ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពៅ​ទឹក​ឃ្មុំ​កំពុង​ពេញ​និយម​ និង​ត្រូវ​ប៉ាន់​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ និយាយ​ពី​រឿង​អំពៅ​ ចាស់ៗ​តែង​តែ​ប្រាប់​ថា អំពៅ​មាន​ច្រើន​ប្រភេទ​ដូច​ជា​អំពៅ​ខ្មៅ​ អំពៅ​ប្ញស្សី​ និង​អំពៅ​ទឹក​ឃ្មុំ​​ជា​ដើម​។ អំពៅ​ទាំង​នោះ​សុទ្ធ​តែ​មាន​រស​ជាតិ​ផ្អែម​ដូច​គ្នា​ តែ​អំពៅ​ដែល​គេ​ចូល​ចិត្ត​ជាង​

ខេត្ត​កំពង់​ស្ពឺ​ ៖ និយាយ​ពី​រឿង​អំពៅ​ ចាស់ៗ​តែង​តែ​ប្រាប់​ថា អំពៅ​មាន​ច្រើន​ប្រភេទ​ដូច​ជា​អំពៅ​ខ្មៅ​ អំពៅ​ប្ញស្សី​ និង​អំពៅ​ទឹក​ឃ្មុំ​​ជា​ដើម​។ អំពៅ​ទាំង​នោះ​សុទ្ធ​តែ​មាន​រស​ជាតិ​ផ្អែម​ដូច​គ្នា​ តែ​អំពៅ​ដែល​គេ​ចូល​ចិត្ត​ជាង​គេ​នៅ​ពេល​នេះ​ គឺ​អំពៅ​ទឹក​ឃ្មុំ​។

អ្នក​ដាំ​អំពៅ​ភាគ​ច្រើន​មិន​សូវ​បាន​ហូប​ទឹក​​របស់​វា​ប៉ុន្មាន​ទេ ដោយ​សារ​ថា អ្នក​ដាំ​រវល់​មើល​ថែ​អំពៅ​ឱ្យ​លូត​លាស់​ល្អ គឺ​អ្នក​ទទួល​ទិញ​ឯ​ណោះ​ទេ គេ​យក​ទៅ​កិន​យក​ទឹក​របស់​វាលក់​ ឬ​ក៏​ចាក់​ជា​ស្ករ​អំពៅ​ក៏​មាន​។ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ចូល​ចិត្ត​ដាំ​អំពៅ​ច្រើន​ជាង​គេ​នៅ​ឃុំ​គិរី​វ័ន្ត​ ស្រុក​ភ្នំ​ស្រួច​។ ការ​ប្រកប​របរ​ដាំ​អំពៅ​នេះ​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ពួក​គាត់​​​​មានការ​រីកចំរើន​ជា​លំដាប់​។

បើ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ទៅ​ដល់​ចំណុច​ផ្សារ​ត្រពាំង​ក្រឡឹង​ ស្ថិត​ក្នុង​ឃុំ​គិរី​វ័ន្ត​ដែល​តំបន់​នោះ​សំបូរ​ទៅ​ដោយ​ចំការ​អំពៅ​ជា​ច្រើន​ដែល​មើល​ទៅ​ឃើញ​ពណ៌​បៃ​តង​ស្រស់​ត្រកាល​គួរ​ជា​ទី​ចាប់​អារម្មណ៍​។ ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ ពួក​គាត់​ដាំ​អំពៅ​ជា​លក្ខណៈ​គ្រួសារ​ ដែល​នេះ​ជា​របរ​មួយ​ជា​ប្រចាំ​របស់​ពួក​គាត់​ក្រោយ​ពី​ការ​ធ្វើ​ស្រែ​រួច​ ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា ការ​ដាំ​អំពៅ​បាន​ប្រាក់​ចំណូល​​ច្រើន​គួរ​សម​ ហើយ​ការ​ដាំ​នេះ​គឺ​ដាំ​ទៅ​តាម​ទំហំ​ដី​ដែល​មាន​ខ្លះ​តិច ខ្លះ​ច្រើន​ ដោយ​ម្នាក់​ៗ​ដាំ​​ជិត​១០​ឆ្នាំ​​មក​ហើយ​​ គ្រាន់​តែ​​ដំបូង​បាន​ប្រាក់​ចំណូល​តិច​តួច គឺ​ចាប់ពី​២០ទៅ​៣០​ម៉ឺន​រៀល​មិន​ដូច​បច្ចុប្បន្ន​នេះ​ទេ ក្នុង​មួយ​ចំការ​បានចំណូល​​ចាប់​ពី​២ទៅ​៣​លាន​រៀល​។

លោក​នៅ នឿន អាយុ​៤០​ឆ្នាំ ជា​អ្នក​ដាំ​​អំពៅ​ម្នាក់​ដែរ​នោះ​បាន​រៀប​រាប់​ថា មុន​ដំបូង​គឺ​គ្រួសារ​គាត់​ដាំ​បាន​ទំហំ​ផ្ទៃ​ដី​តូច​នោះ​ទេ តែ​ក្រោយ​មក​ក៏​ចេះ​តែ​ពង្រីក​ធំ​ឡើងៗ​តាំង​ពី​កន្លះ​ហិកតា​រហូត​ដល់​២ហិកតា​ទៅ​តាម​លទ្ធ​ភាព ហើយ​ក៏​ចេះ​តែ​កាក់​កប​រហូត​មិន​ដែល​ខូច​ខាត​សោះ។ ​ឆ្នាំ​នេះ​គ្រួសារ​គាត់​ដាំ​អំពៅ​ទឹក​ឃ្មុំ​នេះ​ពេញ​ដី​តែ​ម្តង​ ពី​រ​ហិកតា​គឺ​បាន​ជាង​៧០.០០០ដើម​អំពៅ​បើ​គិត​ចាប់​តាំង​ពីដាំ​រហូត​​ដល់​កាប់​លក់​មាន​​រយៈ​ពេល​៧​ខែ​ការ​ងារ​ដាំ​អំពៅ​នេះ គឺ​ពិបាក​ហត់​នឿយ​​បន្តិច​តម្រូវ​ឱ្យ​អ្នក​ដែល​ចង់​ដាំ​ត្រូវ​មាន​ភាព​អំណត់​ទើប​បាន​ ព្រោះ​ថា អំពៅ​លូត​លាស់​ល្អ​អាស្រ័យ​លើ​ការ​ថែ​ទាំ​ ជា​ពិសេស​គឺ​ត្រូវ​មាន​ទឹក​ឱ្យ​គ្រប់​គ្រាន់​ ដោយ​ដាំ​ម្តង​ចំណាយ​ដើម​ទុន​ប្រមាណ​ជា​១១​លាន​រៀល​ ទាំង​នេះ​គឺ​ចំណាយ​ទៅ​លើ​កម្មករ និង​ទិញ​ជី​ ក្នុង​នោះ​យើង​ប្រើ​ជី​ធម្ម​ជាតិ​ ដូច​ជា​ជីអាចម៍​គោ​ ជី​អាចម៍​មាន់​លាយ​ដី​ដំបូក ចំណែក​ទឹក​វិញ គឺ​គេ​ដាក់​ក្នុង​មួយ​អាទិត្យ​ម្តង​មិន​ដែល​​ខាន​នោះ​ទេ​។

លោក​នៅ នឿន បាន​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ដាំ​រហូត​ដល់​ប្រមូល​ផល​ គឺ​អាច​ទទួល​​បាន​ប្រាក់​កម្រៃ​ប្រមាណ​ចាប់​ពី​២០​លាន​ទៅ​២៥​លាន​រៀល​ ដោយ​លក់​ក្នុង​១​បាច់​ ៣.៥០០​រៀល​(១០​ដើម) ហើយ​អ្នក​ទទួល​ទិញ​គឺ​លក់​បន្ត​១​បាច់​៥.០០០រៀល​(១០​ដើម)។ ការ​ដាំ​អំពៅ​នៅយ​ហត់​ខ្លាំង​ តែ​បាន​ប្រាក់​ចំណូល​ច្រើន​គួរ​សម​ គឺ​គ្រាន់​បើ​ជាង​ធ្វើ​ស្រែ​ បើ​កុំ​តែ​បាន​ដាំ​អំពៅ​ម្ល៉េះ​សម​គ្រួសារ​គាត់​ជួប​ប្រទះ​វិបត្តិ​​សេដ្ឋ​កិច្ច​ជា​មិន​ខាន​។

អំពៅ​ដែល​មានការ​មើល​ថែ​ដាក់​ជីរ និង​ទឹក​បាន​គ្រប់​គ្រាន់​ គឺ​វាលូត​លាស់​ល្អដើម​​​​​​​​ធំៗ និង​ថ្លោស​ រី​ឯ​ទឹក​វិញ​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។ អំពៅ​​ដែល​មានការមើល​ថែ​បាន​ល្អ​ចាប់​ពី​មួយ​គុម្ព​មាន​៥​ដើម​ទៅ​៧​ដើម​ឯ​ណោះ​ពេល​ខ្លះ​កាប់​លក់​ជា​ដើម​​ ពេល​ខ្លះ​លក់​ជា​បាច់​ ប៉ុន្តែ​ការ​លក់​​​ជា​ដើម​ចំ​ណេញ​ជាង​លក់​បាច់​ ព្រោះ​លក់​បាច់​ ១បាច់​មាន​១០​ដើម​ តម្លៃ​៣.៥០០​រៀល​ រី​ឯ​លក់​ដើម​១​ដើម​៥០០​រៀល​៕