សិល្បៈ​និងវប្ប​​​ធម៌ » កំសាន្ដ

អ្នកគាំទ្រ​ជា​ច្រើន​ជក់ចិត្ត​ទស្សនាការ​ប្រកួត​បាល់ទាត់​នៅ Singha Stadium កោះ​ពេជ្រ

ដោយ ៖ សុវណ្ណណែត   

ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០០:២៦   (08-02-2015 00:26)

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​ស្វិតស្វាញ ក្នុង​ក្រប​ខណ្ឌ​កំពូល​របស់​អង់គ្លេស English Premier League បាន​ផ្សាយ​បន្ត​ផ្ទាល់​ជា​លើក​ទី​៥  នៅ Singha Stadium កាលពី​ថ្ងៃ​សៅរ៍ ទី ៧ កុម្ភៈ ២០១៥ រវាង​ក្រុមបាល់ទាត់​Aston Villa និង Chelsea ធ្វើ​ឡើង​នៅ ទីលាន​កោះ​ពេជ្រ​ក្រោយ City Hall ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ដោយ​មាន​អ្នកចូលរួម​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​យ៉ាងច្រើន​កុះករ ។

Singha Stadium គឺជា​ព្រឹត្តិការណ៍​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​ធំ ដែល​អ្នកគាំទ្រ​កម្ពុជា រាប់​ពាន់​នាក់​ទន្ទឹងរង់ចាំ ជា​កន្លែង​ដែល​អ្នកគាំទ្រ ទស្សនា និង​ជួប​ជាមួយ​បរិ​កាស​ដ៏​រំជើបរំជួល ពិតប្រាកដ នៃ​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះ ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រលាញ់​មុខ​អេ​ក្រង់​ដ៏​ធំ ងាយស្រួល​ទស្សនា រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាលស្មៅ​នៃ​ប្រទេស​អង់គ្លេស ។ អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​សុទ្ធតែ​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិតជា​កន្លែង​អស្ចារ្យ បំផុត​សម្រាប់​ការ​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពិសេស ដែល​មានការ​ចូលរួម​សហការ​រវាង​កំពូល​តារាចម្រៀង​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា កញ្ញា​មាស សុខ​សោភា លោក​ឆ​ន សុវណ្ណ​រាជ និង​លោក សុគន្ធ ថេ​រ៉ា​យុ ក្រុម​រាំ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុម​រាំ​អាជីព​របស់​ស្រា​បៀរ សិ​ង្ហា មក​ពី​ប្រទេស​ថៃ បាន​ធ្វើ​អោយ​កក្រើក​ឆាក​តន្ត្រី ទាំងមូល ខណៈ​អ្នក​ដែល​ទស្សនា​រាប់​ពាន់​នាក់ នៅ​ខាង​មុខ​ឆាក​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ពិសា ស្រា​បៀរ​សិ​ង្ហា​ដ៏​ឆ្ងាញ់​ត្រជាក់​ផង​ដែរ ។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ សំបុត្រ​ចូលរួម​ទស្សនា មាន​តម្លៃ​ត្រឹមតែ​៦.០០០​រៀល​តែ​ប៉ុណ្ណោះ ហើយ​ទទួល​បាន​ស្រា​បៀរ​សិ​ង្ហា ២​កំប៉ុង ដោយ​ឥត​គិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រា​បៀរ​សិ​ង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្ដល់​ជូន​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ លើស​ពី​នេះ​អ្នកចូលរួម​ទាំងអស់​មានឱកាស​ឈ្នះ​រង្វាន់​ទ្វេរ​ដង​ពី​ស្រា​បៀរ​សិ​ង្ហា ។ រាល់ពេល​ជាវ​ស្រា​បៀរ​សិ​ង្ហា អាច​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់ឆ្នោត និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត ពី​ការ​កោស​សន្លឹក​ប​ណ្ណ័​ដូច​ជា អាវយឺត Chelsea បាល់ទាត់ Chelsea មួក Singha និង Chelsea  ក៏​ដូច​ជា​ឆ​ត្រ័ និង​អា​យឺត Singha ។ ម្យ៉ាងទៀត​ក្នុង​ឱកាស​នោះ​ដែរ ក៏​មានកម្ម​វិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​សិ​ង្ហា ដោយ​រាល់​ការ​ជាវ​ស្រា​បៀរ​សិ​ង្ហា ១​កេស ទទួល​បានការ​បញ្ចុះតម្លៃ​មក​នៅ​ត្រឹមតែ ១៥​ដុល្លារ ប៉ុណ្ណោះ ថែម​ទាំង​ទទួល​បាន​សន្លឹក​ឆ្នោត និង​ការ​កោស​ប​ណ្ណ័​ផ្សងសំណាង​បន្ថែម ៕