ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក ! ក្មេង​តូច​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​បាត់បង់​ជីវិត​ភ្លាម

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ក្មេង​រត់​ឆ្លងផ្លូវ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ បណ្តាល​អោយ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហើយ​រង​ការ​ខូចខាត​រថយន្ត​ស្រាល​ចំនួន​០១​គ្រឿង ដោយ​អ្នកបើកបរ​រថយន្ត​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​គេចខ្លួន​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២…

ខេត្ត​ប៉ៃលិន ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ក្មេង​រត់​ឆ្លងផ្លូវ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ បណ្តាល​អោយ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហើយ​រង​ការ​ខូចខាត​រថយន្ត​ស្រាល​ចំនួន​០១​គ្រឿង ដោយ​អ្នកបើកបរ​រថយន្ត​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​គេចខ្លួន​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លេ​ី ខេត្ដ​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​បុក​ក្មេង​ស្លាប់​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ប៉ៃលិន 2A – 7304 បេី​កបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង ។ ចំណែក​ក្មេង​រង​គ្រោះ​មានឈ្មោះ ស្រី​ម៉ៅ អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​លេ​ី សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ ។

ប្រភព​បន្ត​ទៀត​ថា មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តោយ​ក្មេង​តូច​ឱ្យ​ឆ្លងផ្លូវ​គ្មាន​អ​ណា​ព្យាបាល​ដឹក​ដៃ ។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរចា​រណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តា​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ