រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ សំ កុម្ភ: ដែលបានយកវីដេអូចាស់ មកធ្វើដូចផ្សាយផ្ទាល់ (Live Steam) ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលក្នុងសង្គម ។
បុរសឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពវីដេអូ ករណីឆេះផ្ទះប្រជាពលរដ្ឋដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ (Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំង ដែលធ្វើអោយសាធារណជនមានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ ។
បុរសម្នាក់នេះ ត្រូវបាន ក្រុមមន្ត្រីជំនាញ កោះហៅឲ្យចូលខ្លួនមកធ្វើការបំភ្លឺ លើករណីនេះ បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណ: ចំពោះទង្វើដែលខ្លួនបានធ្វើដោយយកព័ត៌មានចាស់ ករណីអគ្គិភ័យតាំងពីថ្ងៃទី១៣ មិថុនា ២០១៩ មកផ្សាយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
សូមចូលរួមសហការណ៍ផ្សព្វផ្សាយតែព័ត៌មានពិត និងជួយទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កភាពវឹកវរ ចលាចលក្នុងសង្គម ។ល។ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕
ចែករំលែកព័តមាននេះ