ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​១គូ​ភ័យ​ស្លន់​! កំពុង​ដេក​ក្នុង​ផ្ទះ​​សំណាក់ ក៏​មាន​ប្រុស​ម្នាក់​ដោះ​អាវ​​សម្រុកចូល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដោះ​អាវ ហើយ​រត់​សំដៅ​ចូល​ក្នុងផ្ទះ​សំណាក់​រួច​សម្ងំ​ក្នុង​បន្ទប់ ដែល​ន្ទ​ប់​នោះ​គឺ​មាន​យុវជន​ស្រី​ប្រុស​ចំនួន​2​នាក់​កំពុង​តែ​ដេក ស្រាប់តែ​សំរុកចូល​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ក្នុង​បន្ទប់​ភ័យ​ស្លន់ស្លោ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​10 ខែសីហា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដោះ​អាវ ហើយ​រត់​សំដៅ​ចូល​ក្នុងផ្ទះ​សំណាក់​រួច​សម្ងំ​ក្នុង​បន្ទប់ ដែល​ន្ទ​ប់​នោះ​គឺ​មាន​យុវជន​ស្រី​ប្រុស​ចំនួន​2​នាក់​កំពុង​តែ​ដេក ស្រាប់តែ​សំរុកចូល​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ក្នុង​បន្ទប់​ភ័យ​ស្លន់ស្លោ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​10 ខែសីហា ឆ្នាំ​2020 តាម​បណ្តោយ​​ផ្លូវ​111 កែង​ផ្លូវ​182 នៅ​ចំណុច​ផ្ទះសំណាក់ «​សេ​វេន អេ​ច​ឌី​» ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា បែក​ថ្នាំ មាន​អាយុ​ជាង​30​ឆ្នាំ ដោយ​មិនដឹង​ថា​មកពីណា​នោះ​ទេ បាន​ដើរ​ដោះ​អាវ រួច​រត់​ចូល​ផ្ទះសំណាក់ រហូត​ឡើងជា​ន់ទី​៣​ទៅ​ស​ង្ងំ​នៅ​ក្នុង​បន្ទប់​អស់​រយៈពេល​ជិត​មួយ​ម៉ោង ទើប​ខាង​ម្ចាស់ផ្ទះ​សំណាក់​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលឹត ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង។

សមត្ថកិច្ច​បន្ត​ថា ហើយដោយ​សារ​តែ​នៅ​ក្នុង​បន្ទប់​ខាងលើ​នេះ គឺ​មាន​យុវជន​ស្រី​ប្រុស​ចំនួន​2​នាក់​កំពុង​តែ​ដេក ស្រាប់តែ​ជនសង្ស័យ​សំរុកចូល​ក្នុង​បន្ទប់​បែប​នេះ ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​បន្ទប់​ភ័យ​ស្លន់ស្លោ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ព្រលឹត ដើម្បី​ដោះស្រាយ​នៅ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ