ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ណែនាំ​និស្សិត​បន្ត​ការ​សិក្សា​នៅ​ជប៉ុន​ត្រូវធ្វើ​ជា​អ្នកការទូត​ដ៏​ល្អតំណាង​ប្រទេស​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានណែនាំ​ដល់​និស្សិត​ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ត្រូវ​យកចិត្តទុកដាក់​ធ្វើ ជា​អ្នកការទូត​ដ៏​ល្អ​ក្នុង​ការ​តំណាង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​សកម្មភាព​ទាំង អស់នោះ​សុទ្ធតែ​ជា​បច្ច័យ​ក្នុង​ការ​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អាជីព​ការងារ​និង​សង្គមជាតិ ។…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានណែនាំ​ដល់​និស្សិត​ដែល​ត្រូវ​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ត្រូវ​យកចិត្តទុកដាក់​ធ្វើ ជា​អ្នកការទូត​ដ៏​ល្អ​ក្នុង​ការ​តំណាង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​សកម្មភាព​ទាំង អស់នោះ​សុទ្ធតែ​ជា​បច្ច័យ​ក្នុង​ការ​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អាជីព​ការងារ​និង​សង្គមជាតិ ។

នេះ​ជា​ការ​ថ្លែង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល ជាមួយ​និស្សិត​ដែល​នឹង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​ពិធី​នេះ​ត្រូវ​បាន រៀបចំ​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ។

នា​ឱកាស​នោះ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​នូវ​ការ​ចូលរួម​អបអរ​សារ​ទ​ជាមួយ និស្សិត​ដែល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​នូវ​អាហារូបករណ៍​របស់​រាជរដ្ឋាភិបាល​ជប៉ុន​(JDS) និង​អាហារូបករណ៍​របស់​ក្រសួង​អប់រំ​ជប៉ុន​(MEXT) ដែល​ភាព​ជោគជ័យ​នេះ​កើត​ចេញមក​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ផ្ទាល់ខ្លួន ក្នុង​ការ​រៀនសូត្រ ដោយ​ក្នុង​នោះ​មាន ការ​បែងចែក​ជា​ជំហាន​ៗ​ដូច​ជា ការ​បញ្ចប់​ថ្នាក់​ទុតិយភូមិ ការ​រៀន​ត្រៀម​ក្នុង​ការ​ប្រលង យក​អាហារូបករណ៍ ហើយ​ជំ​ហ៊ាន​បន្ទាប់​នេះ ​គឺជា​ការ​ចេញ​ទៅ​សិក្សា និង​រស់នៅ​ក្នុង ប្រទេស​ជប៉ុន ​។ លោក​ថា ការ​ទទួល​បាន​អាហារូបករណ៍ គឺជា​ការ​ទទួល​បាន​នូវ​ឱកាស ក្នុង​ការ​កសាង​សមត្ថភាព​បុគ្គល ដើម្បី​ឈាន​ទៅ​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ខ្លួនឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ យ៉ាង​ខ្លាំង​លើ​ការ​កសាង​ធនធានមនុស្ស តាម រយៈ​ការ​ពង្រឹង​នូវ​វិស័យ​អប់រំ​របស់​ជាតិ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​យុវជន​ដែល​ជា កម្លាំង​ច​លករ​ដ៏​សំខាន់​របស់​យើង និង​ការ ផ្តល់​ឱកាស​ក្នុង​ការ​ទាញ​យក​អាហារូបករណ៍ គ្រប់​សណ្ឋាន​ពី​អន្តរជាតិ ដែល​មាន​ចាប់​តាំង ពីក្រោយ​ពេល​ដែល​យើង​ទទួល​បាន​នូវ​ជ័យ ជម្នះ​ពី​របប​ប្រល័យពូជសាសន៍ ហើយ​នេះ​ក៏​ជា ចំណែក​នៃ​ការ​ចូលរួម​កសាង អភិវឌ្ឍន៍ ធនធានមនុស្ស និង​ការ​រីក​ចម្រើន​លើ​គ្រប់ វិស័យ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​។

លោក​បន្ថែម​ថា ដើម្បី​នូវ​បន្ត​ការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព គឺ​ទាមទារ​ជា ចាំបាច់​បំផុត​នូវ ការ​កសាង​គុណភាព​នៃ​បរិមាណ​ធនធានមនុស្ស តាម​រយៈ​ការ​ច្បាម​យក ជំនាញ​ពិតប្រាកដ ជាមួយ​និង​ចំណេះដឹង​ច្បាស់លាស់​របស់​និស្សិត និង​កម្លាំង​ការងារ​គ្រប់ ស្រទាប់ ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ផ្តល់​នូវ​ទស្សនាទាន​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​និស្សិត ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​នោះ​លោក​ប្រាប់​ថា​ កត្តា​ដែល​ជួយ​ឱ្យ​ការ​សិក្សា​ក៏​ដូច​ជា​ការ​បំពេញ​នូវ​ភារកិច្ច​នានា​មាន​ភាព​ជោគជ័យ វិ​វ​ឌ្ឍ ទៅ​មុខ គឺ​ទាមទារ​នូវ​ការ​ខិតខំ ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ជាង​ធម្មតា ដែល​សំដៅ​ទៅ​លើ​ការ​ខិតខំ បំពេញ​នូវ​តួនាទី​និង​ភារកិច្ច របស់​ខ្លួន ដោយ​រួម​ផ្សំ​បន្ថែម​នូវ​ការ​ផ្តួចផ្តើម​គំនិត ការ​ច្នៃប្រឌិត និង​ការ​បង្កើត​នូវ​ឱកាស​ថ្មី​ៗ​។

លោក​បញ្ជាក់​ថា អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ ជា​កត្តា​សំខាន់​ណាស់​ក្នុង​ការ​ជួយ ជំរុញ​ឱ្យ​មាន​នវានុវត្តន៍ និង​សហគ្រិនភាព ព្រោះ​ទាំង​នះ​កើត​ចេញពី​ការ​ផ្តួចផ្តើម​គំនិត ច្នៃប្រឌិត និង​មិន​ភ័យ ខ្លាច​ចំពោះ​ភាព​បរាជ័យ ដែល​ជា​កម្លាំង​ច​លករ​នាំ​ទៅ​កាន់​ភាព ជោគជ័យ ខណ​ដែល​ទស្សនាទាន​នេះ​ក៏ អាច​ជួយ​ដល់​សិស្ស និស្សិត និង​ការ​ប្រកប ការងារ​នានា​ក្នុង ប្រទេស​យើង​ដែរ ព្រោះ​ជា​ការ​ជួយ បង្កើត​ឱ្យ​មាន​ភាព​ក្លាហាន ក្នុង​ការ​បោះ​ជំហាន​ថ្មី ក្នុង​ទិស​ដៅ​ថ្មី និង​បរិបទ​ថ្មី​។

លោក​ក៏​បាន​ស្នើ​ដល់​និស្សិត​ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ ស្រាវជ្រាវ ចាប់​យក​ជំនាញ និង ចំណេះដឹង​ឱ្យ​បាន ច្បាស់លាស់ ពិតប្រាកដ ដើម្បី​ទទួល​បាន​ជោគជ័យ​មួយ​ពេញ លេញ​ក្នុង តួនាទី​និង ភារកិច្ច​ជា​និស្សិត និង​ត្រូវ​បូក​ផ្សំ​បន្ថែម​ទៀត​នូវ​ការ​ព្យាយាម ក្នុង​ការ​ក្រេប​យក​នូវ ការ យល់​ដឹង​អំពី​វប្បធម៌ ប្រពៃណី សង្គម និង​ប​ងើ្ក​ត​នូវ​បណ្តាញ​ទំនាក់ទំនង​ប្រទាក់​ក្រ​ទ្បា រវាង គ្រប់​ជាតិ​សាសន៍ និង​គ្រប់​វិស័យ​ដែល​ជា​កោសិកា​របស់​សង្គម ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ជាង​នេះ​ទៀត​នោះ​សូម​ធ្វើ​ជា​អ្នកការទូត​ដ៏​ល្អ​ក្នុង​ការ​តំណាង​ប្រទេស​ម្ពុ​ជា​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ទាំងនេះ សុទ្ធតែ​ជា​បច្ច័យ​ក្នុង​ការ​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អាជីព​ការងារ និង​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ