នៅក្នុងបន្ទប់ជួលតែមួយ! ប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី​


ខេត្តសៀមរាប​ ៖ ​សមត្ថកិច្ច​នគរ បាល​ក្រុង​សៀមរាប​បានឱ្យ​ដឹងកាលពី​​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ ២០២០​នេះ​ថា ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​និង​លុយ​របស់​មិត្ត​ភក្តិ​ពី​ខេត្តសៀមរាប រួច​ជិះ​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​កម្លាំង​នគរបាល​ទាំង​២​ខេត្ត សហការ​គ្នាស្រាវជ្រាវ​មុខសញ្ញា​ រួច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន ហើយ​ប្រគល់​មក​ឱ្យ​កម្លាំង​នគរបាល​ជំនាញ ក្រុង​សៀម​រាប​វិញ ដើម្បី​ធ្វើការ​សួរនាំ​។

ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែ សីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុ​ច​មុខ​បន្ទប់​ជួល ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ​ហើយ​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន​បានកាលពីព្រឹកថ្ងៃទី​​១០ សីហា ឆ្នាំ​២០២០ ​នៅ​​ចំណុច​ភូមិសាស្ត្រ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ភឹង​ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ធឿ​ន ម៉ៅ អាយុ​១៨​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទី​លំ នៅ ភូមិ បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។​ ​ចំណែកសម្ភារៈដែល​បាត់បង់​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ សៀមរាប 1AE- 0175 និង​លុយ​ចំនួន​២០​ម៉ឺន​រៀល ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ លី សុវណ្ណ​ដា​រ៉ា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​សិស្ស​ ។​

លោកស្នងការ​រងខេត្តបាន​បន្តថា មុនពេលកើតហេតុ ជនសង្ស័យ​ និង​ជន​រង​គ្រោះត្រូវជា​មិត្តភក្តិនឹងគ្នា ​ហើយ​បាន​​ស្នាក់​នៅ​ក្នុង​បន្ទប់​​ជួល​ជាមួយ​គ្នា លុះដល់វេលាម៉ោង​កើតហេតុ​ខាងលើ ជន​សង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​​មួយ​​គ្រឿង​ និង​លុយ​ចំនួន ២០​ម៉ឺន​រៀល​របស់​ជន​រង​គ្រោះ​ នៅ​ពេល​ជន​រង​គ្រោះ​កំពុង​​ដេក​លក់​មិនដឹង​ខ្លួន ដោយ​បាន​លួច​យក​សោរ​ម៉ូតូ ដែល​ជន​រង​គ្រោះ​ទុក​លើ​ធ្នើរ​ក្បាល​គ្រែ ហើយនឹង​លុយ​ចំនួន​២០​ម៉ឺន​រៀល​ដែល​ជន​រង​គ្រោះ​ទុក​ក្នុង​ហោប៉ៅ​ខោរ​ព្យួរ​នឹង​ជញ្ជាំង ​រួច​​គេចខ្លួន​បាត់​ ។ បន្ទាប់មក​ជនរងគ្រោះ​ក៏បានរាយការណ៍ជូន​សមត្ថកិច្ច​ឱ្យជួយអន្តរាគមន៍ ។​

តាមប្រភពដដែលបានបន្ត​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើភ្លាម កម្លាំង​ជំនាញ​របស់​ក្រុង​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ ​និង​ស៊ើប​អង្កេត​ករណី​ខាងលើ​នោះ​ភ្លាម​ៗ និង​ទំនាក់ទំនង​សុំ​កិច្ចសហការ​គ្រប់​អង្គភាព​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​ផ្ទាល់​និង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​។​

តាម​ប្រភពដដែលបានប​ន្តទៀត​ថា លុះដល់វេលា​​ម៉ោង​ប្រហែល​៩​​ព្រឹក​ថ្ងៃ​​ទី​១០ សីហា ​ត្រូវ​បាន​កម្លាំង​នគរ​បាល​អធិការ​ក្រុង​ស្ទឹង​សែន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​រួម​ទាំង​ម៉ូតូ​ប្រគល់​មក​ឱ្យ​កម្លាំង​អធិការ​ក្រុង​សៀមរាប​យក​ទៅ​​ធ្វើការ​សួរនាំ​តែម្តង ។​

ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​ ជន​សង្ស័យបាន​ឆ្លើយ​សារ​ភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​និង​ប្រាក់​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។ ​ចំណែក​ម៉ូតូ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ