ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្លៀស​ក្រុម​អ្នកទេសចរ​ជាង600​នាក់​​ដែល​ជាប់​គាំង​លើ​កោះ​រ៉ុ​ង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​៤ ​សីហា អាជ្ញាធរ​ខេត្ត បាន​ប្រើប្រាស់​កាណូត​ល្បឿន​លឿន​និង​មាន​សុវត្ថិភាព ដោយ​ការសហការ​ពី​វិស័យ​ឯកជន​ដឹក​រំដោះ​អ្នកទេសចរ​ជាង​៦០០​នាក់ ដែល​ជាប់​គាំង​នៅ​លើ​កោះ​រ៉ុ​ង​ត្រឡប់​មក​ដីគោក ក្រុងព្រះសីហនុ​វិញ ក្រោយ​ពេលស្ថានភាព​ធាតុអាកាស​បាន​ធូរស្រាល​បន្តិច…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​៤ ​សីហា អាជ្ញាធរ​ខេត្ត បាន​ប្រើប្រាស់​កាណូត​ល្បឿន​លឿន​និង​មាន​សុវត្ថិភាព ដោយ​ការសហការ​ពី​វិស័យ​ឯកជន​ដឹក​រំដោះ​អ្នកទេសចរ​ជាង​៦០០​នាក់ ដែល​ជាប់​គាំង​នៅ​លើ​កោះ​រ៉ុ​ង​ត្រឡប់​មក​ដីគោក ក្រុងព្រះសីហនុ​វិញ ក្រោយ​ពេលស្ថានភាព​ធាតុអាកាស​បាន​ធូរស្រាល​បន្តិច ។

ឯកឧត្តម គួ​ច ចំរើន អភិ បាលខេត្ត អម​ដំណើ​រ​ដោយ​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តវរ សេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ បាន​អញ្ជើញ​ទៅ​ពិនិត្យ​និង​ទទួលភ្ញៀវ​ទេសចរ​ដែល​ត្រឡប់​មក​ពី​កោះ​រ៉ុ​ង​ដោយ​ផ្ទាល់​នៅ​ចំណត​ផែ​រ៉ូ​យ៉ា​ល់ជិត​កំពង់​ផែ​ក្រុងព្រះសីហនុ ក្នុង​នោះ​ក៏​មាន​ក្រុមគ្រូពេទ្យ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទៅ​ពិនិត្យ​សុខភាព​និង​រង់ចាំ​ជួយ​សង្គ្រោះ​ផង​ដែរ ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ថា អ្នកទេសចរ​ជា​ច្រើន​រយ​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេងនៅ​កោះ​រ៉ុ​ង​មុន​ថ្ងៃ​ដែល​មាន​ភ្លៀង ខ្យល់ និង​រលក​ខ្លាំង និង​ក្រោយមក​បាន​ជាប់​គាំង​នៅ​លើ​កោះ​មិន​អាច​ត្រឡប់​មក​វិញ​បាន ខណៈ​តំបន់​សមុទ្រ​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​៣​ឈ្មោះ​សុ​ី​ន​ឡា​គូ បោកបក់​ខ្លាំង ។

ដោយ​ពិនិត្យ​ឃើញ​ថា នៅ​ថ្ងៃ​ទី​៤ ខែសីហាខណៈ​អាកាសធាតុ​ធូរស្រាល​បន្តិច នា​ពេល​រសៀល​រដ្ឋបាល​ខេត្ត​ក៏​បាន​ចាត់វិធានការ​ជួយ​ដឹក​បងប្អូន​អ្នកទេសចរ​ទាំងអស់​នោះ​មក​កាន់​ដីគោក​ក្នុង​ក្រុងព្រះសីហនុ​វិញ និង​ថា​ដំណើរ ការ​នេះ​ ប្រកបដោយ​សុវត្ថិភាព ។ អ្នកទេសចរ​ដែល​ជាប់​គាំង​លើ​កោះ​រ៉ុ​ង ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​និង​មាន​ជនបរទេស​ខ្លះ​ៗ​ដែរ តែ​មិន​មាន​តួលេខ​ច្បាស់​ការណ៍​ទេ ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ​២០២០២ បាន​ចេញ​សេចក្តី​ជូន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៥ដល់ទី​១១ ខែសីហា ឆ្នាំ​២០២០ ដែល​បង្ហាញ​ថា តាម​រយៈ​នៃ​កា​រវិ​វត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេត​ឃើញ​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​និង​ខ្យល់មូសុង​និរតី​ខ្សោយ ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល
-​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥-២៧Co
-​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២Co
ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​កើន
ឡើង​ពី​តិច​ទៅ​ច្រើន​ជា​លំដាប់ ទន្ទឹម​នឹង​វិសាល
ភាព​រីករាយ​ប៉ាយ​ផង​ដែរ ។

២-​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន
-​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥Coសីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០Co
នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។

៣-​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ
-​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦Co
-​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២Coនឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ដោយឡែក​ នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែសីហា នឹង​អាច​មាន​ភ្លៀង​ខ្លាំង​កើតឡើង ។ សេចក្តី ជូនដំណឹង​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើត​មាន.លិច​ទូក​នេសាទ​ក្នុង​សមុទ្រ តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ទូក​នេសាទ​ចំនួន​២​គ្រឿង​បាន​លិច​កាលពី​វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ពយ​ស្ងា​វ ពេល​ចេញ​ទៅ​នេសាទ ដោយសារ​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​រលក​សមុទ្រ​បោកបក់​ខ្លាំង ប៉ុន្តែ
ទោះជា​យ៉ាងណា មនុស្ស​នៅ​លើ​ទូក​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ទូក​នេសាទ​ដូច​គ្នា​ដែល​នៅ​ជិតនោះ ។

ទូក​ទី​១ មាន​មនុស្ស​ចំនួន​២​នាក់ ម្ចាស់​ទូក​ឈ្មោះ ថូ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ គៀ​ម ឌឺ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​ទូក ។ ចំពោះ​ការ​បាត់បង់​មាន ទូក​១​គ្រឿង ឧបករណ៍​នេសាទ និង​សម្ភារ​លើ​ទូក​ទាំងអស់ ។ ទូក​ទី​២ ម្ចាស់​ឈ្មោះ កែវ សម្បត្តិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អ្នក​ទៅ​នេសាទ​មាន​ចំនួន​៥​នាក់ ។ ការ​បាត់បង់​មាន​ទូក​ម៉ាស៊ីន​១​គ្រឿង ឧបករណ៍​នេសាទ​និង​សម្ភារ​លើ​ទូក​ទាំងអស់ ។ អ្នក​ទាំងអស់ មាន​ទីលំនៅ​ក្នុងភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ចំពោះ​ទូក​ដែល​លិច​បាត់ គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ