ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​ទេ! តើ​រាជបណ្ឌិត្យសភា​បោះពុម្ព​វចនានុ​ក្រម​ខ្មែរ​បាន​ប៉ុន្មាន​ហើយ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បោះពុម្ព​វចនានុក្រម​ខ្មែរ​បាន​មួយ​ចំនួន​មក​ហើយ​នា​ពេល​កន្លង​មក ។ តើ​មាន​អ្វីខ្លះ ? ក្នុង​ឆ្នាំ​២០០៥ វិទ្យាស្ថាន​បាន​បោះពុម្ព​វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសា​ខ្មែរ ដែល​មាន​ពាក្យ និង​កូន​ពាក្យ​ប្រមាណ​៤​ម៉ឺន​១​ពាន់…

រាជធានី​ភ្នំពេញ ៖​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បោះពុម្ព​វចនានុក្រម​ខ្មែរ​បាន​មួយ​ចំនួន​មក​ហើយ​នា​ពេល​កន្លង​មក ។ តើ​មាន​អ្វីខ្លះ ?

ក្នុង​ឆ្នាំ​២០០៥ វិទ្យាស្ថាន​បាន​បោះពុម្ព​វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសា​ខ្មែរ ដែល​មាន​ពាក្យ និង​កូន​ពាក្យ​ប្រមាណ​៤​ម៉ឺន​១​ពាន់ ។

ក្នុង​ឆ្នាំ​២០១៧ វិទ្យាស្ថាន​បាន​បោះពុម្ព វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសា​ខ្មែរ ដោយ​ដាក់​សូរ​អាន និង​មាន​មេពាក្យ​ប្រមាណ​៤​ម៉ឺន ។

ដោយឡែក​នៅ​ឆ្នាំ​២០១៨​បាន​បោះពុម្ព​«​សទ្ទានុក្រម​ពាក្យ​ថ្មី​» ដោយ​ភាគច្រើន​ផ្ដោត​លើ​ឈ្មោះ​រុក្ខជាតិ ។ នៅ​លើ​ទំព័រ​និវេទនកថា​(​ពាក្យ​ជូនដំណឹង​)​នៃ​សៀវភៅ​នេះ​បាន​លើក​ឡើង​ថា តា​មកា​រវិ​វ​ឌ្ឍ​សង្គម យើង​សង្កេត​ឃើញ​ពាក្យ​មួយ​ចំនួន​បាន​លេច​ឡើងជា​ទម្រង់​វចន​តា​ថ្មី ឬ​រក្សា​ដដែល តែ​មាន​បម្រែបម្រួល​ផ្នែក​ន័យ ។ ដូច្នេះ​ការងារ​ក្នុង​វិស័យ​វចន​លេខ​ន៍ ( lexicography) ជា​ការងារ​និរន្ត ដែល​, ជា​ធម្មតា​, បន្ត​ពី​ជំនាន់​មនុស្ស​មួយ​ទៅ​ជំនាន់​មួយទៀត​…​។

សទ្ទានុក្រម​នេះ​អាច​ជា​ផ្នែក​តូច​មួយ​រួមចំណែក​ក្នុង​វិស័យ​វចន​លេខ​ន៍ ។ គេ​តោង​ទទួលស្គាល់​ថា​នៅ​ពេល​ពាក្យ​មួយ​ត្រូវ​គេ​យក​មក​រៀបរៀង ក្នុង​សទ្ទានុក្រម ឬ​វចនានុក្រម​នោះ ពាក្យ​ថ្មី​ឯទៀត​បាន​លេចឡើង ។ ទោះជា​យ៉ាងណា​ក្ដី​ការ​តាមដាន និង​ការ​ចងក្រង​តាម​បែប​វិទ្យាសាស្ត្រ អាច​ធ្វើ​ឲ្យ​គេ​យល់​បាន​ទិដ្ឋភាព​ស៊ីជម្រៅ​នៃ​ភាសា​មួយ​បាន ។

មេពាក្យ ឬ​កន្សោមពាក្យ​ដែល​រៀបរៀង​ឡើង​ក្នុង​«​សទ្ទានុក្រម​ពាក្យ​ថ្មី​» មាន​ប្រភព​ភាគច្រើន​មក​ពី​រុក្ខវិទ្យា ,​សត្តវិទ្យា និង​ផ្នែក​វប្បធម៌ ។ បាន​ជ្រើសរើស​យកពាក្យ​ពី​ផ្នែក​រុក្ខវិទ្យា​ច្រើន​ជាង​ពាក្យ​ពី​ផ្នែក​ឯទៀត ។ ជា​ទូទៅ​មិន​យកឈ្មោះ​រុក្ខជាតិ​ដែល​មាន​ក្នុង​វចនានុក្រម​ខ្មែរ​ឆ្នាំ​១៩៦៧-៦៨​មក​ពន្យល់​ទេ ។ បាន​ផ្អែក​ច្រើន​លើ​ឯកសារ​លើ​ឯកសារ​លោកស្រី​បណ្ឌិត​ឌី​ផុ​ន ប៉ូ​លី​ន ។

ទោះជា​យ៉ាងណា​ក្ដី​មិន​ស្រង់​យកឈ្មោះ​រុក្ខជាតិ​ទាំងអស់​មក​ដែរ ។ បាន​ផ្ទៀងផ្ទាត់​នឹង​ឯកសារ​អ្នកនិពន្ធ​មួយ​ចំនួន​ទៀត​មុន​នឹង​ជ្រើសរើស​យក​មក​ចុះ​ធ្វើ​ជា​មេពាក្យ​ក្នុង​សទ្ទានុក្រម និង​ផ្ដល់​និយម​ន័យ ។ ក្រៅពី​នេះ​ក៏​បាន​ស្វែងរក​ព័ត៌មាន​ទៅ​តាម​លទ្ធភាព​ដែល​អាច​រកបាន​ពី​អ៊ី​ន​ធើ​រ​ណេ​ត ដើម្បី​រំលេច​លក្ខណសម្បត្តិ​របស់​រុក្ខជាតិ នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ