ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​កើតជា​ស្តេច​ទេវតា

3 ឆ្នាំ មុន

ស្តេច​ទេវតា ឬ​សក្កទេវរាជ​ជា​ស្តេច​ទេវតា​នៅ​ឋាន​តាវត្តិង្ស​សព្វ​ថ្ងៃនេះ កាល​ព្រះ​អង្គ​នៅ​ក្នុង​ជាតិ​ជា​មនុស្ស បាន​ធ្វើបុណ្យ បំពេញ​ទាន មាន​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ និង​សមាទាន​វត្តបទ​ទាំង​៧​ប្រការ​យ៉ាង​ខ្ជាប់ខ្ជួន ឬ​ហៅ​ថា​ធម៌​នាំ​ឱ្យ​កើតជា​ស្តេច​ទេវតា ។ វត្តបទ​ទាំង​៧​ប្រការ​នោះ​គឺ…

ស្តេច​ទេវតា ឬ​សក្កទេវរាជ​ជា​ស្តេច​ទេវតា​នៅ​ឋាន​តាវត្តិង្ស​សព្វ​ថ្ងៃនេះ កាល​ព្រះ​អង្គ​នៅ​ក្នុង​ជាតិ​ជា​មនុស្ស បាន​ធ្វើបុណ្យ បំពេញ​ទាន មាន​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ និង​សមាទាន​វត្តបទ​ទាំង​៧​ប្រការ​យ៉ាង​ខ្ជាប់ខ្ជួន ឬ​ហៅ​ថា​ធម៌​នាំ​ឱ្យ​កើតជា​ស្តេច​ទេវតា ។

វត្តបទ​ទាំង​៧​ប្រការ​នោះ​គឺ ១- ទំនុកបម្រុង​ចិញ្ចឹម​មាតាបិតា​អស់​មួយ​ជីវិត ២-​គោរព​រាមច្បង​ក្នុង​ត្រកូល​អស់​មួយ​ជីវិត ៣- មាន​វាចា​ផ្អែមល្ហែម សម្តី​ពីរោះពិសា​អស់​មួយ​ជីវិត ៤- មិន​មាន​វាចា​ចាក់រុក​ញុះញង់​អស់​មួយ​ជីវិត ៥- ធ្វើបុណ្យ​ដាក់​ទាន រក្សា​ផ្ទះសម្បែង​អស់​មួយ​ជីវិត ៦- ពោល​ពាក្យ​សច្ចៈ​ទៀងទាត់ អស់​មួយ​ជីវិត ៧- មិន​ក្រោធ​ខឹង មិនកើត​ទោសៈ​អស់​មួយ​ជីវិត ។

ដោយ​អានិសង្ស​នៃ​ការ​គោរព​ប្រណិប័តន៍​នូវ​គុណធម៌​ទាំង​៧​ប្រការ​នេះ​ពេញ​បរិបូណ៌​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​ដ៏​បរិសុទ្ធ​ហើយ ក៏​បាន​ទៅ​កើតជា​ស្តេច​ទេវតា​សោយសុខ​នា​ឋាន​ត្រៃត្រិង្ស​ទេវលោក​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ