ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​ជនជាតិ​ចិន​វាយ​គ្នា សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ហិង្សា​រវាង​ជនជាតិ​ចិន​២​នាក់ ព្រួត​វាយ​ជនជាតិ​ចិន​ម្នាក់ ខណៈ​ដែល​បុរស​ចិន​រង​គ្រោះ​តាម​ទាន់​ស្ត្រី​ចិន​ជា​ប្រពន្ធ​កំពុង​នៅ​ជាមួយ​បុរស​ចិន​ទាំង​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ហិង្សា​រវាង​ជនជាតិ​ចិន​២​នាក់ ព្រួត​វាយ​ជនជាតិ​ចិន​ម្នាក់ ខណៈ​ដែល​បុរស​ចិន​រង​គ្រោះ​តាម​ទាន់​ស្ត្រី​ចិន​ជា​ប្រពន្ធ​កំពុង​នៅ​ជាមួយ​បុរស​ចិន​ទាំង​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០​។

ជម្លោះ​ហិង្សា​ខាងលើ​នេះ គេ​ពុំ​ដឹង​ថា​ជា​ករណី​ស្នេហា​ត្រីកោណ ឬ​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ទើប​ឈាន​ដល់​បង្ក​ហិង្សា​វាយតប់​គ្នា​រហូត​រង​របួស​បែប​នេះ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា បុរស​រង​គ្រោះ​ដែល ត្រូវ​គេ​វាយ គឺ​បាន​បើកឡាន​តាម​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រួច​ក៏​កើត​មាន ជា​ជម្លោះ​ឡើង​តែ​ម្តង​ទៅ​។ បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ដល់​ចំណុចខាងលើ នឹង​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​ធ្វើការ​សាកសួរ​នាំ​ឲ្យ​ច្បាស់​អំពី​ដំណើររឿង​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​កើតឡើង​។

ជុំវិញ​រឿងរ៉ាវ​ខាង លើ​នេះ ក្រុម​អ្នក​សារព័ត៌មាន មិន​អាច​ដឹង​ពី​ដំណើររឿង​នៅឡើយ​ទេ ព្រោះ​ករណី​ជម្លោះ​នេះ គឺជា​ហិង្សារ​រវាង​ជនជាតិ​ចិន​ដូច​គ្នា ដូច្នេះ​ហើយ​មិន​អាច​សាកសួរ​នាំ​ឲ្យ​ដឹង​បាន​ឡើយ ខណៈ​ដែល​បច្ចុប្បន្ន ពួក​គេ​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​នាំ​ដោយ​មាន​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់ ជា​អ្នកបកប្រែ​ឲ្យ​៕ ដោយ ៖ ម៉​ម លី​ហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ