ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​​ម្នាក់​ចូល​អុកឡុកនៅ​ច្រក​ចូល​​កាស៊ីណូ ផ្អើល​សន្តិ​សុខ​ចាប់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សន្តិសុខ​កាស៊ីណូ​ចាប់​ប្រគល់​អោយ​សមត្ថ កិច្ច បន្ទាប់​ពី​ចូល​ទៅ​អុកឡុក​នៅ​ច្រកចូល សង្ស័យ​វង្វេងស្មារតី​ដោយ​ការ​ប្រើ​គ្រឿង​ញៀ​នេ​ជ្រុល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​សន្តិសុខ​កាស៊ីណូ​ចាប់​ប្រគល់​អោយ​សមត្ថ កិច្ច បន្ទាប់​ពី​ចូល​ទៅ​អុកឡុក​នៅ​ច្រកចូល សង្ស័យ​វង្វេងស្មារតី​ដោយ​ការ​ប្រើ​គ្រឿង​ញៀ​នេ​ជ្រុល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ប្រមាណ​២៥​ឆ្នាំ បាន​ដើរ​តែ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​រដ្ឋសភា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​នោះ ក៏​បំរុង​ដើរ​ចូល​ទៅ​ខាងក្នុង​អគារ​ហ្គា​ណា​វើ​រ​ទី​២ ក៏​ត្រូវ​បាន​សន្តិសុខ​ដែល​យាម​នៅ​ច្រកចូល​ធ្វើការ​សួរនាំ ខណៈ​ពេល​នោះ​ស្រាប់តែ​បុរស​ខាងលើ​បាន​ស្រែក​ឡូឡា និង​បាន​វាយ​បំផ្លាញ​សម្ភារ​មួយ​ចំនួន បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ត្រូវ​បាន​កម្លាំង​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ នាំ​គ្នា​ចាប់​បុរស​ជា​ជនជាតិ​ចិន​ខាងលើ​យក​ចេញ​មក​ខាងក្រៅ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​មក​ជួយ​អន្តរាគមន៍ ។

បន្ទាប់​ពី​ត្រូវ​បាន​សន្តិសុខ​ចាប់​យក​ចេញ​មក​ខាងក្រៅ បុរស​ជា​ជនជាតិ​ចិន​ខាងលើ នៅ​តែ​បន្ត​ស្រែក​ឡូឡា​នៅ​ចំ​កណ្ដាលផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ នាំ​គ្នា​ឈប់​ចោមរោម​មើល ។ ពេល​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ចេះ​ភាសា​ចិន បាន​ចូល​ទៅ​និយាយ​សួរនាំ ប៉ុន្តែ​បុរស​ជា​ជនជាតិ​ចិន​នោះ និយាយ​មិន​ស្តាប់​គ្នា​ទាល់តែ​សោះ ។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា បុរស​ជា​ជនជាតិ​ចិន​ខាងលើ​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កំរិត រហូត​គ្រប់គ្រង​ស្មារតី​លែង​បាន ទើប​សមត្ថកិច្ច​ធ្វើការ​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ