ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ផែនទី​ទំនើប​ថ្មី​ពុំ​មានការ​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ប្រកាស​ទាត់​ចោល​ទាំងស្រុង​និង​ចាត់​ទុក​នូវ​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រុម​មនុស្ស​នៅ​ក្រៅប្រទេស​កាលពី​ថ្ងៃ​ទី ៣ សីហា ដែល​បាន​ចោទប្រកាន់​ថា «​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវ​បាន​គូស​ដោយ​វៀតណាម…

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ប្រកាស​ទាត់​ចោល​ទាំងស្រុង​និង​ចាត់​ទុក​នូវ​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រុម​មនុស្ស​នៅ​ក្រៅប្រទេស​កាលពី​ថ្ងៃ​ទី ៣ សីហា ដែល​បាន​ចោទប្រកាន់​ថា «​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវ​បាន​គូស​ដោយ​វៀតណាម ការ​យក​ផែនទី​ថ្មីស្រឡាង​ខ្នាត ១/២៥ ០០០ ពី​វៀតណាម ប្រៀប​ដូច​ជា​ការ​ទទួលយក​ប្លង់​ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា​គូស​ដោយ​វៀតណាម ក្នុង​ន័យ​ថា បូរណភាព​ទឹកដី​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​វៀតណាម​» ទៅ​វិញ ។

តែ​ការ​ពិត​គឺ​ផែនទី​ទំនើប​ថ្មី​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ផែនទី​ថា​ពុំ​មានការ​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ឡើយ ។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ចេញ​សេចក្តីថ្លែងការណ៍​នា​រាត្រី​ថ្ងៃ​ទី ៣​សីហា ដោយ «​ប្រកាស​បដិសេធ​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន ដែល​មាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត​មាន ក្នុង​ចេតនា​ទុច្ចរិត និង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​មានការ​យល់​ច្រឡំ​មក​លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏​ដូច​ជា​បណ្តោយ​ឲ្យ​មានការ​រំលោភ​បំពាន​ទឹកដី​ពី​ប្រទេស​វៀតណាម ។

សូម​រម្លឹក​ថា​កាល លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​គណៈកម្មការ​ធិ​ការ​ជាតិ​ទទួល​បន្ទុក​ព្រំដែន​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ផែនទី កម្ពុជា​-​វៀតណាម សម័យ​ទំនើប បាន​មក​ដល់​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី ៣ សីហា ដែល​ពិធី​ទទួល​-​ប្រគល់​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ខេត្ត​តៃ​និ​ញ វៀតណាម នា​ថ្ងៃ​ទី​១ សីហា ឆ្នាំ ២០២០ ។

ក្នុង​នោះ​លោកស្រី កុយ ពិធី បាន​អះអាង​ថា «​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បាន​បង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល ប្រទេស​ទាំង​ពី​សម្រេច​បាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌី​ជី​ថ​ល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើ​ដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុង​ការ ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១/១00 ០០០ ដែល មាន​តែ​ខ្សែ​ព្រំដែន មិន​មាន​អ្វី​ច្រើន​ជាង​នេះ​» ។

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «១- ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជា​ការងារ​បច្ចេកទេស​កំរិត​ខ្ពស់ អនុវត្ត​ដោយ​ក្រុម​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ ដោយ​យក​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ តាម​ផែនទី​ផ្លូវការ បោ​ន ខ្នាត ១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ស្រប​តាម​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធានា​បាន​នូវ​បូរ​ណា​ភាព​ទឹកដី​កម្ពុជា មិន​ឲ្យ​បាត់បង់​ទឹកដី​ទៅ​វៀតណាម ដូច​ការ​ចោទប្រកាន់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​និង​គូកន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ