ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ស្វែងរក​ប្ដី​បាត់​ពី​ផ្ទះ ការពិត! ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពី​បទ​វាយ​ប្លន់​ទូរ​សព្ទ នៅ​ខណ្ឌ​ច្បារ​អំពៅ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ ហើយ​ប្រពន្ធ​បាន​មក​ដាក់​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឲ្យ​ជួយ​ស្វែងរក​នោះ ការពិត គឺ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ទូរ​សព្ទ​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ ហើយ​ប្រពន្ធ​បាន​មក​ដាក់​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឲ្យ​ជួយ​ស្វែងរក​នោះ ការពិត គឺ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ទូរ​សព្ទ​ជន​រង​គ្រោះ ។

ជនសង្ស័យ​ឈ្មោះ ណូ នេ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ប្រព្រឹត្ត​បទល្មើស កាលពីវេលាម៉ោង១១និង៣០នាទី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​មុខ​ច្រកចូល​លំនៅ​ដ្ឋា​ន​វាល​ស្បូវ ផ្លូវ​បេតុង ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សូម​ជម្រាប​ដែរ​ថា ក្រុម​គ្រួ​សារបាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ស្វែងរក​បុរស​ម្នាក់​ឈ្មោះ ណូ នេ​ត (​ប្តី​) ដែល​បាន​ចេញពីផ្ទះ​ទៅ​លេង​បងប្អូន​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់ស្លា​ក​លេខ តាកែវ 1l-1145 ហើយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ