ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាលឿនមែន ! ហាងធំៗ និងតូបជួលជាច្រើនរបស់ផ្សារទំនើបទី ៣ ជីបម៉ុង សែនសុខម៉ល ត្រូវបានកក់ក្រោយប្រកាសត្រឹម ១សប្តាហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទើបតែប្រកាសអំពីការបើកទទួលអោយកក់ទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល Chip Mong Sen…

រាជធានីភ្នំពេញ ៖ ទើបតែប្រកាសអំពីការបើកទទួលអោយកក់ទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល Chip Mong Sen Sok Mall នៅលើដងវិថីឧកញ៉ា ម៉ុងរិទ្ធី កាល ពីសប្តាហ៍កន្លងទៅប៉ុណ្ណោះ ផ្សារទំនើប ដ៏ស៊ីវីល័យមួយនេះបានទាក់ទាញការចាប់អារម្មណ៍ ពី ម៉ាកយីហោល្បីៗកក់ទុកយ៉ាងលឿនសឹងមិនគួរឲ្យជឿ ។

លោកស្រី លី សុខឆេង អគ្គនាយិការរងជាន់ខ្ពស់នៃផ្សារទំនើប ជីបម៉ុង ម៉ល បានមាន ប្រសាសន៍ថា ៖ «យើងពិតជាមានមោទនភាព និងសប្បាយចិត្តដែលទទួលបានការកក់ យ៉ាងច្រើនបែបនេះក្នុងរយៈពេលដ៏ខ្លី ក្រោយពេលប្រកាសអំពីទីតាំងជួលក្នុងផ្សារទំនើបទី ៣ របស់ ជីបម៉ុង សែនសុខ ម៉ល» ។

លោកស្រីបន្តទៀតថា «ការកក់លឿនយ៉ាងដូច្នេះ គឺជាកាយវិការដែលបង្ហាញពីទំនុកចិត្ត នៃដៃគូរពាណិជ្ជកម្មរបស់យើងជាមួយក្រុមហ៊ុនផ្សារទំនើបជីបម៉ុង ម៉ល ដែលជាក្រុមហ៊ុន កំពុងមានសក្តានុពលលើវិស័យមួយនេះ ហើយលោកស្រីក៏បានបង្ហាញក្តីសង្ឃឹមថា ទីតាំង ដែលនៅ សល់នឹងត្រូវបានកក់ទាំងអស់ក្នុងពេលឆាប់ៗជាមួយការផ្តល់ជូនពិសេសបញ្ចុះ តម្លៃ ៥០% នៃថ្លៃជួលរយៈពេល ៦ខែដំបូង និងការអត្ថ ប្រយោជន៍ផ្សព្វផ្សាយផ្សេងៗដែល ផ្សារទំនើបថ្មីទី ៣ នេះផ្តល់ជូន ។

លោកស្រីបញ្ជាក់ផងដែរថា គំនិតនៃការរចនាប្លង់របស់ផ្សារទំនើបទី ៣ ជីបម៉ុង សែនសុខ ម៉ល នេះគឺបង្កើតឡើងសម្រាប់ផ្តល់ជូននៅកន្លែងសម្រាប់កម្សាន្ត ញ៉ាំអាហារ លម្ហែកាយ និងជម្រើសជាច្រើនរាប់ចាប់ម៉ូដសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់សម្រាប់តម្រូវ ការ ប្រចាំថ្ងៃ និងអមទៅដោយការតុបតែងរចនាបថបែបទំនើបទាន់សម័យ រីឯផ្នែកខាងក្រៅ ជាន់ផ្ទាល់ដី គឺជាកន្លែងអង្គុយកម្សាន្តបែបធម្មជាតិបៃតង និងសួនច្បារស្រស់បំព្រង សម្រាប់ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារពិភាក្សាការងារ ឬ កម្សាន្តអារម្មណ៍ ។

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ពង្រីកសាខា ឬចាប់ផ្តើមអាជីវកម្ម របស់លោកអ្នក អាចទំនាក់ទំនងព័ត៌មានបន្ថែម ឬណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmongcom ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ