ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អា​មេ​រិ​ក ប្រាប់​ថា មិន​គួរ​ពាក់​ម៉ាស​​ដែល​មាន​វ៉ាល់​ខ្យល់​ឡើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC) មិន​ណែនាំ​ឱ្យ​មនុស្ស​ប្រើ​ម៉ាស ដែល​មាន​វ៉ាល់​ខ្យល់​ចេញចូល​ឡើយ ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩​បែប​នេះ​។ នេះ​បើ​យោង​តាម​ការ​ណែនាំ​ស្តី​អំពី​ការ​ពាក់​ម៉ាស នៅ​លើ​វេ​ប​សាយ​នៃ​មជ្ឈមណ្ឌល​នេះ​។…

អា​មេ​រិ​ក ៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC) មិន​ណែនាំ​ឱ្យ​មនុស្ស​ប្រើ​ម៉ាស ដែល​មាន​វ៉ាល់​ខ្យល់​ចេញចូល​ឡើយ ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩​បែប​នេះ​។ នេះ​បើ​យោង​តាម​ការ​ណែនាំ​ស្តី​អំពី​ការ​ពាក់​ម៉ាស នៅ​លើ​វេ​ប​សាយ​នៃ​មជ្ឈមណ្ឌល​នេះ​។

វ៉ាល់​ខ្យល់ អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ពាក់ ព្រោះថា វ៉ាល់​អនុញ្ញាត​ឱ្យ​ខ្យល់​រត់​ចេញពី​ម៉ាស ហើយ​អាច​ធ្វើ​ឱ្យ​មនុស្ស​ត្រជាក់​ស្រួល​ដកដង្ហើម​ជាង​ម៉ាស​ធម្មតា​។ ប៉ុន្តែ​វ៉ាល់​ក៏​អនុញ្ញាត​ឱ្យ​មេរោគ​គេច​ចេញពី​ភ្នាស​ការពារ​របស់​ម៉ាស​ផង​ដែរ​។

CDC លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ពាក់​ម៉ាស ដូច្នេះ​ពួក​គេ​មិន​ឆ្លង​អ្នក​ដទៃ​ទេ​។ កូ​វី​ដ​១៩ ឆ្លង​រាលដាល​យ៉ាង​ខ្លាំង តាម​រយៈ​ដំណក់​ដង្ហើម​នៅ​ពេល​មនុស្ស​ម្នាក់​និយាយ កណ្តាស់ ក្អក ឬ ច្រៀង​។ ម៉ាស​អាច​ជួយ​បញ្ឈប់​ដំណក់ទឹក​ទាំងនោះ​។

CDC បាន​ណែនាំ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ម៉ាស​ប្រភេទ​មាន​វ៉ាល់ នៅ​ក្នុង​កន្លែង​ថែទាំ​សុខភាព នៅ​លើ​គេហទំព័រ​របស់​ខ្លួន​មុន​ពេល​មាន​ជំងឺ​រាតត្បាត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គោលនយោបាយ​ពាក់​ម៉ាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta បាន​បង្ហាញ​​ថា ម៉ាស​ដែល​មាន​វ៉ាល់​ខ្យល់​មិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ម៉ាស​ត្រឹមត្រូវ​សម្រាប់​អ្នកដំណើរ​តាម​យន្តហោះ​ឡើយ នៅ​ពេល​ជិះ​លើ​យន្តហោះ​របស់​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ