ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​នៅ​បន្ត​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​រហូត​ដល់​ផុត​ខែតុលា

3 ឆ្នាំ មុន

បារាំង ៖ នាយក​រដ្ឋមន្ត្រី​បារាំង Jean Castex បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា រដ្ឋាភិបាល​បារាំង​កំពុងធ្វើការ​ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ពី ៥,០០០​នាក់​ឡើង​ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែតុលា​។…

បារាំង ៖ នាយក​រដ្ឋមន្ត្រី​បារាំង Jean Castex បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា រដ្ឋាភិបាល​បារាំង​កំពុងធ្វើការ​ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ពី ៥,០០០​នាក់​ឡើង​ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែតុលា​។

លោក Castex បាន​ពន្យល់​នៅ​ពេល​និយាយ​ទៅ​កាន់​អាជ្ញាធរ​ក្នុង​ទីក្រុង Montpellier ថា អាជ្ញា​ធរ​មូលដ្ឋាន​អាច​ស្នើ​សុំ​ការ​លើកលែង​ចំពោះ​ការ​ហាមឃាត់​នេះ​។ លោក​បាន​ព្រមាន​ថា ការ​សម្រេចចិត្ត​នេះ​កើតឡើង​នៅ​ពេល​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ចុះ​ខ្សោយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ ស្ថានភាព​កូ​វី​ដ​១៩ កំពុង​មាន​ភាព​គ្រោះថ្នាក់​ជាង​មុន​»​។

ការ​ប្រយ័ត្ន​មានការ​ខ្សោយ វិន័យ​ក៏​ខ្សោយ និង​ធ្វើ​មិន​ស្រុះគ្នា​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ការ​អនុវត្ត​តាម​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឱ្យ​បន្ថែម​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ខាងក្រៅ​។

សេចក្តី​សម្រេចចិត្ត​ស្តី​ពី​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ការ​សម្រេចចិត្ត​មុន​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ពី​ក្រសួង​វប្បធម៌ ដែល​បាន​និយាយ​ថា ព្រឹត្តិការណ៍​វប្បធម៌​នៅ​ប្រទេស​បារាំង ដែល​មាន​មនុស្ស ៥,០០០​នាក់ ឬ​ច្រើន​ជាង​នេះ នឹង​អាច​ចាប់ផ្តើម​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ