ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាអត់ស្អាតមួយម៉ាត់ទៅ ! ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃត្រឹមតែ $289

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឮតែគេល្បី ហើយនិយាយតៗគ្នាពីសមត្ថភាពស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តោះកុំឲ្យសង័្សយច្រើនមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗរបស់វាដូចខាងក្រោមនេះ…

រាជធានីភ្នំពេញ ៖ ឮតែគេល្បី ហើយនិយាយតៗគ្នាពីសមត្ថភាពស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តោះកុំឲ្យសង័្សយច្រើនមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗរបស់វាដូចខាងក្រោមនេះ ៖

១. គន់មើលជ្រុងណាក៏ឥតទាស់ ពណ៌ថ្មីត្រូវចិត្ត ពណ៌ប្រាក់ទឹកកក
ដោយសារតែមានឈាមជ័រជាស្មាតហ្វូនបែប Fashion សម័យ Huawei nova 7i LUXURY ត្រូវបានក្រុមហ៊ុនកែប្រែមុខមាត់ថ្មីជាមួយនឹងពណ៌ថ្មីត្រូវចិត្តយុវវ័យសម័យថ្មី គឺពណ៌ប្រាក់ទឹកកក បែបអេឡេហ្គង់ ស្អាតគ្រប់ជ្រុងគួរឲ្យចង់ចាប់កាន់ប្រើ ។

២. កាមេរ៉ា AI ភ្នែកបួន
HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី 1 ទំហំ 48 មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយកជាមួយនឹងមុខងារ Ultra Clarity Mode ។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode ។ កាមេរ៉ាទី 2 ទំហំ 8 មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលា យ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ ទៅ 140% ។

កាមេរ៉ាទី 3 បំពាក់នូវឡេន Macro ទំហំ 2 មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់ តែរស់រវើក ។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ ទាញ និងលេចធ្លោបំផុត ។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថត ស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ ។ ជាពិសេសបច្ចេកវិទ្យា AI ជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោ ល និងពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម ។

៣. សាកថ្មលឿនដូចថាសហោះ សាកម្តងលេងជាប់បានលើសបីម៉ោង
HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានថាមពលថ្មធំមហិមា 4200 mAh បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40 វ៉ាត់ សាកថ្ម 10 នាទីលេងជាប់បាន 3 ម៉ោង ។ អាស្រ័យហេតុនេះមាន Huawei nova 7i LUXURY ក្នុងដៃអ្នកប្រើប្រាស់កាន់តែអាចរីករាយបំពេញការងារ និងកម្សាន្តតាមចិត្តចង់ ប្រើទាល់តែហត់ តែមិនអស់ថ្ម មិនចាំបាច់ស្ពាយ Power Bank តាមខ្លួននាំតែធ្ងន់ខ្លួនz ។

៤. Huawei AppGallery
Huawei nova 7i LUXURY ភ្ជាប់មកជាមួយនឹង Huawei AppGallery មួយសេតនៅក្នុងប្រអប់ស្រាប់ អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, E-GetS ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់ ។

៥. បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ៖
HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួ យការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់ ។

៦. អង្គចងចាំ និងអង្គផ្ទុកទិន្នន័យធំ
Huawei nova 7i LUXURY មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង ផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនេះដោយមិនរអាក់រអួល ។

៧. តម្លៃល្អ និងកាដូបន្ថែមញាក់សាច់
មិនត្រឹមតែបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ទំនើបឈានមុខប៉ុណ្ណោះទេ Huawei nova 7i LUXURY ថែមទាំងមានតម្លៃលក់សមរម្យបំផុតត្រឹមតែ $289 ហើយសម្រាប់ការជាវស្មាតហ្វូនម៉ូដែលនេះភ្លាម ក្រុមហ៊ុននឹងផ្តល់ជូននូវច្រាស់ដុសធ្មេញឆ្លាតវៃតម្លៃ $39 ជាកាដូភ្លាមៗ ។

សរុបមកយោងតាមលក្ខណៈពិសេសៗទាំង 7 ចំណុចខាងលើ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ពិតជាស្មាតហ្វូនល្អឯកដែលគ្រប់គ្នាមិនគួរមើលរំលង ជាពិសេសប្រើទាល់តែហត់តែមិនអស់ថ្ម ថតរូបស្អាតម៉ាឆ្ងាញ់ស្អាតគ្រប់ប៉ុស្តិ៍ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ