រាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ ៖ សែលកាត នៅតែបន្តការផ្តល់ជូនទឹក ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររៀង រាល់ថ្ងៃ» ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងចំនួន ២នាក់ ដែលក្នុង ម្នាក់ៗបានឈ្នះទឹកប្រាក់ ២០ ០០០ដុល្លារ សរុបទឹកប្រាក់ ៤ម៉ឺនដុល្លារ ដែលអ្នកទាំងពីរជាអ្នករស់នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ។

លោក សយ កុសល ជាកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានឈ្នះប្រាក់ពីរង្វាន់ ២ម៉ឺនដុល្លារ កាលពីថ្ងៃទី ៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ ចំណែកលោក សំ លីន ជាមន្ត្រីរាជការ មានទីលំនៅបច្ចុប្បន្ន ភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឈ្នះប្រាក់ពីរង្វាន់ ២ម៉ឺនដុល្លារ កាលពីថ្ងៃទី ២៩ ខែកក្កដា ដូចគ្នា ។


អតិថិជនទាំង ២រូបនេះបានថ្លែងអំណរគុណដល់ សែលកាត ដែលបានបង្កើតកម្មវិធីនេះ ឡើងដើម្បីជួយទៅដល់បងប្អូនប្រជាជនកម្ពុជាមានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន ។ កម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើទំព័រ Facebook CTN TV ជារៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងចាក់ផ្សាយឡើងវិញនៅលើទំព័រ YouTube របស់ក្រុមហ៊ុន សែលកាត ។

ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ