ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​លោករ៉ុ​ង ឈុ​ន មក​សាក​សួរ​​បន្ថែម​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​លោក រ៉ុ​ង ឈុ​ន នៅ​តែ​បន្ត​ឃើញ​មក​មុខ​សាលាដំបូង​រាជ​ធានី​ ធ្វើការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែងរូប​លោក ខណៈ​លោក​កំពុង​ជាប់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​លោក រ៉ុ​ង ឈុ​ន នៅ​តែ​បន្ត​ឃើញ​មក​មុខ​សាលាដំបូង​រាជ​ធានី​ ធ្វើការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែងរូប​លោក ខណៈ​លោក​កំពុង​ជាប់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ លោក​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​បានឱ្យ​អនុរក្ស​ពន្ធនាគារ នាំ​ខ្លួន​មក​សាកសួរ​បន្ថែម​ពី​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា មុន​ពេល​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​តាម​នីតិវិធី ។

សូម​ជម្រាប​ថា​លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បញ្ជូន​មក​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​និង​ត្រូវ​បាន លោក​ព្រះរាជអាជ្ញា​រង សេង ហៀ​ង បាន​បើក​ការ​សាកសួរ​តាម​នីតិវិធី និង​បាន​សម្រេច​ចោទប្រកាន់ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ ក្រុម​អ្នកគាំទ្រ​លោក រ៉ុ​ង ឈុ​ន ប្រមាណ​ជា​២០​នាក់ បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ផ្លូវ​ម្ខាង​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ខាង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បាន​នាំ​គ្នា​ស្រែក​ទាមទារ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន វិញ ។ សកម្មភាព​របស់​ក្រុម​អ្នកគាំទ្រ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​៧​មក​រា បាន​រារាំង​មិន​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​មក​ដល់​ក្បែរ​របង​សាលាដំបូង​នោះ​ឡើយ ។

ទោះ​មានការ​រុញច្រាន​គ្នា​ខ្លះ​ក្តី ក៏​មិន​មាន​ហិង្សា​កើតឡើង​ដែរ ។ អ្នកគាំទ្រ ដែល​ច្រើន​ជា​ក្រុម​យុវជន​បាន​ព្រមាន​ថា បើសិនជា​តុលាការ​មិន​ព្រម​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ឲ្យ​នៅ​ក្រៅ​ឃុំ​មាន​សេរីភាព​វិញ​ទេ ពួក​គាត់​និង​មក​លើក​បដា​តវ៉ា​រាល់ថ្ងៃ ។ កាលពី​រសៀល​ថ្ងៃ​ទី​១២ សីហា ក៏​មានការ​ប្រមូលផ្តុំ​គ្នា​របស់​ក្រុម​អ្នក​តវ៉ា​នេះ​ដែរ ជុំវិញ​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន​នេះ ៕​

កែសម្រួលដោយ