អាជ្ញាធរខណ្ឌទួលគោកចាត់វិធានការក្តៅលើអ្នកលក់ដូរនៅលើផ្លូវ៣៣៦និងជុំវិញផ្សារនាគមាស
រាជធានីភ្នំពេញ ៖ អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា បានដឹកនំាកម្លំាងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ៣៣៦ និង ផ្លូវជុំវិញផ្សារនាគមាស និង ផ្សារដើមគ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅព្រឹកថ្ងៃទី៣០ មករា ២០១៥នេះ បានធ្វើឡើងបន្ទាប់ពីប្រធានផ្សារនាគមាស និងផ្សារដើមគ បានបន្តយកផ្លូវសាធារណៈជួលឲ្យអាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារលក់ដូរបង្កឲ្យមានការកកស្ទះចរាចរណ៍ ។
គួរបញ្ជាក់ថា កន្លងមកទីតំាងខាងលើនេះ អាជ្ញាធរបានចុះរៀបចំនិងបើកផ្លូវ៣៣៦ឲ្យដំណើរការឡើងវិញ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្រុមអាជីវករបាននំាគ្នាមកលក់លើផ្លូវនេះដដែល ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា នៅពេលនេះ អាជ្ញាធរបានចាប់ទំនិញ និងសម្ភារនានារបស់អាជីវករលើកដាក់លើរថយន្តតែម្តង និងបង្កឲ្យភាពរញ៉េរញ៉ៃ និងប៉ះពារពាក្យសម្តីដាក់គ្នាផងដែរ តែមិនមានអំពើហិង្សាណាមួយកើតឡើងនោះទេ៕
ចែករំលែកព័តមាននេះ