ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​​ទេសចរ​ក្នុងស្រុក​ខ្លាំង​ខណៈ​តំបន់​វប្បធម៌​មានការ​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​សង្កេត​ឃើញ​ថា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បាន​នឹង​កំពុង​ទទួល​ទេសចរ​ក្នុងស្រុក​ទៅ​ទស្សនៈ​កម្សាន្ត​មានការ​កើនឡើង​កាន់តែ​ច្រើន ខណៈ​តំបន់​ទេសចរ​បែប​វប្បធម៌​មានការ​ថមថយ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​។ លោក ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា តាម​សង្កេត​យើង​ឃើញ​ថា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មានការ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ​គឺ​មាននៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ មិនមែន​នៅ​តាម​តំបន់​វប្បធម៌​នោះ​ទេ ។​យើង​ឃើញ​ថា​មានការ​កើនឡើង​មែន…

រាជធានី​ភ្នំពេញ​៖​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​សង្កេត​ឃើញ​ថា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បាន​នឹង​កំពុង​ទទួល​ទេសចរ​ក្នុងស្រុក​ទៅ​ទស្សនៈ​កម្សាន្ត​មានការ​កើនឡើង​កាន់តែ​ច្រើន ខណៈ​តំបន់​ទេសចរ​បែប​វប្បធម៌​មានការ​ថមថយ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​។

លោក ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា តាម​សង្កេត​យើង​ឃើញ​ថា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មានការ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ​គឺ​មាននៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ មិនមែន​នៅ​តាម​តំបន់​វប្បធម៌​នោះ​ទេ ។​យើង​ឃើញ​ថា​មានការ​កើនឡើង​មែន ដោយ​ប្រជាពលរដ្ឋ​សព្វថ្ងៃ ចូល​ចិត្ត​ទៅ​ក​ន្លែ​ល​វាល​ៗ មាន​ទេសភាព​ស្អាត​ៗ តំបន់​ថ្មី ជា​តំបន់​ភ្នំ កន្លែង​មាន​ទឹកធ្លាក់​ជាដើម​»​។

លោក​ជំទាវ «​បន្ត​ថា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ យើង​ឃើញ​មាននៅ​ខេត្តកំពង់ស្ពឺ​និង​ខាង​ភូមិភាគ​ឦ​សាន្ត​។​នៅ​ខេត្តកំពង់ស្ពឺ​ឃើញ​មាន​រមណីយដ្ឋាន​ភ្នំ​ខ្នង​ផ្សារ ប្រជាពលរដ្ឋ​សម្រុក​ទៅ​ច្រើន​ដោយសារ​មាន​ទេសភាព​ទាក់ទាញ តំបន់​សមុទ្រ ដោយឡែក​នៅ​តាម​តំបន់​វប្បធម៌​អត់​សូវ​មាន​ប្រជាពលរដ្ឋ​ទៅ​ក​ម្សា​ន្ត​ទេ​»​។

លោក​ជំទាវ លើក​ឡើង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​នេះ បើ​យើង​យក​តំបន់​ទេសចរណ៍ធម្មជាតិ​យក​មក​រៀបចំ​ឱ្យ​មាន​ផ្លូវថ្នល់​ចូល​ទៅ​ដល់ មាន​សហគមន៍​នៅ​ចាំ​ផ្តល់​សេវា​ផ្សេង​ៗ អាច​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ថែម​ទៀត​។​ឥលូវ​នេះ​ប្រជាពលរដ្ឋ​គាត់​កំពុង​សម្លឹង​ហើយ​ថា​គាត់​ត្រូវ​ទៅ​កម្សាន្ត​កន្លែង​ណា ព្រោះ​គាត់​ចេញ​ទៅ​ខាងក្រៅ​អត់​កើត​នោះ​ទេ អីចឹង​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​នាំ​ក្រុម​គ្រួសារ​ទៅ​មើល​ឬ​ទៅ​កម្សាន្ត​នៅ​តំបន់​មាន​សក្តានុពល​ទេសចរ​នៅ​កម្ពុជា​។

ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ឬ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នេះ បើ​តាម​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ក្នុង​ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង ៧៤​ម៉ឺន​នាក់ កើនឡើង​១៥% បើ​ប្រៀបធៀប​និង​ខែមិថុនា ។

លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា​« សម្រាប់​ខែកក្កដា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៧៤០,០២៨​នាក់ កើនឡើង ១៥.២% ធៀប​នឹង​ខែមិថុនា ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​មាន ៧២៣,២៣៨​នាក់ កើនឡើង ១៥.៣៥% និង​ភ្ញៀវ​បរទេស​មាន ១៦,៧៩០​នាក់ កើនឡើង ៩.៩៩%»​។

បើ​តាម​លោក​រដ្ឋមន្ត្រី ជា​ការ​កត់សម្គាល់ ក្នុង​ខែកក្កដា​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​កើនឡើង​ដល់​ជាង ៧៤​ម៉ឺន​នាក់ គឺ​ស្មើនឹង​ប្រមាណ ៧៥% នៃ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​មុន​កូ​វី​ដ​១៩ ដែល​លើស​ពី​បណ្តា​ខែ​កន្លង​មក ដែល​មាន​ចំនួន​ត្រឹមតែ ៦០-៦៥% ដែល​នេះ​បង្ហាញ​ពី​សញ្ញា​កាន់តែ​វិជ្ជមាន​នៃ​ចលនា​ទេសចរណ៍​ផ្ទៃ ខណៈ​ដែល​អាជីវកម្ម​ទេសចរណ៍​កាន់តែ​ច្រើន ពិសេស​សណ្ឋាគារ និង​សេវា​ស្នាក់​នៅ​នានា បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​ហូ​ហែរ​។

ប៉ុន្តែ​ចំនួន​ភ្ញៀវ​ហាក់​មាន​ភាព​ថមថយ​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែកក្កដា​នេះ ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូ​ទាំង​ប្រទេស ព្រម​ជាមួយ​ព​ត៌​មាន​នៃ​ការ​ផ្ទុះ​ឡើង​វិញ​មួយ​ចំនួន​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ជិតខាង​។

នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស មានការ​យកចិត្តទុកដាក់​ខិតខំ​ជំរុញ​ការ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​មានការ​ចុះ​ណែនាំ និង​តាមដាន​ការ​អនុវត្ត​ជា​ប្រចាំ​ពី​គណៈ​អភិបាលខេត្ត និង​មន្ទីរ​ជំនាញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ