ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​នៅ​អាង​ទឹក​តា​ម៉ុ​ក​ឡើង​ជិត​ប្រកាស​អាសន្ន​ហើយ ខណៈព្រឹកនេះប្រុងប្រយ័ត្នខ្ពស់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ថានភាព​ទឹក​នៅ​អាង​ទឹក​តា​ម៉ុ​ក ខេត្តឧត្តរមានជ័យ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កម្ពស់​ទឹក​ក្នុង​អាង…

ខេត្តឧត្តរមានជ័យ ៖ ស្ថានភាព​ទឹក​នៅ​អាង​ទឹក​តា​ម៉ុ​ក ខេត្តឧត្តរមានជ័យ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កម្ពស់​ទឹក​ក្នុង​អាង ៣,៩០​ម៉ែត្រ ធៀប​និង​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២០ កើន​ឡេ​ី​ង ០,០៧​ម៉ែត្រ ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពស់​ទឹក​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៣,៨០​ម៉ែត្រ កម្ពស់​ទឹក​ប្រកាស​អាសន្ន ៤,២០​ម៉ែត្រ ។

មើលចុះស្ថានភាពទឹក នាព្រឹកថ្ងៃទី១០នេះ គឺលើស្ពានទៅហើយ ខណៈពេលនេះប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដែលជិតដល់ប្រកាសអាសន្នហើយ បើភ្លៀងនៅតែបន្តធ្លាក់មិនឈប់នោះ ៕