ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផលិត​អំបិល​បាន​ជាង​៨​ម៉ឺន​តោន តែ​តម្រូវការ​ប្រើ​ហាក់​ថមថយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ការ​ផលិត​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ​សម្រាប់​ឆ្នាំ​២០២០​នេះ ​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​អាកាសធាតុ​អំណោយផល ​។ ពោល​នៅ​ឆ្នាំ​២០២០​ កម្ពុជា​ផលិត​អំបិល​បាន​ជាង​៨​ម៉ឺន​តោន តែ​តម្រូវការ​ទីផ្សារ​ឬ​ការ​ប្រើប្រាស់​ហាក់​មានការ​ថមថយ​ទៅ​វិញ ។ លោក​ប៊ុ​ន បារាំង…

រាជធានី​ភ្នំពេញ​៖​ការ​ផលិត​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ​សម្រាប់​ឆ្នាំ​២០២០​នេះ ​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​ដោយសារ​តែ​អាកាសធាតុ​អំណោយផល ​។ ពោល​នៅ​ឆ្នាំ​២០២០​ កម្ពុជា​ផលិត​អំបិល​បាន​ជាង​៨​ម៉ឺន​តោន តែ​តម្រូវការ​ទីផ្សារ​ឬ​ការ​ប្រើប្រាស់​ហាក់​មានការ​ថមថយ​ទៅ​វិញ ។

លោក​ប៊ុ​ន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​ មាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ សីហា​នេះ ថា ឆ្នាំ​២០២០​នេះ​ ការ​ផលិត​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត និង​កែប​ បាន​រហូត​ដល់​៨៣.០០០​តោន ព្រោះ​ការ​ផលិត​មាន​រយៈពេល​វែង​ជាង​ឆ្នាំ​មុន​។

បើ​តាម​លោក​ប្រធាន​សហគមន៍​រូប​នេះ ថា ​ការ​ផលិត​នៅ​ឆ្នាំ​នេះ​ហូប​មិន​អស់​ទេ​ គឺ​នៅ​សល់​ច្រើន​ទុក​សម្រាប់​ផ្គត់ផ្គង់​នៅ​ឆ្នាំ​បន្ទាប់ ខណៈ​ការ​ផលិត​អំបិល​របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១៩​បាន​តែ​៣.០០០​តោន​ប៉ុណ្ណោះ​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ​។

លោក​បាន​បញ្ជាក់​ថា​« ការ​ផលិត​អំបិល​កាលពី​ឆ្នាំ​២០១៩ យើង​ផលិត​បាន​តែ​ជាង​៣.០០០​តោន​ តែ​នៅ​ឆ្នាំ​នេះ​យើង​ផលិត​បាន​ច្រើន ដោយសារ​អាកាសធាតុ​អំណោយផល​ច្រើន ពោល​មិនមែន​ភ្លៀង​ធ្លាក់​ក្នុង​រដូវ​ផលិត​អំបិល ​។​ ទោះបី​ឆ្នាំ​នេះ​ការ​ផលិត​អំបិល​បាន​ច្រើន សម្រាប់​ទីផ្សារ​វា​មាន​លក្ខណៈ​ធម្មតា តែ​កាលណា​ឬ​ខែ​ណា​ត្រូវ​ត្រី​ខ្លាំង​លក់​បាន​ច្រើន​។​តួយ៉ាង​កាល​ខែមករា និង​កុម្ភៈ​កន្លង​ទៅ​នេះ​យើង​លក់​បាន​ច្រ​នើ តែ​មក​ដល់​ខែ​នេះ​យើង​លក់​ធាក់​ថយ យើង​លក់​មិនសូវ​បាន​ដោយសារ​មាន​ភ្លៀង​ធ្លាក់​»​។

លោក​បាន​បន្ត​ថា​« តម្លៃ​អំបិល​ក្នុង​មួយ​បាវ​ទម្ងន់​៥០​គីឡូក្រាម​ថ្លៃ​ពី​១២.០០០​ទៅ​១៣.០០០​រៀល​ទៅ​តាម​ប្រភេទ​អំបិល មិន​អាច​លក់​ឡើងថ្លៃ​បាន ដោយសារ​ទីផ្សារ​អំបិល​ខាងក្រៅ​វាយលុក​ចូល​មក យើង​មិន​អាច​លក់​លើស​ពី​តម្លៃ​នេះ​បាន​»​។

បើ​តាម​ប្រធាន​សហគមន៍​រូប​នេះ ផ្ទៃដី​ផលិត​អំបិល​សរុប​មាន​៤៥.០០០​ហិ​កតា ហើយ​ឆ្នាំ​នេះ​ការ​ផលិត​អំបិល​បាន​បាន​ច្រើន​។ ប្រវត្តិសាស្ត្រ​យើង​អត់​ដែល​មាន​មែន ព្រោះ​យើង​ផលិត​រាល់ដង យើង​ធ្វើ​បាន​ត្រឹម​ខែមេសា​គឺ​អស់​អំបិល​ហើយ​វា​ត្រូវការ​ធ្លាក់​ភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ