ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តុរ​នៅ​តែ​មាន​តម្លៃ​​​ក្នុងទី​ផ្សារ​ព្រោះ​​មាន​អ្នក​ចូល​ចិត្ត​ហូប​វា​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កណ្តុរ​នៅ​តែ​មាន​តម្លៃ​សម្រាប់​ទីផ្សារ​ព្រោះ​មាន​អ្នក​ចូល​ចិត្ត​ហូប ទោះ​បីជា​ឈ្នួ​ញ​វៀតណាម​មិន​បាន​ឡើង​មក​ទិញ​ដូច​មុន​សម័យ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ នៅ​តែ​ជា​មុខម្ហូប​ពេញ​និយម​ដដែល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រកបរ​បរចាប់​កណ្តុរ​លក់​នៅក្នុងភូមិ​ពាម​ប្រជុំ ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្តកណ្តាល ។…

ខេត្តកណ្តាល ៖ កណ្តុរ​នៅ​តែ​មាន​តម្លៃ​សម្រាប់​ទីផ្សារ​ព្រោះ​មាន​អ្នក​ចូល​ចិត្ត​ហូប ទោះ​បីជា​ឈ្នួ​ញ​វៀតណាម​មិន​បាន​ឡើង​មក​ទិញ​ដូច​មុន​សម័យ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ នៅ​តែ​ជា​មុខម្ហូប​ពេញ​និយម​ដដែល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រកបរ​បរចាប់​កណ្តុរ​លក់​នៅក្នុងភូមិ​ពាម​ប្រជុំ ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្តកណ្តាល ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​រហែក​តិច​ៗ​និង​ប្រឡាក់​ភក់ ទើប​មក​ពី​ដោះ​កណ្តុរ​ដែល​ជាប់​អង្គប់​ពី​ក្នុង​ព្រៃ​និង​តាម​ទីវាល​ស្រែ​ចម្ការ ហើយ​កំពុង​ធ្វើ​កណ្តុរ លោក​ង៉ែត មានមុខរ​បរចាប់​ឬ​ទាក់​កណ្តុរ​លក់ បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ​បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​គាត់​បាន​ទាក់​កណ្តុរ​មក​លក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ បាន​តិច​ជាង​មុន​សម័យ​កូ​វី​ដ​១៩​ក្តី ប៉ុន្តែ​តម្លៃ​បាន​ថ្លៃ​គ្រាន់បើ ។ ការ​ទាក់​ឬ​ចាប់​កណ្តុរ​បាន​តិច ត្រូវ​លោក​លើក​ឡើង​ថា​ឥឡូវនេះ កណ្តុរ​ទាក់​មិន​បាន​ច្រើន​ដូច​មុន​ទេ ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​ពេក ធ្វើ​ឲ្យ​កណ្តុរ​មិន​ហា​៊​ន​ចេញ​មក​រក​ចំណី ។ គាត់​ថា ទាក់​បាន​តែ​២​ឬ​៣​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ខុស​ពី​ពេល​មុន​ដោយសារ​ភ្លៀង​ច្រើន​ពេក​បើ​រាំងភ្លៀង​គឺ​រហូត​ដល់​ជិត​១០​គីឡូក្រាម ឬ​ច្រើន​ជាង​នេះ​ក៏​មាន ។

កំពុង​វះ​ពោះ​ធ្វើក​ណ្តុ​រលោក​បញ្ជាក់​ថា ថ្ងៃនេះ​រកបាន​តែ​២​ឬ​៣​គីឡូ​ទេ​ក្មួយ ព្រោះ​ភ្លៀង​តាំងពី​ព្រឹក​ដល់​យប់​…​ភ្លៀង​បែប​នេះ កណ្តុរ​មិន​ចេញ​មក​ទេវា​សម្ងំ​ក្នុង​រូង ។ ខ្ញុំ​បាន​ដាក់​អង្គប់​ជាង​២០០​ឯណោះ​តែ​បាន​តិច​ថ្ងៃនេះ ខុស​ពី​ពេល​គ្មាន​ភ្លៀង គឺ​បាន​ច្រើន​» ។ លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​លោក​មិន​បាន​ទៅ​ដាក់ កូន​ក៏​បាន​ដាក់​ជំនួស ដោយ​មាន​ទីតាំង​សម្រាប់​ដាក់​អង្គប់​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ។

លោក​ថា កណ្តុរ​ដែល​ទាក់​បាន​លក់​មាន​តម្លៃ​ខុស​គ្នា កណ្តុរ​នៅរ​ស់លក់​៩​ពាន់​រៀល​ក្នុងមួយ​គីឡូក្រាម និង​កណ្តុរ​ធ្វើ​រួច​ហើយ​តម្លៃ​១៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​តែបើ​បោះ​ឲ្យ​ម៉ូយ​យក​ទៅ​លក់​បន្ត តម្លៃ​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ។ សម្រាប់​ទីផ្សារ​លក់​ឲ្យ​ម៉ូយ​វៀតណាម​វិញ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ចាប់តាំងពី​ជំងឺ​កូ​វី​ដម​ក ម៉​៉ូ​យមក​ពី​វៀតណាម​បាត់​មុខ​ឱ្យ​ឈឹង​មិនឃើញ​មក​ទិញ​ទៀត​ទេ ហើយ​លោក​ក៏​មិន​ទុក​លក់​ឲ្យ​ម៉ូយ វៀតណាម​ដែរ ដោយសារ​ទាក់​បាន​តិច​ៗ​សម្រាប់​លក់​នៅ​ទីផ្សារ​ក្បែរ​ផ្ទះ ស្ទើរ​មិន​គ្រាន់​ផង ។

លោក​ថា នៅ​ពេល​មុន​សម័យ​កូ​វី​ដ កណ្តុរ​ថោក ដោយ​តម្លៃ​មួយ​គីឡូក្រាម តែ​៩​ពាន់​រៀល​ឬ​លើស​តិច​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា​ឥឡូវនេះ​ខ្ញុំ​អត់​បាន​លក់​ឲ្យ​ម៉ូយ​វៀត​ណាម​ទេ គឺ​បាន​លក់​នៅ​ផ្សារ​ក្នុងភូមិ​ទេ ។ យើង​លក់រាយ​តម្លៃ​១៥.០០០​រៀល ហើយ​បោះ​ឲ្យ​គេ​១​ម៉ឺន​រៀល ដោយ​គេ យក​ទៅ​លក់​បន្ត​១៥០០០​រៀល ។ យ៉ាងណា​ក្តី​លោក​ក៏​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទាក់​កណ្តុរ​មិនសូវ​បាន​ច្រើន​ដូច​មុន​ទៀត ក៏​ដោយសារ​ដែល​នៅ​កន្លែង​ដែល​ធ្លាប់​ដាក់​នោះ​ត្រូវ​បាន​គេ​ភ្ជួរ​ដី ហើយ​ក៏​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ដែរ ។

បើ​តាម​ប្រព័ន្ធ​គាត់ អ្នកស្រី ហ៊ុំ ក៏​បាន​ឲ្យ​ដឹង​ថា​កណ្តុរ​ឥឡូវ​មិនសូវ​រកបាន​មែន តែ​អ្នក​ហូប​មាន​ច្រើន ព្រោះ​អ្នក​ហូប​នៅ​តែ​ហូប ព្រោះ​សាច់​វា​មិន​មាន​ជាតិ​គីមី និង​ជា​សត្វ​ស៊ី​ចំណី​ស្អាត​ផង​ដែរ ។ អ្នក​មីង​បាន​បញ្ជាក់​ថា ឥឡូវ​ឈ្មួញ​វៀតណាម​ក៏​មិនឃើញ​ឡើង​មក​ទិញ ! យើង​រកបាន លក់​ឲ្យ​ម៉ូយ​នៅ​តាម​ផ្សារ​គេ​មក​ទិញ​ដល់​ផ្ទះ​មាន​ប៉ុន្មាន​ក៏​អស់​ដែរ ។

អ្នក​មីង​ដែល​យក​កណ្តុរ​ទៅ​លក់​នៅ​ទីផ្សារ ឬ​បោះ​ឲ្យ​ម៉ូយ​ក៏​បាន​ឲ្យ​ដឹង ក្រៅពី​ប្តី​អ្នកស្រី​ក៏​មាន​អ្នក​ភូមិ​ប្រកបរ​បរទាក់​កណ្តុរ​នេះ​ដែរ ប៉ុន្តែ​គេ​មិនសូវ​ទាក់​បាន​ដូច​ប្តី​អ្នក​មីង​ទេ ។ តែ​ឥឡូវនេះ​កូន​គាត់​បាន​ដាក់​អង្គប់​ជំនួស​ប្តី​គាត់ ដោយ​គាត់​នៅ​មើល​គោ​និង​ធ្វើស្រែ ។ អ្នកស្រី​ថា អ្នក​ភូមិ​រក​មិនសូវ​បាន​ដូច​កូន​ខ្ញុំ​ទេ ។

ឥឡូវនេះ​អ្នក​ដើរ​ទិញ​កណ្តុរ​ក៏​ទិញ​មិន​បាន​ដែរ បើ​កូន​ខ្ញុំ​រក​មិន​បាន ហើយ​បើ​ខ្ញុំ​ចង់​លក់​ទៅ​ទិញ​គេ​ក៏​មិន​បាន​ដែរ ។ អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ទៀងទេ​ថ្ងៃ​ខ្លះ​ដាក់​បាន​មួយ​ថ្ងៃ​ចំនួន​៧ ឬ​៨ ឬ​៩​គីឡូ​ក្រាម (​ធ្វើ​ហើយ​) តែ​ពេល​ខ្លះ​ឡើង​ជាង​នេះ ឬ​ចុះ​ជាង​នេះ បើ​គិត​ទាំង​នៅ​រស់​ជាង​១០​គីឡូក្រាម ។ ប៉ុន្តែ​ពេល​នេះ​មិន​បាន​ដូច​មុន​នោះ​ទេ ដោយសារ​គេ​ភ្ជូ​រ​ដី​ទុក​សម្រាប់​ធ្វើស្រែ​អស់​ច្រើន ។

បើ​តាម​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា កូន​អ្នកស្រី​បាន​យក​អង្គប់​ដាក់​នៅ​ម៉ោង​ប្រមាណ​៤​ល្ងាច លុះ​ព្រឹក​ឡើង​ទើប​ទៅ​សា​ឬ​មើល​ដើម្បី​ដោះ​យក​កណ្តុរ​ដែល​ជាប់​មក​ផ្ទះ​ធ្វើ​ឲ្យ​ម៉ូយ ។
រឿង​ដើរ​ដាក់​អង្គប់ អ្នកស្រី​និយាយ​ថា ដាក់​អង្គប់​នេះ​ទាល់តែ​ដោត​តម្រុយ​នៅ​កន្លែង​អង្គប់ ព្រោះ​ដើម្បី​កុំ​ឲ្យ​វង្វេង​បាត់​ទីតាំង ។

អ្នកស្រី​ថា យើង​ដាក់​អង្គប់​មួយ​ដោត​តម្រុយ​មួយ ហើយ​មាន​ខ្លះ​ដាក់​ទល់​គូទ​គ្នា (​ផ្ទុយ​គ្នា​) ដោត​ត​ម្រូ​យ​តែ​មួយ​អុ​ី​ចឹ​ង ។ តែ​ពេល​នេះ​យើង​មិន​អាច​ទៅ​មើល នៅ​ម៉ោង​៧ ឬ​៨​យប់​បាន​ទេ គឺ​ទាល់តែ​ម៉ោង​៥​ភ្លឺ ទើប​ទៅ​សា (​ដោះ​យក​ចេញ​) ហើយ​វេលា​ម៉ោង​៩​ឬ​ម៉ោង​១០​ព្រឹក​យើង​ចាប់​ធ្វើ​ឲ្យ​ម៉ូយ ។ អ្នក​មីង​ក៏​ឲ្យ​ដឹង​ថា​ពេល​ខ្លះ​ម៉ូយ​រក​កណ្តុរ​លក់​ក៏​មិន​បាន ហើយ​គេ​ក៏​រក​ខ្លាំង ព្រោះ​អ្នក​ហូប​កណ្តុរ​ក៏​ច្រើន​…​គេ​ចូល​ចិត្ត ។

ទាក់ទិន​នឹង​ការ​លក់​កណ្តុរ​វិញ អ្នក​មីង​បាន​ឲ្យ​ដឹង​ថា​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​ផង​ដែរ ។ គាត់​ថា នៅ​ពេល​មុន​កូ​វី​ដ​១៩ កូន​របស់​គាត់​ធ្វើការ​បាន​ប្រាក់ខែ​ជិត​៣០០​ដុល្លារ ប៉ុន្តែ​បើ​និយាយ​ពី​ទៅ​រក​កណ្តុរ​វិញ ចាញ់​រក​កណ្តុ​រដាច់​…​គឺ​បើ​សរុប​បាន​ច្រើន​ជាង​ធ្វើការ​តាម​រោងចក្រ ។

ឧទាហរណ៍ ឥឡូវ​កន្លះ​ខែ​បើក​លុយ​ម្តង​បាន​ប្រមាណ​ជាង​១០០​ដុល្លារ ក៏​ប៉ុន្តែ​នៅ​ពេល​ទាក់​កណ្តុរ​មួយ​ថ្ងៃ​បាន​៨​ម៉ឺន ឬ​១០​ម៉ឺន​រៀល​ឯណោះ ។ អ្នកស្រី​ក៏​បាន​លើក​ឡើង​ថា​ប្រាក់​ដែល​បាន​ពី​ការ​លក់​កណ្តុរ​បាន​ដោះស្រាយ​ដូច​ជា​ទៅ​បុណ្យ​និង​ចងដៃ​ការ​គេ​ជាដើម និង​ចាយ​ហូរហែ​ជា​រហូត និយាយ​រួម​អាច​ដោះស្រាយ​ជា​បន្តបន្ទាប់​ផង​ដែរ​មិន​ខ្វះខាត​ទេ ៕ ​

អត្ថបទសរសេរ ដោយ