ពលករ​ខ្មែរ​ចំណាកស្រុក 20​នាក់ ​ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន


ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន​២០​នាក់​ទៀត បាន​ត្រូវ​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងស្រុក​តា​ប្រ​យ៉ា ខេត្ត​ស្រះ​កែវ ។

មន្ត្រី​យោធា​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ប្រាប់​ថា ពលករ​ខ្មែរ​ចំណាកស្រុក​ដែល​ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន​ចំនួន​២០​នាក់​នេះ មាន​ប្រុស​១៤​នាក់ ស្រី​៦​នាក់ ។ ពួក​គាត់​បាន​ឆ្លង​ដែន​ខុសច្បាប់​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​បាង
កក​ប្រទេស​ថៃ ហើយ​នៅ​ពេល​ឆ្លង​ដែន​ចូល​ដល់​កណ្តាល​ព្រៃ​ទឹកដី​ថៃ ក៏​ត្រូវ​កម្លាំងយោធា​ថៃ
ឃាត់ខ្លួន ។

មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​យោធា​ថៃ​ឃាត់ខ្លួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹក​ដី​ថៃ​នោះ គ្រោង​បញ្ជូន​មក​វិញ​តាម​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​មាន​ក្រុម​គ្រូពេទ្យ​ចត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ រួច​ហើយ​ប​ញ្ចូ​ន​ទៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​វិញ ។

គួរ​រំឭក​ថា ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែល​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​ថៃ ហើយ​ដឹក​បញ្ជូន​មក​វិញ​តាម​ច្រក​ព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ ពលករ​ខ្មែរ​ភាគច្រើន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​ជា​ការ​លួច​ឆ្លង​ដែន​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-១៩ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​ទាំង​នៅ​ថៃ​និង​កម្ពុជា ។

អភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី តែងតែ​ដាក់​វិធានការ​ដល់​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ពួក​គាត់ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​​ទប់ស្កាត់​ដូច​គ្នា ។ ជាមួយ​នេះ ត្រូវ​ស្រាវ​ជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​ដែល​ឃុបឃិត​គ្នា​នាំ​ពលករ​ខុសច្បាប់​ចេញ គឺ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ។ ទោះបីជា​បែប​ណា ពលករ​ទាំងនេះ​នៅ​តែ​ធ្លាយ​ចេញ​រាល់ថ្ងៃ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ