បុរសស៊ូដង់យកពពែធ្វើប្រពន្ធ កើតបានកូនមួយ
សារព័ត៌មានបរទេសកាលពីពេល ថ្មីៗនេះ ផ្សាយថាលោក Tombe ជនជាតិស៊ូដង់បានយកពពែធ្វើជាប្រពន្ធ ក្រោយពីអ្នកស្រុកប្រទះឃើញគេលួចរួមរ័កជាមួយសត្វពពែនោះ ។

លោកអាលីហ្វ៊ី ជាម្ចាស់ពពែនិយាយថា គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបុរសនោះលួចរួមរ័កជាមួយពពែរបស់គាត់់ ។ ឃើញបែបនោះ គាត់បាននាំខ្លួនTombe ឱ្យមេកន្ទ្រាញនៃជនជាតិភាគតិចក្នុងភូមិដាក់ទោសដោយពិន័យជាប្រាក់ចំនួន១៥០០០ឌីណា (ប្រាក់របស់ស៊ូដង់) ឬប្រហែល៥០ដុល្លារ ។
ម្ចាស់ពពែបញ្ជាក់ថា គាត់បានឱ្យពពែទៅ Tombe ធ្វើប្រពន្ធ ហើយពួកគេបានរួមរស់ជាមួយគ្នា ។ លោកអាលីហ្វ៊ី ដែលរស់នៅក្រុងហៃម៉ាឡាហ្គាល ក្នុងរដ្ឋអាប់ព័រណៃ បញ្ជាក់ប្រាប់កាសែត «ជូបាប៉ុស្តិ៍»ថា គាត់ឮសំឡេងពពែស្រែកនាវេលាពាក់កណ្តាលយប់ថ្ងៃទី១៣ កុម្ភៈ ២០០៦ លុះរត់ទៅមើលឃើញលោក Tombe កំពុងរួមរ័កជាមួយពពែរបស់គាត់ ។ នៅពេលសួរនាំថាកំពុងធ្វើអ្វី ភ្លាមនោះ Tombe ឈ្ងោកមុខ និងគេចនៅពីក្រោយពពែ ។
លោកអាលីហ្វ៊ី ជាម្ចាស់ពពែឱ្យដឹងថា មេកន្ទ្រាញបានប្រាប់លោកថា មិនគួរប្តឹងទៅប៉ូលិសដើម្បីចាត់ការរឿងក្តីនោះទេ ប៉ុន្តែត្រូវឱ្យ Tombe បង់ប្រាក់សំណង និងត្រូវទទួលយកពពែនោះធ្វើជាប្រពន្ធ ។
នៅឆ្នាំ២០០៧ ពពែឈ្មោះរ៉ូស ជាប្រពន្ធរបស់ Tombe បានងាប់ទៅហើយ ប៉ុន្តែវាកើតបានកូនឈ្មោលមួយក្បាលមមិនមែនមនុស្សទេ មុនពេលវាងាប់រយៈពេល៤ខែ ។
លោកអាលីហ្វ៊ី បញ្ជាក់បន្ថែមថា លោកមិនបានដាក់ឈ្មោះពពែនោះពីមុនមកទេ ប៉ុន្តែមេកន្ទ្រាញបានដាក់ឈ្មោះវាថា «រ៉ូស» ជាពពែមានសម្បុរពពាល ។ អ្នកស្រុកសង្ស័យថា រ៉ូសអាចស៊ីសំរាមបា្លស្ទិក នៅក្បែរផ្ទះរបស់លោក Tombe ទើបវាងាប់ ។
បច្ចុប្បន្នកូនរបស់រ៉ូសកំពុងរស់នៅជាមួយលោក Tombe ៕
ចែករំលែកព័តមាននេះ