ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ​ណាស់ ! កូន​ខ្មែរ​មួយ​រូប​ជា​វិស្វករ​សាងសង់​យានអវកាស Mars បា.ញ់​ទៅ​ភព​ក្រហម

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពុំ​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​នោះ​ទេ​ថា ក្មេង​ស្រី​តូច​ជនជាតិ​ខ្មែរ​មួយ​រូប​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​សាង​យានអវកាស Mars ដែល​ទើបតែ​បាញ់​ទៅ​ភព​ក្រហម​ថ្មី​ៗ​នេះ​ទេ ។ នាង គឺ​មានឈ្មោះ​ថា នី…

សហរដ្ឋអាមេរិក ៖ ពុំ​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​នោះ​ទេ​ថា ក្មេង​ស្រី​តូច​ជនជាតិ​ខ្មែរ​មួយ​រូប​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ចូលរួម​ចំណែក​សាង​យានអវកាស Mars ដែល​ទើបតែ​បាញ់​ទៅ​ភព​ក្រហម​ថ្មី​ៗ​នេះ​ទេ ។ នាង គឺ​មានឈ្មោះ​ថា នី សូ អរ​គុន ដែល​នាង និង​ស្វាមី គឺជា​វិស្វករ​ធ្វើការ​នៅ​មន្ទីរពិសោធន៍ NASA’s Jet Propulsion Laboratory ដែល​នាង​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ជួយ​កសាង​យាន Perseverance ។

សំឡេង​បក្សី​ដែក​បាន​ដាស់​អ្នកស្រី នី សូ អរ​គុន ព្រឹក​ព្រលឹម​អុរ​នៅ​វេលា​ម៉ោង ៤ ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា​កន្លង​ទៅ ហើយ​សំឡេង​ស្លាប​ដែក​នេះ ក៏​បានឱ្យ​សញ្ញា​ដល់​កូនប្រុស​ពីរ​នាក់​របស់​គាត់ ដែល​ម្នាក់​មាន​អាយុ ៨​ឆ្នាំ និង ម្នាក់​ទៀត មាន​អាយុ​៤​ឆ្នាំ​ថា ដល់​ពេលវេលា​ត្រូវ​ភ្ញាក់​ហើយ ដើម្បី​មើល​យានអវកាស​ដែល​អ្នកស្រី​បាន​រួម​កសាង​កំពុង​បាញ់​ទៅ​អវកាស ក្នុង​ដំណើរ​បេស​កម្ម​របស់​យានអវកាស​ភព​អង្គារ ២០២០ របស់ Nasa ឈ្មោះ​ថា យាន Mars 2020 Perseverance កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ក្រហម ដើម្បី​ស្វែងរក​សញ្ញា​នៃ​ជីវិត​មនុស្ស​បុរាណ និង​ប្រមូល​គំរូ ដើម្បី​បញ្ជូន​មក​ផែនដី​វិញ​ដែល​យាន​ត្រូវ​បាន​បាញ់​កាលពី​ទី ៣០ ខែកក្កដា ឆ្នាំ​២០២០ ។

មជ្ឈមណ្ឌល​អវកាស Kennedy (​ខេ​ស៊ី​អេស​ស៊ី​) បាន​ឲ្យ​ដឹង​ថា ការ​ហោះហើរ​នេះ​នឹង​ចំណាយពេល​៧ ខែ ហើយ​ការ​ធ្វើ​ដំណើរ​របស់​យានយន្ត​នឹង​ចុះ​ចត​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ ។ ងាក​មក​អ្នកស្រី នី សូ អរ​គុន ដោយសារ​តែ​បញ្ហា​កូ​វី​ដ ១៩ អ្នកស្រី​មិន​បាន​ទៅ​ចូលរួម​អបអរសាទរ​ដោយ​ផ្ទាល់​នោះ​ទេ តែ​អ្នកស្រី​ក៏​មិន​ខុស​ពី​ប្រជាជន​អា​មេ​រិ​ក និង​ពិភពលោក​ប្រមាណ​២​លាន​អ្នក​ទៀត​ដែល​បាន​ងើប​ពី​ព្រឹក​ព្រលឹម​ចូលរួម​មើល​ការ​បាញ់​បង្ហោះ​យាន​ទាំងអស់​គ្នា តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៃ​ការ​បើក​ដំណើរការ​យានអវកាស Perseverance ដែល​នឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់ ភព​ព្រះ​អង្គារ ពី​ស្ថានីយ​អវកាស Cape Canaveral Air Force Station ក្នុង​រដ្ឋ Florida ។ ពួក​គេ​បាន​រាប់​ថយក្រោយ ទាំងអស់​គ្នា «៨ ៧ ៦ ៥» បន្ទាប់​មក​ការ​បាញ់​កាំជ្រួច ជា​ផ្លូវការ​សម្រាប់​ការ​ចាប់ផ្តើម​បាញ់​បង្ហោះ​ឡើង​ទៅ​លើ​មេឃ កាត់​សមុទ្រ​ពពក ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជាមួយ​និង​ទេសភាព​នៃ​ផ្កាភ្លើង ហើយ​ក៏​បាន​ហោះ​ជ្រែក​ផ្ទៃមេឃ​ពណ៌​ខៀវ ដែល​មាន​ប្រវែង​ជា​ជាង ៦០០០ ម៉ា​យ ក្នុង​រយៈពេល​តែ​មួយ​ម៉ោង​។

យាន​អាវ​កាស Perseverance ដែល​ជា​តំណាង នៃ​មនុស្សជាតិ​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​បាញ់​ឡើង​ទៅ​លើ​ភព​ក្រហម វា​ជា​ការ​បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ផង​ដែរ ។ ហើយ​សម្រាប់​គ្រួសារ​របស់​លោកស្រី នី សូ អរ​គុន ក៏​ត្រូវ​បាន​ទទួល​នូវ​សមិទ្ធផល​នេះ​ដែរ ក៏​ព្រោះថា លោកស្រី និង​ស្វាមី​របស់​គាត់ ទាំង​ពីរ​នាក់​គឺជា​វិស្វករ​នៅ​ក្នុង​មន្ទីរពិសោធន៍ NASA’s Jet Propulsion Laboratory ដែល​អ្នក​ទាំង​ពីរ​បាន​ចំណាយពេល ជា​ច្រើន​ឆ្នាំ ដើម្បី​សាងសង់​នូវ​យាន្ត​អវកាស​មួយ​នេះ​។

អ្នកស្រី បាន​និយាយ​ថា «​កូនប្រុស​ទាំង​ពីរ​របស់​យើង ពិតជា​រំភើប​ណាស់​ពេល​បានឃើញ​វា ហើយ​វា​ជា​ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឱ្យ​ក្នុង​គ្រួសារ​របស់​យើង មាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ ដែល​ពេលវេលា​បែប​នេះ មិន​មាន​មក​យូរហើយ​» ។ នៅ​ក្នុង​ជីវិត​គ្រួសារ​មួយ​របស់ អ្នកស្រី នី សូ អរ​គុន ការ​បង្ហោះ​កាំជ្រួច​នេះ វា​ពិតជា​មាន​ន័យ​សម្រាប់​គ្រួសារ​របស់​គាត់​។ អ្នកស្រី​បាន​រម្លឹក​ឲ្យ​ដឹង​ថា កាលពី​ជាង ៥០ ឆ្នាំ​មុន ការ​បាញ់​បង្ហោះ​កាំជ្រួច នៃ​យាន​អាវ​កាស Perseverance នេះ គឺ​ស្រប​ពេល​ដែល​គ្រួសារ​របស់​លោកស្រី បាន​ធ្វើ​ដំណើរ ដោយ​មិនដឹង​ទិស​ដៅ​ច្បាស់លាស់ ឬ​មិនដឹង​ថា​ត្រូវ​ទៅ​ទីណា ដោយសារ​ក្នុង​ពេល​នោះ គឺជា​ពេលវេលា​យ៉ាង​លំបាក​មួយ ដែល​ពួក​គេ​កំពុងធ្វើការ​ភៀសខ្លួន​ទាំង​យប់ ពី​ផ្ទះ​របស់​ពួក​គាត់ ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់ Cape Canaveral ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ចំងាយ​ប្រមាណ ៩,០០០ ម៉ា​យ​ពី​កន្លែង​ជនភៀសខ្លួន​។ ពេល​នោះ​គឺជា​ការ​កាន់​អំណាច​របស់​របប​ខ្មែរក្រហម ដែល​ជា​របប​ផ្តាច់​ការ​បំផុត ដោយ​ពួក​នេះ​បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យពូជសាសន៍ ដ៏​សាហាវ​មួយ នៅ​ក្នុង​សតវត្សរ៍​ទី ២០ ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​របប​ពួក​គេ​ដែល​បាន​កាន់កាប់​ទឹកដី កម្ពុជា​ជាង​៣​ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៧៥-១៩៧៩ មនុស្ស​ជាង ៣ លាន​នាក់​ត្រូវ​គេ​សម្លាប់ ហើយ​អ្នក​ដែល​នៅ​រស់ ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យធ្វើ​ការ​យ៉ាង​លំបាក​បំផុត ។ បន្ទាប់​មក​គ្រួសារ​របស់​អ្នកស្រី មិន​អាច​ទ្រាំ​នូវ​ទ​ង្វើ​ទាំងនេះ​បាន ហើយ​ពិតជា​មិន​អាច​រស់នៅ​ក្នុង​របប​នេះ​បាន​ទេ ។ ហើយ​ពួក​គាត់​ក៏​ដឹង​ដែរ​ថា ពួក​គាត់​មិន​អាច​វេច​ខ្ចប់​អីវ៉ាន់​បាន​ទេ ពីព្រោះ​ពួក​ខ្មែរក្រហម​នឹង​ដឹង​ថា យើង​មាន​បំណង​ចង់​រត់គេច ដូចនេះ​វា​នឹង​បង្ខាំង​ពួក​យើង ។

ឪពុក​ម្តាយ​របស់ អ្នកស្រី នី សូ អរ​គុន បាន​លួច​ទុក​ខោអាវ​ប៉ុន្មាន​កំ​ប្លេ​រ​នៅ​ខ្នង​របស់​គាត់ ហើយ​បាន​នាំ​យក​កូន​ៗ​ពីរ​នាក់ ម្នាក់​ជា​បងប្អូន​ជីដូនមួយ​របស់ អ្នកស្រី នី សូ អរ​គុន ដែល​មាន​អាយុ​២ ឆ្នាំ និង​ម្នាក់​ទៀត​ជា​ក្មេង​ប្រុស​តូច ។ ហើយ​ពួក​គាត់​បាន​រត់គេច​ដោយ​ការ​ជិះ​កង់​ម្នាក់​មួយ នៅ​អំឡុង​ពេល​យប់​ជ្រៅ ។ ពួក​គេ​បាន​ជិះ​កង់​ចេញពីផ្ទះ ដែល​នៅ​ក្នុង​ខេត្តព្រៃវែង ហើយ​បន្តដំណើរ​ដោយ​ការ​ដើរ មិន​ព្រម​ឈប់​សម្រាក ដើម្បី​បាន​ទៅ​ដល់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ។ ហើយ​ប្រទេស​វៀតណាម​ក្នុង​ពេល​នោះ​ដែរ ក៏​មាន​វិបត្តិ​នៃ​សង្គ្រាមស៊ីវិល ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ​។

ថ្ងៃមួយ​បន្ទាប់​ពី​គ្រួសារ​របស់​អ្នកស្រី នី សូ អរ​គុន បាន​ទៅ​ដល់ទី​នោះ ម្តាយ បងស្រី និង​បងប្រុស​របស់​អ្នកស្រី បាន​ស្នាក់​នៅ​ជាមួយ​មីង​របស់​អ្នកស្រី ដែល​ពួក​គេ​បាន​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​។ ប៉ុន្តែ​មិន​ទាន់​រួចខ្លួន​ទេ ព្រោះ​ពេល​នោះ​មានការ​ទំលាក់​គ្រាប់បែក​ជា​ច្រើន ហើយ​ម្តាយ​របស់​លោកស្រី បាន​រត់​កាត់​គ្រាប់ ហើយ​បាន​ប្រមែប្រមូល​កូនចៅ ដើម្បី​រក​កន្លែង​រត់​ពួន​នៅ​ក្បែរ​ៗ​នោះ​។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​នៅ​តែ​មានការ​ភ្លេចភ្លាំង​សមាជិក​ម្នាក់​ផង​ដែរ ដោយ​គ្រួ​សារបាន​ភ្លេច​កន្ត្រក​ដែល​បាន​ដាក់ ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ ១​ឆ្នាំ​នោះ​។ ឪពុក​ម្តាយ​របស់​អ្នកស្រី បានដឹង​ថា​នៅ​ក្នុង​ប្រទេស​វៀតណាម មិន​មាន​សុវត្ថិភាព​ទេ ប៉ុន្តែ​ពួក​គាត់​ពិតជា​មិន​មាន​ជំរើស​ទាល់តែ​សោះ ដោយសារ​តែ​ការ​ប្រឈម​ជាមួយ​ការ​ទំលាក់​គ្រាប់បែក​ទាំងនោះ វា​ពិតជា​ប្រសើរ​ជាង​ការ​រស់នៅ​ក្នុង​របប ប៉ុ​ល ពត ទៅ​ទៀត​។ បន្ទាប់​ពី​របប ប៉ុ​ល ពត ត្រូវ​បាន​បញ្ជ​ប់ ឪពុក​ម្តាយ​របស់​អ្នកស្រី នី សូ អរ​គុន បាន​ជឿជាក់​ថា វា​ពិតជា​មាន​សុវត្ថិភាព ប្រសិនបើ​គាត់​ត្រឡប់​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​។ បន្ទាប់​មក​ពួក​គាត់​បាន​ត្រឡប់ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ផង​ដែរ ក្នុង​ទីក្រុង​ភ្នំពេញ​។

ក្រោយមក​ដោយ​មាន​ហឹ​ង្សា​កើតឡើង​មិន​ឈប់​មិន​ឈរ អ្នក​មានគុណ​របស់​អ្នកស្រី​បាន​សម្រេចចិត្ត​ធ្វើការ​ភៀសខ្លួន​ម្តងទៀត ដែល​ពេល​នោះ​ឯង ដែល​ពួក​គាត់​បាន​ទៅ​ដល់​ជំរុំ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។ នៅ​ពេល​បាន​ទៅ​ដល់​ជំរុំ​ហើយ មិនយូរ​ប៉ុន្មាន​ឪពុក​ម្តាយ​អ្នកស្រី​បាន​មានឱកាស ដើម្បី​សុំ​សិទ្ធ​ជ្រកកោន​ក្នុង​ប្រទេស​ទី​បី ដោយ​មាន​ជំរើស បី​ប្រទេស​សម្រាប់​ទៅ​រស់នៅ ដែល​មាន​ដូច​ជា ប្រទេស​ជប៉ុន ប្រទេស​បារាំង និង​ប្រទេស​សហរដ្ឋអាមេរិក​។ ទីបំផុត​ឪពុក​-​ម្តាយ​អ្នកស្រី​សម្រេច​ទៅ​រស់នៅ សហរដ្ឋអាមេរិក​វិញ​។ ក្នុង​ឆ្នាំ ១៩៨៤ គ្រួសារ​របស់​លោកស្រី បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ​តិច​សាស់ ប៉ុន្តែ​នៅ​រដ្ឋ​នោះ​មិន​មានឱកាស​រៀន​ភាសា​អង់គ្លេស​ទេ ប៉ុន្តែ​ពួក​គាត់​បាន​សម្រេចចិត្ត​មក​រស់នៅ ក្នុង​ទីក្រុង​ឡុ​ង​ប៊ិ​ច​វិញ​ដែល​មាន​ប្រជាជន​ខ្មែរ​ភាគច្រើន​រស់នៅ​ទីនោះ​។

នៅ​ពេល​ដែល​គ្រួសារ​របស់​អ្នកស្រី នី សូ អរ​គុន បាន​មក​ដល់​សហរដ្ឋអាមេរិក ពេល​នោះ​អ្នកស្រី​ទើបតែ​បាន​អាយុ ៥​ឬ​៦ ឆ្នាំ​ប៉ុណ្ណោះ​។ ការ​រស់នៅ​ក្នុង​ប្រទេស​ទី​បី​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​របស់​អ្នកស្រី​មានការ​ប្រឈម​យ៉ាង​ខ្លាំង ដែល​ឪពុក​របស់​លោកស្រី​ជា​កម្មករ នៅ​ក្នុង​រោងចក្រ​ខោអាវ និង​ម្តាយ​ក៏​បាន​ធ្វើការ​ដែរ តែ​ក្រៅ​ម៉ោង​។ ពួក​គាត់​ខំប្រឹង​ធ្វើការ ទាំង​យប់​ទាំង​ថ្ងៃ​។ អ្នកស្រី​បាន​ចូល​រៀន ហើយ​ធំ​ដឹងក្តី​នៅ​ទីនោះ ហើយ​នៅ​ពេល​គាត់​ចប់​ពី​វិទ្យាល័យ ពេល​នោះ​ហើយ​ដែល​អ្នកស្រី​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​តែ​ម្តង​។ ប៉ុន្តែ​ឆ្នាំ​ដំបូង​អ្នកស្រី បាន​ចាប់ផ្តើម​ជាមួយ​កម្មវិធី​សិក្សា ការងារ​ជាមួយ​សាស្ត្រាចារ្យ​តែ​ម្តង​។ គាត់​បាន​ស្រាវជ្រាវ​អំពី មីក្រូ​ជីវសាស្ត្រ ដែល​មាន​ប្រសិទ្ធភាព​ទៅ​លើ បាក់តេរី និង​វីរុស​។ បន្ទាប់​មក​គាត់​ត្រូវ​បាន​ទទួល​ឱ្យ​ជាប់ ក្នុង​ការ​សិក្សា​អំពី ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បាន​ជាប់​ឱ្យ​រៀន​ផ្នែក​មីក្រូ​ជីវសាស្ត្រ​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​គាត់​រៀន​បាន​ឆ្នាំ​ទី​បី ជា​ពេល​ដែល​គាត់​បាន​ចូល​ចិត្ត​ទៅ​លើ​មុខ​វិជ្ជា វិស្វកម្ម ហើយ​ពេល​នោះ គាត់​បាន​ចាប់​យក​ជំនាញ​នេះ​តែ​ម្តង​។

អ្នកស្រី និយាយ​ថា «​ខ្ញុំ​មិន​ចង់​រៀន​ចប់ ដោយ​មិន​មាន​ជំនាញ​វិស្វកម្ម​ទេ ហើយ​គាត់​បាន​រៀន​បន្ថែម​ពីរ​ឆ្នាំ​ទៀត​ដើម្បី​មាន​ជំនាញ​នេះ​។ មិត្ត​ភ័​ក្ត​របស់ខ្ញុំ បាន​និយាយ​ថា គាត់​មិន​ជឿ​ថា​ខ្ញុំ​នឹង​រៀន​បន្ថែម​»​។ នៅ​ក្នុង​ឆ្នាំ ២០១៦ អ្នកស្រី​បាន​ចូល​ធ្វើការ ក្នុង​មន្ទីរពិសោធន៍ NASA’s Jet Propulsion Laboratory​។ បន្ទាប់​មក​គាត់​បាន ចូលរួម​ជាមួយ​ក្រុម យានអវកាស Perseverance ហើយ​ជា​ពេលវេលា​ដែ​អ្នកស្រី​មានឱកាស​ក្នុង​ការ​ចូលរួម​ផលិត​យាន​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ