ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ៦ខែសីហា ឆ្នាំ ២០២០នេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក…

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ៦ខែសីហា ឆ្នាំ ២០២០នេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំង ស្ថិតនៅក្នុងស្រុក រុក្ខគីរី ខេត្តបាត់ដំបង ។គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅ ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុង បាត់ដំបង ហើយក៏ជាគម្រោងមួយ ក្រោមហិរញ្ញប្បទាន សម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ ។

This image has an empty alt attribute; its file name is 1f272ee8aa65575c925d3c3c76d23315-1024x682.jpg

គម្រោងនេះបានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី ២៥ខែមិថុនា ឆ្នាំ ២០១៨ ហើយ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ។ គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមា ណ ២៦ % លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានចំនួន ៣៣. 0០០ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ហិកតា ។

This image has an empty alt attribute; its file name is b8b4194166b18040f63a04b0de17bc25-1024x576.jpg

បណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបាន និងកំពុង អនុវត្តរួមមាន ៖
១- ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ០៨ម៉ែត្រ កម្ពស់ខ្ពស់បំផុតប្រមាណ ៤៧ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ ម៉ែត្រ ។
២- សំនង់បង្ហៀរ (Spillways) ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ ម៉ែត្រ ។ ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ម៉ែត្រគីប/វិនាទី ។
៣- រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូង មានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត ០៤ ម៉ែត្រ មានប្រវែងសរុប ៤៦២ម៉ែត្រ ។
៤- សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន ០៥ (២,២ ម៉ែត្រ x ២,២ ម៉ែត្រ, ៤ ទ្វារ និង ៤ ម៉ែត្រ x ៤ ម៉ែត្រ, ១ ទ្វារ) ។
៥- ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ម៉ែត្រ ខ្នងលើទទឹង ០៥ម៉ែត្រ ប្រវែង ៥៣៦ម៉ែត្រ ។
៦- ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ម៉ែត្រ ខ្នងលើទទឹងទំនប់ ០៥ម៉ែត្រ ប្រវែង ១៥០ម៉ែត្រ ។
៧- ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២គីឡូម៉ែត ទទឹង ០៧ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន ០៨កន្លែង ។

This image has an empty alt attribute; its file name is 199880d1a4aeecfa852c473deef7a900-1024x682.jpg

ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីក ថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម ។

This image has an empty alt attribute; its file name is 0674fe1f4410046c7bf3be4ec5dab451-1024x684.jpg

គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និង នៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់ បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ។ លើសពីនេះ ទំនប់ ដូនទ្រី ក៏នឹង មានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាង ក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី ។

This image has an empty alt attribute; its file name is 443352cca1cb715e2f2042b6b99ea8da.jpg

នេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សា ធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលបានកើតឡើង ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់ គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈវិស័យទឹកនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

This image has an empty alt attribute; its file name is 2cddd5d75064a92bc134b8cd93c2aeb6-1024x576.jpg

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទេសកូរ៉េ ដែលជានិច្ចកាល តែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរ គ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ក្រុមការងារគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងគម្រោងអភិវឌ្ឍន៍ទំនប់ដូន ទ្រី មន្ទីរ ធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្ក លក្ខណៈឲ្យគម្រោងនេះ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅ តាមផែនការ ដែលបានគ្រោងទុក ហលយក៏សូមអរគុណសន្តិភាព មានសន្តិភាព ទើបយើងមានអ្វីៗនៅ ថ្ងៃនេះ ។

This image has an empty alt attribute; its file name is 04f36695ce711f70013e22fac1c6adff.jpg

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើក្រុមការងារទាំងអស់ត្រូវចេះថែរក្សាសុខ ភាព និងសូមប្រកាន់ខ្ជាប់នូវអនាម័យ តាមវិធាន និងសេចក្ដីប្រកា សនានារបស់ក្រសួង សុខាភិបាល ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ