ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ មិន​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ធំ​ៗ​នៅ​ខាងក្រៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផលិត​ស្ករ​តោ្ន​ត​កំពង់ស្ពឺ​ចូល​មក​ដល់ ឆ្នាំ​២០២០ នេះ​ឃើញ​ថា​តម្រូវការ​ក​ម្ម៉​ង់​ទិញ​ពី​ទីផ្សារ​ខាងក្រៅ មាន​បរិមាណ​កើនឡើង ពិសេស​ក្រុមហ៊ុន​ធំ​ៗ​នៅ​ខាងក្រៅ​ក​ម្ម៉​ង់​ទិញ​មាន​កាន់តែ​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ផលិត ឬ​អ្នក​ផ្គត់ផ្គង់​មិន​អាច​ឆ្លើយ​តប​ទៅ និង​តម្រូវការ​ទីផ្សារ​បាន​នៅឡើយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ការ​ផលិត​ស្ករ​តោ្ន​ត​កំពង់ស្ពឺ​ចូល​មក​ដល់ ឆ្នាំ​២០២០ នេះ​ឃើញ​ថា​តម្រូវការ​ក​ម្ម៉​ង់​ទិញ​ពី​ទីផ្សារ​ខាងក្រៅ មាន​បរិមាណ​កើនឡើង ពិសេស​ក្រុមហ៊ុន​ធំ​ៗ​នៅ​ខាងក្រៅ​ក​ម្ម៉​ង់​ទិញ​មាន​កាន់តែ​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ផលិត ឬ​អ្នក​ផ្គត់ផ្គង់​មិន​អាច​ឆ្លើយ​តប​ទៅ និង​តម្រូវការ​ទីផ្សារ​បាន​នៅឡើយ​នោះ​ទេ ។ ពោល​នៅ​ក្នុង​ការ​ផលិត​ប្រភេទ​ស្ករ​នាំ​ចេញ​នេះ កំពុង​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករ​តោ្ន​ត​កំពង់ស្ពឺ​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ​ថា បច្ចុប្បន្ន​នេះ​ការ​ផលិត​ស្ករ​នាំ​ចេញ​របស់​សមាគម​វា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ធំ​ៗ ។ មូលហេតុ​ដោយសារ កសិករ​ខ្វះ​ពលកម្ម​ផលិត​ប្រភេទ​ស្ករ​នាំ​ចេញ​(​ស្ករ​ម្ស៉ៅ​) ។

លោ សំ សា​រឿ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា «​បច្ចុប្បន្ន​អ្វី​ដែល​យើង​ប្រឈម​ខ្លាំង គឺ​តម្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ។ ខ្ញុំ​សោកស្តាយ​ឆ្នាំ​យើង​ផលិត​ស្ករ​សរុប​២៥០​តោន​ក្នុង​នោះ​ស្ករ​សម្រាប់​នាំ​ចេញ​បាន​១០០​តោន ហើយ​កសិករ​ដែល​ផលិត​ស្ករ​នាំ​ចេញ​នេះ​មាន​ប្រមាណ​តែ​៧០​គ្រួសារ នៃ​សមាជិក​សរុប​ជាង​១០០​គ្រួសារ​» ។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ​ក្រុម​កសិករ​ដែល​ផលិត​ស្ករ​ម្ស៉ៅ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ទាំង​១៥ ប្រទេស​នា​ពេល​សព្វថ្ងៃ ពួក​គាត់​អាច​រក​ចំណូល​បាន​ក្នុង​មួយ​រដូវ​តោ្ន​ត​សម្រាប់​គ្រួសារ​ខ្លះ​បាន​ដល់​៥.០០០ ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រភេទ​ស្ករ​នាំ​ចេញ​នេះ​អាច​ឱ្យ​កសិករ​ទទួល​បាន​ថ្លៃ​ជាង​៦០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។ លោក​លើក​ឡើង​ថា ក្រុម​កសិករ​អ្នក​ផលិត​ស្ករ​សម្រាប់​នាំ​ចេញ​ក្នុង​មួយ​រដូវ​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

ជាក់ស្តែង​ឆ្នាំ​នេះ​គ្រួសារ​ខ្លះ​អាច​បាន​ដល់ ៤០០០ ទៅ​៥០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​អ្នក​ផលិត​ស្ករ​នាំ​ចេញ​មាន​តែ​៧០​គ្រួសារ នៅ​ក្នុង​ចំណោម​សមាជិក​សរុប​ជាង​១០០​គ្រួសារ ។ ចំពោះ​សមាជិក​ណាមួយ​ផលិត​ស្ករ​មិន​គោរព​ទៅ​តាម​សៀវភៅ​បន្ទុក​សមាគម និង​បញ្ឈប់​បណ្តោះអាសន្ន ហើយ​នៅ​ខាង​មុខ​នេះ សមាគម ដើម្បី​ពួក​គាត់​ចូលរួម​ផលិត​ស្ករ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ។ លោក​បន្ត​ថា តម្រូវការ​ស្ករ​នាំ​ចេញ​មាន​ច្រើន តែ​យើង​មិន​អាច​ផ្គត់ផ្គង់​គ្រប់ ដោយសារ​តែ​អ្នក​ផលិត​ជា​កសិករ​ខ្វះ​ពលកម្ម​ក្នុង​ការ​ជួយ​ផលិត​ស្ករ​ប្រចាំ​គ្រួសារ​។​ដូចនេះ​មិន​អាច​ឆ្លើយ​តបក​បាន ព្រោះ​ក្នុង​មួយ​ឆ្នាំ​កា​រក​ម្ម៉​ង់​ទិញ​មាន​រហូត​ដល់​២០០​តោន ។

តាម​លោក​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ស្ករ​តោ្ន​ត​កំពង់ស្ពឺ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​ប្រហែល​៥០% ស្មើ និង​ទីផ្សារ​ក្នុងស្រុក ហើយ​ស្ករត្នោត​កំពង់ស្ពឺ​នេះ​(​ស្ករ​ម្ស៉ៅ​)​មានការ​ពេញ​និយម​ច្រើន​នៅ​ប្រទេស​បារាំង​ដែល​ថ្មី​ៗ​បាន​នាំ​ចូល​ប្រមាណ​២០​តោន​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ