ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់! ​គេឃាត់មិនឱ្យ​វាយ​​កម្ទេច​ទូ ATM ផ្ទុះកំហឹង​វាយ​២នាក់​ប្តីប្រពន្ធ​

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ប្តី​ប្រពន្ធ​២​នាក់​ដែល​ជា​អ្នកលក់​ផ្លែ​ឈើ​តាម​​ផ្លូវ​ ត្រូវ​​យុវជនម្នាក់សង្ស័យ​​បែក​ថ្នាំ​វាយ​សំពង​​បណ្តាល​ឱ្យ​រង​របួសធ្ងន់ទាំង​២នាក់ប្តីប្រពន្ធ​ ​បន្ទាប់ពីជនរងគ្រោះទាំង​២នាក់​​ទៅ​ឃាត់​មិន​អោយ​វាយ​កម្ទេច​ទូ ATM របស់​ធនាគារ​មួយកន្លែង ធ្វើ​ឱ្យជនសង្ស័យ​ខឹង​ក៏​វាយ​ជនរងគ្រោះទាំង​២នាក់​តែម្តង ​។ ហេតុ​ការ​ណ៌​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​​អធ្រាត្រឈាន​ថ្ងៃ​ទី​៩…

​ខេត្ត​ព្រៃវែង ៖ ប្តី​ប្រពន្ធ​២​នាក់​ដែល​ជា​អ្នកលក់​ផ្លែ​ឈើ​តាម​​ផ្លូវ​ ត្រូវ​​យុវជនម្នាក់សង្ស័យ​​បែក​ថ្នាំ​វាយ​សំពង​​បណ្តាល​ឱ្យ​រង​របួសធ្ងន់ទាំង​២នាក់ប្តីប្រពន្ធ​ ​បន្ទាប់ពីជនរងគ្រោះទាំង​២នាក់​​ទៅ​ឃាត់​មិន​អោយ​វាយ​កម្ទេច​ទូ ATM របស់​ធនាគារ​មួយកន្លែង ធ្វើ​ឱ្យជនសង្ស័យ​ខឹង​ក៏​វាយ​ជនរងគ្រោះទាំង​២នាក់​តែម្តង ​។

ហេតុ​ការ​ណ៌​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​​អធ្រាត្រឈាន​ថ្ងៃ​ទី​៩ ​សីហា ​ឆ្នាំ​​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

ជន​រង​គ្រោះទាំង២នាក់​ខាងលើ ​រួម​មាន​បុរសជា​​ប្តី​ឈ្មោះ ជឹ​ម ឡេ​ង អាយុ​៥៣​ឆ្នាំ រង​របួស​បែក​លើ​ចិញ្ចើម​ចំនួន​២​កន្លែង និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឡេ ថា​ន់​ទៀង អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់ បែករ​យះ​ក្បាល​ខាង​មុខ​ត្រង់​ថ្ងាស​១​កន្លែង និង​ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។ចំណែក​ជន​បង្ក​ឈ្មោះ ខៀវ រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ជា​មនុស្ស​បែក​ថ្នាំ និង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២នាក់​​។

តាម​ប្រភពពី​នគរបាល​ស្រុក​ពាមរ​ក៌​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​ជនសង្ស័យ​​បែក​ថ្នាំ​បាន​ដើរ​ស្រែក​ឡូឡា​វង្វេងវង្វាន់​តែ​ម្នាក់ឯង​ពេញ​ផ្លូវ ​បន្ទាប់​មក នៅ​​សុខ​ៗ​ស្រាប់តែ​ជនសង្ស័យ​កាន់​ឈើ​ជ្រុង​ដើរទៅ​វាយ​​កម្ទេច​​រាន​ព្រះ​ភូមិ​របស់​អ្នកស្រុក ដែល​ដាក់​នៅ​ខាង​មុខ​ផ្ទះ​គេ ហើយ​បន្ត​ទៅ​វាយ​ទូ ATM របស់​ធនាគារ​​មួយកន្លែង​ថែម​ទៀតផង ។

តាម​ប្រភពដដែលបានបន្ត​ថា ដោយ​ឃើញ​បែប​នេះ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ស្រែក​ហាមឃាត់​ ធ្វើ​អោយ​ជន​​សង្ស័យ​​ខឹង​ក៏​ស្ទុះ​មក​វាយ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្តាល​អោយរ​ងរ​បួស​ធ្ងន់​បែប​នេះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​​បាន​បញ្ជាក់​ថា ក្រោយ​ឃើញ​សកម្មភាព​បែប​នេះ សន្តិសុខ​ដែល​យាម​នៅ​ខាង​មុខ​ធនាគារ​នោះ បាន​រាយ​ការ​ណ៌​មក​សមត្ថកិច្ច​ប៉ូ​ស្ត​៌​រដ្ឋបាល​ចុះ​ទៅ​អន្តរា​គម​ន៍​និង​ចាប់ខ្លួន​ជន​បង្ក​បាន​ភ្លាម​ៗ ហើយ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ