ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា អ្នកជា​អ្នកមាន ឬ​អត់?

3 ឆ្នាំ មុន

ការ​ប្រៀបធៀប​ខ្លួន​ជាមួយនឹង​អ្នក​ដទៃ​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​ដឹង​ថា ខ្លួន​បាន​ក្លាយជា​មនុស្ស​ជោគជ័យ ឬ​ជា​អ្នកមាន ឬ​នៅទេ ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ជួប​ភាព​ងាយស្រួល​ក្នុង​ការ​គិត​ថា​ខ្លួន​បាន​បរាជ័យ​ផង​ដែរ​ពេល​ដែល​ជួប​នូវ​បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​ងាយ​នឹង​កើត​មាន​ឡើង​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ ។ ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ផ្នត់គំនិត​នេះ​អាច​បង្ក​ឲ្យ​មានការ​បាក់ទឹកចិត្ត…

ការ​ប្រៀបធៀប​ខ្លួន​ជាមួយនឹង​អ្នក​ដទៃ​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​ដឹង​ថា ខ្លួន​បាន​ក្លាយជា​មនុស្ស​ជោគជ័យ ឬ​ជា​អ្នកមាន ឬ​នៅទេ ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ជួប​ភាព​ងាយស្រួល​ក្នុង​ការ​គិត​ថា​ខ្លួន​បាន​បរាជ័យ​ផង​ដែរ​ពេល​ដែល​ជួប​នូវ​បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​ងាយ​នឹង​កើត​មាន​ឡើង​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ ។

ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ផ្នត់គំនិត​នេះ​អាច​បង្ក​ឲ្យ​មានការ​បាក់ទឹកចិត្ត និង​ចុះចាញ់​ដែល​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត ។ ដូច្នេះ​មុន​ពេល​អាក់អន់ចិត្ត អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំណួរ​ខាងក្រោម​សិន ។ ប្រសិនបើ​ចម្លើយ​របស់​អ្នក​គឺ​បាទ ឬ​ចាស​សម្រាប់​សំណួរ​ណាមួយ​នោះ វា​អាច​បង្ហាញ​ថា​អ្នក​ជោគជ័យ ឬ​មាន​ជាង​អ្នក​គិត​ទៅ​ទៀត ។

១. តើ​អ្នក​នៅ​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សម្រេច​ចិត្តល្អ​ៗ​ទេ?
មនុស្ស​ជា​ច្រើន​រស់នៅ​ជីវភាព​ដោយ​មិន​មាន​ថវិកា​នៅ​សល់​ផង និង​ត្រូវ​លះបង់​នូវ​អ្វី​ៗ​ចាំបាច់​ជា​ច្រើន​ដូច​ជា​ឱសថ ឬ​ថ្លៃ​សាំង ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​មាន​លុយ​នៅ​សល់​សម្រាប់​ការ​សម្រេច​ចិត្តល្អ​ៗ​ដូច​ជា​ការ​ទៅ​រៀន​បន្ថែម ឬ​ទៅ​វិស្សម​កាលនោះ អ្នក​ប្រហែលជា​មាន​ជាង​អ្នក​គិត​ទៅ​ទៀត ។

២. តើ​អ្នក​ជួយ​អ្នក​ដទៃ​ច្រើន​ជាង​សុំ​ជំនួយ​ពី​គេ​ទេ?
មនុស្ស​ម្នាក់​ៗ​ប្រហែលជា​ធ្លាប់​ជួប​មនុស្ស​ដែល​និយាយ​ត្រូវ​គ្នា​មុន​នឹង​ទទួល​បាន​សំណើរ​សុំ​ខ្ចី​លុយ ឬ​សម្ភារៈ​ផ្សេង​ៗ​ហើយ ។ មនុស្ស​ដែល​ជោគជ័យ​ហើយ​មិន​ត្រូវការ​ច្រើន​ពី​អ្នក​ដទៃ​ទេ​ទោះជា​ពួក​គេ​អាច​ទទួល​ជំនួយ​ពេល​ដែល​ត្រូវការ​ពិតមែន​ក្តី ។ ផ្ទុយ​មក​វិញ ពួក​គេ​ចំណាយពេល​ភាគច្រើន​ជួយ​ដល់​អ្នក​ដទៃ​ទៅ​វិញ ។

៣. តើ​អ្នកមាន​ធ្វើការ​ឲ្យ​ខ្លួនឯង​ទេ?
អ្នក​អាច​អាន​ពី​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​បាន ។ ក្រៅពី​អ្នក​ដែល​បាន​ឈ្នះ​ឆ្នោត ឬ​អ្នក​ដែល​ទទួល​មរតក​ពី​គ្រួសារ​ហើយ មហាសេដ្ឋី​ភាគច្រើន​ជា​សហគ្រិន ។ មូលហេតុ​អ្វី?ការ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​ទេ ។

៤. តើ​អ្នកមាន​វិនិយោគ​លើ​ខ្លួនឯង​ទេ?
ផល​ចំណេញ​ដែល​អ្នក​តែងតែ​អាច​ធានា​ថា​អ្នក​នឹង​ទទួល​បាន​ពី​ការ​វិនិយោគ គឺ​ផល​ចំណេញ​ដែល​បាន​ពី​ការ​វិនិយោគ​ពី​ខ្លួនឯង មិន​ថា​ជា​ការ​ពង្រឹង​ជំនាញ បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ឬ​រៀន​ពី​ប្រធានបទ​ថ្មី​ៗ​ឡើយ ។

ការ​វិនិយោគ​លើ​ខ្លួនឯង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៅ​រយៈពេល​វែង​ខាង​មុខ ហើយ​វា​ជា​ការ​វិនិយោគ​មួយ​ដែល​អ្នក​អាច​គ្រប់គ្រង​ដោយ​ខ្លួនឯង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ