ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា និង​ក្រសួងទេសចរណ៍​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ទេសចរណ៍​បរិបទ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​ជំនាញ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួងទេសចរណ៍​ពី​ករណី​ធ្លាក់​ចុះ​ទេសចរណ៍​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​លើក​សកលលោក​ក៏​ដូច​ជា ប៉ះពាល់​ដល់​កម្ពុជា ។ ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន…

រាជធានី​ភ្នំពេញ ៖ គណៈ​ជំនាញ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួងទេសចរណ៍​ពី​ករណី​ធ្លាក់​ចុះ​ទេសចរណ៍​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​លើក​សកលលោក​ក៏​ដូច​ជា ប៉ះពាល់​ដល់​កម្ពុជា ។

ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​(​គ​៧)​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នា ព្រឹក​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​ថា កិច្ចប្រជុំ​នេះ គឺ​ធ្វើ​ឡើង​អនុលោម​តាម មាត្រា​៩៧ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ ៣៤ ថ្មី​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ។

ឯកឧត្តម​បន្ត​ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ផ្នែក​លើ​ស្ថានភាព​ជាក់ស្តែង នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​នាំ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន និង​កំពុង​រង​ការ​ប្រឈម​ដោយ​អត្រា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ដំណើរការ​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​មួយ​ចំនួន​កំពុង​រង​នូវ​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់ ។

បញ្ហា​ប្រឈម ដែល​បាន​ជួប​ប្រទះ​ក្នុង​វិស័យ​ទេសចរណ៍​មិន​ថា ការ​រង​ប៉ះពាល់​លើ​វិស័យ​ទាំងមូល និង​ការ​លំបាក​នានា​របស់​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ជំរុញ​ឱ្យ​គណៈកម្មការ​ទី​៧ ដែល​ជា​សេនាធិការ​ទទួល​បន្ទុក​លើ​វិស័យ​ទេសចរណ៍​ផ្ទាល់ មានការ​យកចិត្តទុកដាក់ តាមដាន ពិនិត្យ​លើ​សកម្មភាព​នានា​ដែល​ក្រសួងទេសចរណ៍​បាន និង​កំពុង​អនុវត្ត ហើយ​ឈាន​ដល់​ការ​ជួប​ប្រជុំ​រវាង​គណៈកម្មការ​ទី​៧ និង​ក្រសួងទេសចរណ៍ ដើម្បី​ពិនិត្យ ពិភាក្សា​រួម​គ្នា​អំពី​វិធានការ​ជា​ដំណោះស្រាយ​ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វី​ដ​១៩ និង​ក្រោយ​កូ​វី​ដ​១៩ ព្រមទាំង​ការ​ពិនិត្យ​លទ្ធភាព​បង្កើន​សកម្មភាព​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​កិច្ចប្រជុំ អង្គប្រជុំ​បាន​ធ្វើការ​កត់​សម្គាល់ថា កន្លង​មក​ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នានា​ដែល​បង្ក​ដោយ​វិបត្តិ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​លើ​គ្រប់​វិស័យ​ជា​ជំហាន​ៗ ជា​អាទិភាព​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មាន​ប្រសាសន៍​ថា ៖ «​ក្នុង​ដំណាក់កាល​នេះ ការ​បង្កើន​បរិ​យា កាស​ទេសចរណ៍ ដែល​គួរ​អោយ​ទុកចិត្ត និង​ដោយ​មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​ការ ធានា​ស្តង់ដា​នៃ​ការ​ការពារ មើលថែ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​ឱ្យ​ដំណើរការ​បានជា​ធម្មតា ក៏​ដូច​ជា​ការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​» ។

ចំណែក​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​អំពី​ផែនការ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល សម័យ​កូ​វី​ដ​១៩ និង​ក្រោយ​សម័យ​កូ​វី​ដ ១៩​ថា ជំងឺ​កូ​វី​ដ​១៩ បាន​ប៉ះពាល់​ខ្លាំង ចំពោះ​ទេសចរណ៍​អន្តរជាតិ​តែ​ម្តង ។

ឯកឧត្តម​បន្ត​ថា ក្រសួង​ក៏​បាន​ចាត់តាំង​ក្រុមការងារ ដើម្បី​ពិនិត្យ ១.​ពិនិត្យ​មើល​លើ​សំ ណូ​ម​ពរ​មូលដ្ឋាន​ខាង​អាជីវកម្ម ២.​ពិនិត្យ​មើល​សំ​ណូ​ពរ​បុគ្គលិក​និយោជក ៣.​ពិនិត្យ​លើ​ការ​បណ្តុះបណ្តាល​ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ជួយ​ដល់​បុគ្គលិក​ដែល​ប៉ះពាល់​ការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ជាង​៣​ម៉ឺន​នាក់​ហើយ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ផ្តល់​ប្រាក់​៤០​ដុល្លារ​ក្នុង​រយៈពេល​២​ខែ និង​ផ្តល់​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ខែ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ