ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះកាន់តែ​ច្រើន​​! ករណី​សង្ស័យ​ជំងឺ​​ឈី​ក​ឡើង​ដល់​១៥​ខេត្ត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថាស្ថានភាព​ពី​ជំងឺ​គ្រុន​ឈី​ក ក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​របស់​យើង រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែសីហា​នេះ តាម​របាយការណ៍​ស្រាវជ្រាវ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា
ស្ថានភាព​ពី​ជំងឺ​គ្រុន​ឈី​ក ក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​របស់​យើង រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែសីហា​នេះ តាម​របាយការណ៍​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ នៃ​ក្រសួងសុខាភិបាល​នេះ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​ទូ​ទាំង​ប្រទេស គឺ​មានការ​កើនឡើង ១០២០​ករណី​សង្ស័យ​ឡើង​ដល់​១៧០០ ករណី​សង្ស័យ ដែល​កើត​មាន​ឡើង​លើ​ខេត្ត​ចំនួន​១៥ ដែល​លើក​មុន​មាន​តែ​១២​ខេត្ត ក្រោយមក​មាន​៣​ខេត្ត​ទៀត គឺ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តកណ្តាល ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា សូម​បងប្អូន​ត្រូវ​ប្រមូល​សំបក​ដប កំប៉ុង និង​កង់​ឡាន ទុកដាក់​ឲ្យ​បាន​ល្អ ជៀសវៀង​កុំ​ឲ្យ​កើតជា​ដង្កូវទឹក នាំ​ឲ្យ​មាន​មូស​ខ្លា​កកើត ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ដែល​អាច​ដក់​ទឹក ចំពោះ​ពាងទឹក និង​អាង​ទឹក គឺ​ត្រូវ​ដាក់​អា​បែ​ត និង​លុប​បំបាត់​នៅ​សំបក​កង់ ឬ​ក៏​ចាន ឆ្នាំង ដែល​ដាក់​ឲ្យ​សត្វ​ផឹក ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា បាន​បញ្ជាក់​ថា ចៀសវៀង​យ៉ាងណា​កុំ​ធ្វើ​ឲ្យ​មាន​មូស​ខាំ​ឲ្យ​សោះ ជា​ពិសេស​មូស​វា​អាច​ខាំ​យើង​នៅ​ពេល​ថ្ងៃ បើ​មាន​មុង​ច្រ​លក់​ថ្នាំ សូម​ប្រើ​មុង​នោះ ជា​ជាង​ឲ្យ​មូស​ខាំ ។ ចំពោះ​ការ​ដើរ​កម្សាន្ត​ខាង​មុខ សូមកុំ​ភ្លេច​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ក៏​អាច​មាន​មូស​ខាំ ត្រូវ​ប្រយ័ត្ន និង​ការពារ​គ្រប់ពេល ៕

សូមបញ្ជាក់ ៖ ១២ ខេត្តលើកមុន ៖ មានខេត្តសៀមរាប បន្ទាយ​មាន​ជ័យ ព្រះ​វិហារ និង​កំពង់ចាម ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះ​សីហ​នុ ពោធិ៍សាត់ ស្ទឹង​ត្រែង និង​ខេត្ត​ប៉ៃលិន ៕

បញ្ជាក់ ៖ កាន់តែច្រើនហើយ! ខេត្ត​ចំនួន​១២​បាន​កំពុង​តែ​ផ្ទុះ​ជំងឺ​គ្រុន​ឈី​ក