ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ី​ហ្គេ​ម​លើក​ទី​32 ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​12​ នៅ​កម្ពុជា​នឹង​ប្រកាស​ស្អែក​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC)…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ ប្រារព្ធ​កម្មវិធី​ដ៏​ធំ​មួយ ស្ដី​ពី​ការ​ប្រកាស​ពានរង្វាន់​ជូន​ជ័យ​លា​ភី​ស្លាក​សញ្ញា​-​និមិត្តសញ្ញា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ និង​ពិធី​រាប់​ថយក្រោយ​១០០០​ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដោយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា តាម​ការ​គ្រោងទុក​ពិធី​នេះ នឹង​ត្រូវធ្វើ​ឡើង​នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។

ចំពោះ​របៀបវារៈ​សំខាន់​ៗ​រួម​មាន ៖ ការ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, របាំ​ជូនពរ​,
សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC, មតិ​សំណេះ​សំ​ណា​ល និង​ការ​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​, ពិធី​ប្រកាស​បេក្ខជន បេ​ក្ខ​នារី ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​ស្លាក​សញ្ញា​-​និមិត្តសញ្ញា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ និង​ជូន​រង្វាន់​លើកទឹកចិត្ត ។ ឮ

ចំណាប់អារម្មណ៍​របស់​ជ័យ​លា​ភី ការ​សម្តែង​សិល្បៈ និង​ពិធី​រាប់​ថយក្រោយ ១០០០​ថ្ងៃ​ជាមួយ​សន្ធឹក​ស្គរជ័យ​។ ចំពោះ​បាវចនា​របស់​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​គឺ «​កីឡា​រស់​ក្នុង​សន្តិភាព​-SPORT LIVE IN PEACE»​។

សូម​បញ្ជាក់​ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ តទៅ រហូត​ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ​មាន​ចំនួន​១០០០​ថ្ងៃ​គត់​។ រីឯ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (​កីឡា​ជន​ពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣​ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​ស៊ី​ហ្គេ​ម លើក​ទី​៣២ រយៈពេល​ជាង​១០​ថ្ងៃ ដែល​មាន កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ