​បើក​ការ​ស៊ើប​​អង្កេតបន្ទាន់ រក​អ្នក​ពាក់​ព័​ន្ធ​ក្បូន​បណ្តែត​ដឹកឈើ​


ខេត្តមណ្ឌលគិរី ៖ ទីបំផុត ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​បើក​ការ​ស៊ើប​​អង្កេត ចាប់ពី​ថ្ងៃ​ទី​០៧ សីហា ២០២០​ ក្នុង​ករណី​ជនជាតិ​យួន​ចូល​កាប់​ឈើ​នៅ​តំបន់​ដែន​ការពារ​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័​ន្ធ បន្ទាប់​ពី​មន្ត្រី​បាន​រក​ឃើញ​ក្បូន​បណ្តែត​ឃើញ​១០​គ្រឿង​ឈប់​ចត​នៅ​ក្នុង​អូរ​ព្រំដែន ​កាលពី​ថ្ងៃ​ទី​០៤ សីហា កន្លង​ទៅ​នេះ។

កិច្ចប្រជុំ​បន្ទាន់​មួយ ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ សីហា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់​ព័​ន្ឋ​គ្រប់​ស្ថាប័ន​លើ​ការងារ​ព្រៃឈើ​និង​ព្រំដែន ដោយ​បាន​សង្ក​ត់​ធ្ងន់​ជុំវិញ​បញ្ហា​ជនបរទេស​ចូល​ធ្វើ​សកម្មភាព​កាប់​ និង​ដឹក​ជញ្ជូន​ធនធានធម្មជាតិ​របស់​កម្ពុជា​។​កិច្ចប្រជុំ​បាន​បង្គាប់​ឲ្យ​គ្រប់​ស្ថាប័ន​ដែល​មាន​តួនាទី​គ្រប់គ្រង​លើ​តំបន់​នោះ ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ឆាប់រហ័ស និង​ប​ង្កើត​​ក្រុមការងារ​ពិសេស​ ដើម្បី​បង្ក្រាប​សកម្មភាព​ក្រុម​ជន​ឆ្លៀត​ឱកាស ដែល​តែង​ចូល​កាប់​ឈើ​ក្នុង​ដែន​ហាមឃាត់​។

ដោយឡែក ​រដ្ឋបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ចុះ​ត្រួតពិនិត្យ​បង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រង់ចំណុច​បង្គោល​​លេខ ៦១.២(១) ស្ថិត​តាម​បណ្តោយ​អូរ​ហ៊ុ​ច​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម ប្រទះ​ឃើញ​​ក្បូនឈើ​​ចង​ដើ​ម​ប្ញ​ស្សី​បណ្តែត​ទឹក​ប្រមាណ​១០​ក្បូន បាន​ចង​ជាប់មាត់​អូរ​ហ៊ុ​ច​ខាង​ដី​វៀតណាម ដោយ​បច្ចុប្បន្ន​ក្បូនឈើ​​នេះ​ជាប់​គាំង​ដោ​យ​សារ​អូរ​ស្រក​ចុះ​។

រដ្ឋបាល​ស្រុក​បាន​សុំ​កិច្ច​អន្តរា​គម​ន៏​ពី​ស្នងការ​ខេត្ត លោក​មេបញ្ជាការ​វ​រះ​៦២១ និង​លោក​ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​បន្ត​និ​តិ​វិធី​បង្ក្រាប​។​ជាល​ទ្ឋ​ផល​ទី​១ ពិបាក​បង្ក្រាប​ដោយហេតុ​ថា ក្បួន​ឈើស្ថិត​នៅ​ខាង​ដី​វៀតណាម​(​តំបន់​ស​) ទី​២ ដាក់​កម្លាំង​យាម​ប្រចាំ​រហូត​មាន​ភ្លៀង​ទឹក​ឡើង​ពេញ​អូរ​ ។ ទី​៣​ជំនាញ​ដែន​ជម្រក និង​កងកម្លាំង​បន្ត​ស្រាវជ្រាវ​ពី​ប្រភព​ដើម​ក្នុង​ករណី​ល្មើស​ព្រៃឈើ​នេះ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ