ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនធ្លាប់មាន! ទៅបញ្ចប់ជីវិត​លំដាប់ VIP

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ សព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​បញ្ចប់ជីវិត​ដោយ​ចង​​​ក​​នៅលើ​ដើមឈើ​​មួយដើម​ដែល​មាន​កម្ពស់​១៧​ម៉ែត្រ​ក្នុង​ព្រៃ ត្រង់​ចំណុច​វាល​ពីរ ស្ថិត​ក្នុងភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង៥​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា…

ខេត្តពោធិ៍សាត់​ ៖ សព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​បញ្ចប់ជីវិត​ដោយ​ចង​​​ក​​នៅលើ​ដើមឈើ​​មួយដើម​ដែល​មាន​កម្ពស់​១៧​ម៉ែត្រ​ក្នុង​ព្រៃ ត្រង់​ចំណុច​វាល​ពីរ ស្ថិត​ក្នុងភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង៥​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក​មេ​ភូមិ​រវៀងបាន​​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផល ភិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រហា​ល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ហើយ​ជនរងគ្រោះ​​មាន​សតិ​មិន​ប្រ​ក្រ​តី​ ​បាន​មក​ស្នាក់​នៅ​ធ្វើ​ចំការ​ជាមួយ​បងស្រី​ឈ្មោះ ផល ចំរើន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​នគរបាល លោក​មេឃុំ មេ​ភូមិ និង​មន្ត្រី​ជំនាញ​ពេទ្យ បាន​ចុះ​ទៅ​កោសល្យ​វិច័យ​លើ​សពជនរងគ្រោះ​​នៅ​កន្លែង​កើតហេតុ ​បាន​សន្និដ្ឋាន​​ថា ជន​រង​គ្រោះ​ពិតជា​បាន​បញ្ចប់ជីវិត​ដោយ​​ចង​ក​​នៅ​លើ​ដើមឈើ​កម្ពស់​ប្រហែល​១៧​ម៉ែត្រ​ ដោយ​ខ្លួនឯង​ប្រាកដ​មែន ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​​គួរ​ឱ្យកត់សម្គាល់​ឡើយ ។​

ក្រោយ​​​ពី​​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ