ចាប់ខ្លួន​ពាណិជ្ជករ​ទិញ-លក់​​ម៉ាស់​ម្នាក់​


រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោកឡុ​ង ជាប ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​នាំ​ខ្លួន​ពាណិជ្ជករ​ម្នាក់ ដែល​ប្រកប​អាជីវកម្ម​ទិញ​-លក់​ម៉ាស​ពី​ក្រៅប្រទេស មក​ចែកចាយ​ក្នុងស្រុក​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ពី​បទ​.​ឆបោក លើ​ទឹកប្រាក់​ប្រមាណ​ជាង​៣០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ អ៊ុយ សា​មាន ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ អា​សយ​ដ្ឋា​ន​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំ​ឡុង​ប្រទេស​ជាតិ បាន និង​កំពុង​កើត មាន​ជំងឺឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ឆ្លៀតឱកាស​ជនសង្ស័យ​បាន​ទទួលយក​លុយ​កក់ពី​ដើមបណ្តឹង​ជាង​៣០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​គេ​កុំម៉្ម​ង់​ទិញ​ម៉ាស់ សម្រាប់​យក​មក​លក់ និង​ចែកចាយ​ក្នុង​ប្រទេស ។

ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ប្រាក់​ពី​ជន​រង​គ្រោះ ជនសង្ស័យ​មិន​បាន​គោរព​តាម​ការសន្យា​ទេ ថែម​ទាំង​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​បំណុល​នោះ​ទៀត​ផង ដូច្នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ដើមបណ្តឹង​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​ជនសង្ស័យ​បាន​សារភាព​ថា លុយ​ទាំង​អស់នោះ​ខ្លួន​បាន​យក​ទៅ​កក់​ឲ្យ​ថៅកែ​ថៃ មក​ដល់​ពេល​នេះ​ថៅកែ​ថៃ​ក៏​មិន​ទាន់​បាន​ឲ្យ​ម៉ាស​មក​ខ្លួន​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ