ខេត្តបាត់ដំបង ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយ នាល្ងាចថ្ងៃទី៨ ខែសីហាឆ្នាំ២០២០នេះថា មានភ្លៀងដែលបានធ្លាក់ជោគជាំក្នុងកម្រិតបរិមាណ៣៨ មម បណ្តាលឲ្យជន់លិចផ្លូវក្នុងក្រុងបាត់ដំបងមួយចំនួន ខេត្តបាត់ដំបង ។

សូមបញ្ជាក់ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៥-១១ ខែសីហា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង ហើយជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕







ចែករំលែកព័តមាននេះ