ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត​នេសាទ​អូស​ជនជនជាតិ​វៀតណាម​បុក​កាណូត​បា​ឡា​ស្មាច់ជិះ​គ្នា​៣​នាក់​ លិច​បាត់ម្នាក់ ​របួសធ្ងន់២នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ​មនុស្ស​២​នាក់​បាន​រង​របួស​ និង​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ ខណៈ​ដែល​កាណូត​នេសាទអូស​ជនជនជាតិ​វៀតណាម​​២​គ្រឿង បុក​ជាមួយ​កាណូត​បា​ឡា​ស្មាច់​ជិះ​គ្នា​៣​នាក់ ​កាលពី​វេលា​ម៉ោង​៨​ និង​៣០

ខេត្តកំពង់ឆ្នាំង​ ៖ ​មនុស្ស​២​នាក់​បាន​រង​របួស​ និង​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ ខណៈ​ដែល​កាណូត​នេសាទអូស​ជនជនជាតិ​វៀតណាម​​២​គ្រឿង បុក​ជាមួយ​កាណូត​បា​ឡា​ស្មាច់​ជិះ​គ្នា​៣​នាក់ ​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៨​ កុ​ម្ភៈ ​២០១៥ នៅ ចំណុច​ក្បាលកោះ​ចោរ ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង  ។

ទោះ​យ៉ាងណា​ជនសង្ស័យជន​ជាតិ​វៀតណាម​ចំនួន​២​នាក់ រួម​ទាំង​មធ្យោបាយ​បង្ក និង​កម្មករ​នេសាទ​ជិត​១០​នាក់​ផង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក កាល​ពី​​វេលា​ម៉ោង​៤​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​កុ​ម្ភៈ ដើម្បីចាត់ការ​តាម​នី​តិ​វិធី​ច្បាប់​។

លោក​វរៈសេនីយ៍ទោ ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរ​ណ៍ជើង​គោកនៃ​ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា ជន​រង​គ្រោះ​ដែល​ពេល​នេះ​កំពុង​បាត់​ខ្លួន​ និង​គ្មាន​សង្ឃឹម​នៅ​រស់ មានឈ្មោះ អ៊ី ចម្រុង អាយុ​១៧​ឆ្នាំ និង​អ្នក​រង​របួស​២​នាក់​ទៀត​មានឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ម៉ែ​ន  ស្រី​ណា​ក់ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ ទាំង​២​នាក់​រង​របួស​បែកក្បាល​ដូច​គ្នា ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មានទីលំនៅភូមិ​ក្រ​ម៉ា​ល់​ជា​កន្លែង​កើតហេតុ ។

លោក​ប្រធាន​ការិយាល័យ​បាន​បន្ត​មុន​ពេល​កើរ​ហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់បាន​ជិះកាណូតបា​ឡា​ស្មាច់ទៅ​មើល​ម្តាយមីង​ឈឺដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ប្រឡាយ​មាស ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​កាណូត​នេសាទ​អូស​ជនជនជាតិ​វៀតណាម​បុក​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​តែ​ម្តង បណ្តាល​ជន​រង​គ្រោះ​ទាំង​៣​នាក់​រង​របួស​ និង​ធ្លាក់​ចូល​ទឹកទន្លេ ហើយ២​នាក់​ក្នុង​នោះស្រី​ម្នាក់​បាន​ព្យាយាម​ហែល​ទឹក​ទាំង​រង​របួស​មក​ឡើងគោក តែ​ជន​រង​គ្រោះម្នាក់​ទៀត​បាន​បាត់​ខ្លួន​ជាមួយកាណូត​បា​ឡា​ស្មាច់​១​គ្រឿងរក​ពុំ​ទាន់​ឃើញ​នៅឡើយ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ អ្នកចំការ​ និងប្រជាពលរដ្ឋ​រួម​ទាំង​ប្រជា​ការពារ​ផង ប្រមាណ​ជាង​២០​កាណូត​បា​ឡា​ស្មាច់​ដែល​នៅ​ក្បែ​នោះ​បាន​ដេញចាប់​កាណូតអូស​ជន​ជនជាតិ​វៀត​ណាម​បាន​ប្រគល់​ជូន​សមត្ថកិច្ច ។ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​២​នាក់ ម្នាក់​ឈ្មោះ ចាំង យ៉ាំ​ង​ងា អាយុ​៤០​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ចាំង យ៉ាំ​ង​ស៊ីវ អាយុ​៥០​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ជនជាតិ​វៀតណាម​ទាំង​២​នាក់ និង​កម្មករ​នៅ​លើ​កាណូត​នេសាទ​អូស​ជន​ប្រមាណ​ជិត​១០​នាក់ រួម​ទាំងវត្ថុ​តាង​បង្កបទល្មើស​ចរាចរ​ណ៍ ត្រូវ​នាំ​ទៅកាន់​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក នៅ​រសៀល​ថ្ងៃ​ទី​០៩ ​​កុ​ម្ភៈ
ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់៕