ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួនជាក់ស្តែង ពេល​ដើរអំពាវ​នាវ​រក​អតិថិជន​ទិញ​កាំ​ភ្លើង​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​ប្រគល់​ជួន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ សីហា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ពី​បទ​«​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​»​។ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ…

ខេត្តបាត់ដំបង ​៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​ប្រគល់​ជួន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ សីហា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ពី​បទ​«​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​»​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ សែ​ម
សុ​គ​ន្ធា ហៅម៉ា​ប់ អាយុ​៣២​ឆ្នាំ រស់នៅភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញនៃ​ការិយាល័យ​ព្រហ្ម​កំរិត​ធ្ងន់តាម​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១១ សីហា នៅ​ម្ដុំ​វត្ត​ប​ច្ឆា ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ពេល​ដែល​ជន​នេះ​កំពុង​ដើរ​អំពាវនាវស្វែងរក​អតិថិជន​ទិញ​កាំភ្លើងខ្លី​របស់​ខ្លួន ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួនសមត្ថកិច្ច​ក៏​បាន​នាំ​ជន​នេះ​ ទៅ​កាន់​លំនៅ​ឋាន ដើម្បី​យក​កាំភ្លើងដែល​ជន​នេះ​​​បាន​លាក់​ទុក​នៅ​ឯ​ផ្ទះ​។

កាំភ្លើងខ្លី​ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ​ប្រភេទ​«K.59» មាន​គ្រាប់​ចំនួន​០៦​គ្រាប់​។ ជុំវិញ​ការ​លាក់​ទុក​នូវ​អាវុធ​ខ្លី​ដោយ​ខុសច្បាប់​នេះ បើ​មន្ត្រី​ជំនាញ ដែល​បាន​ស្រង់​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ សែ​ម សុ​គ​ន្ធា ហៅ ម៉ា​ប់ នេះ​បាន​និយាយ​ថា កាំភ្លើងខ្លី​ធុន K.59 នេះ​ ខ្លួន​បាន​លួច​ពី​មន្ត្រី​យោធា​ម្នាក់ នៅ​ឯ​ស្រុក​សំឡូត កាលពី​ជិត​៣​ឆ្នាំ​មុន​។ ខ្លួន​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ​រហូត​មក​មិន​ដែល​បាន​យក​ប្រើប្រាស​ទេ​។ ប៉ុន្តែ​ពេល​នេះ​ដាច់​លុយ​ចាយ ទើប​ខ្លួន​សម្រេច​អំពាវនាវ​លក់ តែ​ពេល​កំពុង​ដើរ​ខ្សិ​ប​ខ្សៀវ​រក​អតិថិជន ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ល្មម​។

មន្ត្រី​ការិយាល័យ​កំរិត​ធ្ងន់ បាន​ប្រាប់​ពី​ប្រវត្តិ​ជនសង្ស័យ​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត ជន​សង្ស័យ​ឈ្មោះ ម៉ា​ប់ នេះ ជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ចោរកម្ម នា​ពេល​កន្លង​មក ដែល​មន្ត្រី​ជំនាញ តែង​តាមដាន​សកម្មភាព​ជន​នេះ​គ្រប់ពេលវេលា​។ ប៉ុន្តែ​យ៉ាងណា ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់ ហើយ​ពេល​នេះ​ត្រូវ​បាន​ម​ន្ត្រីំ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ