ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឆែម សា​វុ​ធ ឡើងជា​អគ្គនាយក​ពន្ធនាគារ ជំនួស​លោក ចាន់ គឹ​ម​សេង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ដាច់​ដោយឡែក ចំនួន​២ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​លោក ចាន់ គឹ​ម​សេង ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ ។

ព្រះរាជក្រឹត្យ​មួយទៀត ព្រះករុណា ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​លោក ឆែម សា​វុ​ធ ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ និង​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១«​ម​១ ឬ​គុក​ព្រៃ​ស​» ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ។

ការ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​លោក ចាន់ គឹ​ម​សេង និង​លោក ឆែម សា​វុ​ធ បាន​ធ្វើ​ឡើង​តប​តាម សេចក្តី​ទូល​ថ្វាយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ មាន​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ