ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង ស្នើ​ឱ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​ឱ្យ​បាន​ផុលផុស​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ «​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំងគ្រឿងញៀន​របស់​កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​គ្រឿង​ញៀន​ប្រមាណ​២​តោន និង​ចុង​ក្រោយ​ទម្ងន់​៤០០​គីឡូក្រាម ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ។ យើង​ត្រូវ​រួម​គ្នា​លុប​បំបាត់​គ្រឿងញៀន ធ្វើ​យ៉ាងណា​កុំឱ្យ​មាននៅ​តំបន់​ជនបទ ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​»…

ខេត្ត​ត្បូងឃ្មុំ ៖ «​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំងគ្រឿងញៀន​របស់​កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​គ្រឿង​ញៀន​ប្រមាណ​២​តោន និង​ចុង​ក្រោយ​ទម្ងន់​៤០០​គីឡូក្រាម ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ។ យើង​ត្រូវ​រួម​គ្នា​លុប​បំបាត់​គ្រឿងញៀន ធ្វើ​យ៉ាងណា​កុំឱ្យ​មាននៅ​តំបន់​ជនបទ ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» ។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​ឱកាស​សម្ពោធ​ឲ្យ​ប្រើ
ប្រាស់​ជា​ផ្លូវការ​ទីតាំង និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ចូលរួម​នា​ឱកាស​នោះ មាន​ឯកឧត្តម​អភិបាល​ខេត្តកំពង់ចាម ឯកឧត្តម​អភិបាលខេត្ត​ត្បូងឃ្មុំ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីតាំង​​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាង​សង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​៦​ហិ​កតា ស្ថិត​នៅ​ក្នុង
ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​សាលាខេត្ត ។

កាលពី​ជាង​២​ឆ្នាំ​មុន ភូមិសាស្ត្រ​នេះ​ពោរពេញ​ទៅ​ដោយ​ចម្ការ​ម៉ៃសាក់ ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ស៊ុបទ្រុប គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នល់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ គឺ​មាន​តែ​ផ្លូវលំ​តូច​មួយ​ប៉ុណ្ណោះ ។

លោកស្នងការ​មាន​ប្រសាសន៍​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ និង​ដោយ​មានការ​ដឹកនាំ​គាំទ្រ​ពី​នាយ​ឧត្តម
សេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​បំផុស​ចលនា​កៀរគរ​ឲ្យ​មានការ​ចូល
រួម​ឧបត្ថម្ភ​មូលនិធិ​ពី​សំណាក់​សប្បុរសជន​នានា គួប​ផ្សំ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ
ភាព​ម្ចាស់​ការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​រូប​លោក​ផ្ទាល់​ជា​អ្នក​ទទួលខុស​ត្រូវ ក្នុង​ការ​កៀរគរ​បន្ថែម​មូលនិធិ​និង​ដឹកនាំ​ការ​សាងសង់ បាន​បើក​ការដ្ឋាន​បញ្ចុះ​បឋមសិលា​សាងសង់​កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ការសាងសង់​បាន​ប្រើប្រាស់​រយៈពេល​២០​ខែ ប៉ុន្តែ​សាងសង់​ជាក់ស្តែង​បាន​តែ​រយៈពេល​១៤​ខែ​ប៉ុណ្ណោះ មូលហេតុ​ដោយសារ​ការ​ចំណាយពេល
វេលា​ឈូស​ឆាយដី​រយៈពេល​២​ខែ កម្មវិធី​បុណ្យ​ជាតិ និង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ។ ចំពោះ​លទ្ធផល​នៃ​ការ​សាងសង់​សម្រេច​បាន​រួម​មាន​៖

អគារ​ចំនួន​១៥ បំពាក់​ដោយ​គ្រឿងសង្ហារិម​គ្រប់គ្រាន់ សាល​ប្រជុំ អគារ​ស្នាក់​នៅ អាហារ​ដ្ឋា​ន
ចំនួន​២ ជម្រក​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​កងកម្លាំង អគារ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​១ រោង​រថយន្ត​ចំនួន​៥​ខ្នង ។ ចំពោះ​ថវិកា​ដែល​បាន​ចំណាយ​ក្នុង​ការ​សាងសង់​សរុប​មាន​ចំនួន​១.៣៣៤.១៦៨​ដុល្លារ ។

សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រ​សាសន៍​ថា គ្រឿងញៀន​បាន​ឆ្លងកាត់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ចែកចាយ​និង​ប្រើប្រាស់​ទៀត​ផង មិនមែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះ​ទេ ។ សូម​ឲ្យ​កងកម្លាំង​នគរបាល និង​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត ត្រូវ​តែ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​ឲ្យ​បាន​ផុលផុស​បន្ថែម​ទៀត ដើម្បី​ឲ្យ​ភូមិ ឃុំ​មាន​សុវត្ថិភាព ។

សម្ដេច​ក្រឡាហោម មាន​ប្រសាសន៍​ទៀត​ថា ក្នុង​នាម​យើង​ជា​មន្ត្រី​មុខងារសាធារណៈ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដោះស្រាយ​បញ្ហា​ណាមួយ ជា​មួយ​នឹង​ប្រជាពលរដ្ឋ​នោះ​ទេ ពោល​គឺ​មន្ត្រីរាជការ​ត្រូវជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ។ តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព គឺជា​ការ​ចាំបាច់ បើ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទូ​ទាំង​ប្រទេស នឹង​នាំ​មក​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ល្អ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ