រថយន្ត​​បែន​ដាច់​ហ្វ្រាំង​បោល​ចូល​ផ្ទះ​អ្នកស្រុក​ផ្អើល​​នៅ​អ្នក​លឿង


ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ច​រាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម នៅ​ទីប្រជុំជន​អ្នក​លឿង ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បោល​បុក​ចូល​ផ្ទះ​អ្នកស្រុក​ដែល​នៅ​ក្បែរផ្លូវ បណ្តាល​ឲ្យ​បាក់​សសរ​សំយាបផ្ទះ​អស់​១​ដើម និង​បែក​ថូផ្កា​អស់​២ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​នោះ​ទេ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា នៅ​អតីត​កំ
ពង់​ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ក្នុងភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ។ រថយន្ត​បែន​ដឹក​ដី​ខាងលើ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-០៣០០ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ផែ វី ហៅ​បា
រាំង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ចំណែក​ផ្ទះ​ដែល​ត្រូវ​រថយន្ត​ក​បុក​ខូចខាត​មាន​ចំនួន​៣​ផ្ទះ ដែល​ផ្ទះ​ទី​១​បែក​ថូផ្កា និង​រាន​ព្រះ​ភូមិ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ៅ ច​ន្ថា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ។ ផ្ទះ​ទី​២​និង​ទី​៣​ខូចខាត​សសរផ្ទះ​(​សសរ១​រួម​គ្នា​) ។ ម្ចាស់ផ្ទះ​ទី​២​ឈ្មោះ លីវ ចាង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ និង​ម្ចាស់ផ្ទះ​ទី​៣​ឈ្មោះ ឈឿ​ង
ទ័​រ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​មក​កំពង់ចម្លង បត់​ចូល​មក​តាម​មាត់ទន្លេ​មុខ​ផ្ទះ​របស់​ពួក​គាត់ ហើយ​ទំនងជា​អ្នកបើកបរ​បួង​ចង្កូត​ខ្លាំង​ពេក ទើប​ជ្រុល​ក្បាល​បុក​រះ​ចូល​ផ្ទះ​របស់​ពួក​គាត់​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​ក៏​មក​នាំ​អ្នកបើកបរ និង​យក​រថយន្ត​យក​ទៅ​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រែក​ខ្សាយ​«​ខ​» ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

អ្នកបើកបរ​រថយន្ត​និយាយ​ថា គ្រោះថ្នាក់​នេះ មិនមែន​បណ្តាល​មក​ពី​រូបគេ​បើក​លឿន​ពេក​នោះ​ទេ គឺ​មក​ពី​រថយន្ត​បែកកា​ប៉ែន​ហ្វ្រាំង​កង់​ក្រោយ ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិន​ស៊ី ។ ភ្លាម​ៗ​នោះ រូបគេ​ចង់​ងាក​ក្បាល​រថយន្ត​ទៅ​ខាងស្តាំ​ដែរ តែ​ខាងស្តាំ​ដៃ​នោះ​មាន​សុទ្ធតែ​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង ។ ដោយ​ខ្លាច​ប៉ះ​រថយន្ត​គេ ទើប​បង្ខំចិត្ត​បុក​ចូល​ផ្ទះ​អ្នកស្រុក​ដែល​នៅ​ខាងឆ្វេង​ដៃ​នោះ​តែ​ម្តង​ទៅ ។

រីឯ​ខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយសារ​គ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស ឬ​ស្លាប់ ដូច្នេះ​ហើយ​ទើប​ម្ចាស់ផ្ទះ និង​ភាគី​ខាង​រថយន្ត​ចរចា​ព្រមព្រៀង​គ្នា ដោយ​ឲ្យ​ភាគី​បង្ក​ជួស​ជុល​សងការ​ខូចខាត​ដល់​ម្ចាស់ផ្ទះ​វិញ ដើម្បី​បញ្ចប់​រឿង ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ