ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ឃាតករផ្តាច់​ជីវិត​​សន្តិសុខ​CSC

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​សម្រេច​យក​ថ្ងៃ​ទី​១៣ ខែសីហា ជា​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លើ​ជនជាប់ចោទ​ម្នាក់​ជា​ឃាតករ ពាក់ព័ន្ធ​នឹង​ករណី​ចាក់​សម្លាប់​សន្តិសុខ​ក្រុម​ហុ​៊​ន​CSC…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​សម្រេច​យក​ថ្ងៃ​ទី​១៣ ខែសីហា ជា​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លើ​ជនជាប់ចោទ​ម្នាក់​ជា​ឃាតករ ពាក់ព័ន្ធ​នឹង​ករណី​ចាក់​សម្លាប់​សន្តិសុខ​ក្រុម​ហុ​៊​ន​CSC យាម​ធនាគារ បន្ទាប់​ពី​សំណុំរឿង​នេះ​ត្រូវ​បាន​ធ្វើ​សវនាការ​សាកសួរ​ដេញដោល​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​រួច​មក ។

ជន​ជា​ឃាតករ​នេះ​ឈ្មោះ ឈី ប៊ុ​ន​ណៃ ហៅ ស្កា​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​សន្ដិសុខ​ក្រុម​ហុ​៊​ន CSC និង​ជា​ជន​ប្រេ​ី​ប្រាស់​គ្រឿងញៀន​ផង​ដែរ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ឈ្មោះ ប៊ុ​ន សុខ​ចំរើន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​សន្ដិសុខ​ក្រុម​ហុ​៊​ន CSC ដូច​គ្នា ។

នៅ​ក្នុង​រង្វង់​ក្រចកសេះ ពោល​គឺ​ចំពោះ​មុខ​អង្គ​សវនាការ ជនជាប់ចោទ​បាន​សារភាព​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​ក៏​សំណូម​ពរ​សុំ​ឲ្យ​តុលាការ​មេត្តា​បន្ធូ​បន្ថយទោស ដោយ​សារ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ពាក់ព័ន្ធ​នឹង​សរសៃប្រសាទ បណ្តាល​ឲ្យ​មានចិត្ត​ឆេវឆាវ​ខឹង​ជន​រង​គ្រោះ​ដៀល​ថា​«​ជា​មនុស្ស​ជក់​គ្រឿងញៀន​» ទើប​បានជា​គេ​ប្រើ​កាំបិត​ចាក់​រហូត​ដល់​ស្លាប់ ។

សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​ចោទ​ប្រ​កាន់​ជនជាប់ចោទ​ពី​បទ​ឃាតកម្ម ដូច្នេះ​រង់ចាំ​មើល​សាលក្រម តើ​នឹង​ផ្តន្ទាទោស​ដាក់គុក​ប៉ុន្មាន​ឆ្នាំ ?

សូម​រំឭក​ថា ឃាតករ​វ័យក្មេង​ម្នាក់​បាន​ចាក់​សម្លាប់​សន្តិសុខ​យាម​ធនាគារ PPC ម្នាក់​រួច​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ តាម​ចាប់ខ្លួន​បាន​មក​វិញ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

តាម​ចម្លើយ​បឋម គឺ​ជនសង្ស័យ​បាន​សារ​ភាព​ថា «​មូលហេតុ​ដែល​រូបគេ​ចាក់​សម្លាប់​ជន​រង​គ្រោះ គឺ​មក​ពី​ខឹង​ជន​រង​គ្រោះ​ជេរ​ដៀល​រាល់​ថ្ងៃ​ថា រូបគេ​ជា​មនុស្ស​ជក់​គ្រឿងញៀន​» ។

ក្រោយ​កើតហេតុ នគរបាល​ខណ្ឌ​បឹង​កេង​កង រាជធានី​ភ្នំពេញ សហជា​មួយ​នាយកដ្ឋាន​នគរ
បាល​​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះ​រាជអាជ្ញា​ខេត្តកំពង់ធំ បាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដែល​ជនសង្ស័យ​ជា​ឃាតករ​រត់​ទៅ​លាក់ខ្លួន​នៅ​ទីនោះ ។

តាម​ដំណើររឿង​ក្នុង​ការ​បំភ្លឺ​ពី​ឈ្មោះ ស៊ិ​ន ធា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវជា​ឪពុកធំ​ជន​រង​គ្រោះ ដែល​ធ្វើការ​ជាមួយ​គ្នា​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ ចេញពី​ផ្ទះ​ទៅ​ធ្វើការ​ជាមួយ​គាត់ គឺ​ទៅ​យាម​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។

ពេល​មក​ដល់​កន្លែងធ្វើការ រូប​គាត់​និង​ជន​រង​គ្រោះ​បាន​រៀបចំ​បោសសម្អាត​នៅ​មុខ​ធនាគារ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ធនា​គារ ដើម្បី​ងូតទឹក​រួច​ក៏​ចេញ​មក​វិញ ។ ក្រោយ​ពេល​ក្មួយ​ប្រុស​ងូតទឹក​ហើយ គាត់​បាន​ចូល​ទៅ​ងូត​ម្ដង មួយសន្ទុះ​ក្រោយមក​គាត់​ចេញ​មក​វិញ ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស​ដួល​ដេក​ផ្កាប់មុខ និង​មាន​ឈាម​ហូរ​ជា​ច្រើន ក៏​ចាប់​ទាញ​ជន​រង​គ្រោះ​ផ្ងារ​មើល ស្រាប់តែ​ឃើញ​មាន​ស្នាម​របួស​ចាក់ នឹង​កាំបិត ដែល​ក្មួយ​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក ទើប​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ទៅ​ពិនិត្យ និង​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។ នៅ​ពេល​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​ឃើញ​សព​មាន​ស្នាម​របួស​ដោយ​ការ​ចាក់​នឹង​កាំបិត​ចំនួន​៥​កន្លែង ហេ​ី​យ​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។

សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិ​ភាព ឃើញ​ជនសង្ស័យ​ឈ្មោះ ឈី ប៊ុ​ន​ណៃ ជិះ​កង់​មួយ​គ្រឿង ពណ៌​ក្រហម មក​រក​ជន​រង​គ្រោះ រួច​ដក​កាំបិត​ចិតបន្លែ​ចាក់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ។ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​នាំ​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ