ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​​ក្របីញីរបស់អ្នកភូមិ​​ម្តង​៣​ក្បាល​​ដឹក​​តាម​​ឡាន​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កាលពី​ថ្ងៃ​ទី​០២​ សីហា វេលាម៉ោង០៦ព្រឹក​ ម្ចាស់​ដែលមាន​​ឈ្មោះ សន ឈា​ត ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ…

ខេត្តក្រចេះ ៖ កាលពី​ថ្ងៃ​ទី​០២​ សីហា វេលាម៉ោង០៦ព្រឹក​ ម្ចាស់​ដែលមាន​​ឈ្មោះ សន ឈា​ត ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ និងប្រពន្ធ​ឈ្មោះ គុ​ជ សុ​ភី មាន​ទីលំនៅ​ភ​មិ​កំពង់ដ​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ បាន​មក​ប្តឹង​រាយការណ៍​នៅ​ប៉ុស្តិ​រដ្ឋបាល​ជ្រោយ​បន្ទាយ លើករណី​​បាត់​ក្របី​ញី​ចំនួន​៣​ក្បាល សង្ស័យនៅវេលា​​រំលងអធ្រាត្រ​ចូលថ្ងៃ​ទី​០១ ​សីហា ឆ្នាំ​២០២០ ។

យោងប្រភពម្ចាស់ឱ្យ​ដឹងទៀតថា ​គាត់បាន​​ចង​ក្របី​ទុក​ចោល​ក្រោយ​ខ្ទម​ស្រែ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ នៅ​ចំណុច​ស្រែ​ថ្មី ក្រោយ​ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ហើយត្រូវជនមិនស្គាល់ បាន​លួចបាត់តែម្តង ​។

ក្រោយ​ទទួល​ព​ត៌​មាន​ភ្លាម លោក​អធិការ​នគរបាល​ស្រុក​បាន​ចាត់​កម្លាំង​គ្រប់​ប៉ុស្តិ​ឱ្យ​​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ស្ទាក់​គ្រប់​ច្រកល្ហក ។ លុះដល់​ម៉ោង​២១:៣០​​ថ្ងៃដដែល​ដដែល កម្លាំង​ស្នាក់​កំពែង ក្នុង​ឃុំ​ព្រែក​ប្រសព្វ បានឃើញ​រថយន្ត​មួយ​គ្រឿង​មាន​តម្រុយ​សង្ស័យ​រថយន្ត​ដឹក​ក្របី ក៏​ហៅ​ឈប់​តែ​មិន​ឈប់​បើក​រត់គេច កម្លាំង​នគរបាល​យើង​បាន​ដេញ​តាម​ក្រោយ រហូត​ឃាត់ខ្លួន​បាន​មនុស្ស​​២​នាក់​នៅ​ចំណុច​មុខ​ផ្ទះ​ឧ​ញ្ញា លឹ​ម ប៊ុ​ណ្ណា ក្នុងភូមិ​សាស្ត្រ ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ។

ជនសង្ស័យទី១-​ឈ្មោះ យឺត ពៅ ភេទ​ប្រុស អាយុ៤៨​ឆ្នាំ នៅ​ភូមិក​ន្ត្រី​ង ឃុំ​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។ និងទី​២-​ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិ​ក្បាល​ស្នួល ឃុំ ស្រុក​ស្នួល រថយន្ត​មួយ​គ្រឿង​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​២,៥​តោន ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2B 1262 និង​ក្របី​ញី​ចំនួន​០៣​ក្បាល​លើ​រថយន្ត ។

បច្ចុប្បន្ន​ មុខសញ្ញា​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់កា​រិ​-​ជំនាញ​ខេត្ត​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ