ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប៉ប្រិចភ្នែក! ព្រះ​អគ្គី​លេប​ត្របាក់​ផ្សារ​នៅ​ស្រុក​ឆែប​

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តូប​ផ្សារ​ចំនួន​៦​និង​ផ្ទះ១​ខ្នង​នៅ​ផ្សារ​ស្រុក​ឆែប បាន​ត្រូវ​ព្រះ​អគ្គី​លេបត្របាក់​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២ខែសីហា ឆ្នាំ​២០២០ ដែល​តាម​ព័ត៌មាន​ថា ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​ទូទឹកកក ។ ឧត្តមសេនីយ៍ត្រី…

ខេត្តព្រះវិហារ ៖ តូប​ផ្សារ​ចំនួន​៦​និង​ផ្ទះ១​ខ្នង​នៅ​ផ្សារ​ស្រុក​ឆែប បាន​ត្រូវ​ព្រះ​អគ្គី​លេបត្របាក់​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២ខែសីហា ឆ្នាំ​២០២០ ដែល​តាម​ព័ត៌មាន​ថា ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​ទូទឹកកក ។

ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន្ទ នាយ​សេនា​ធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​នេះ កម្លាំង​នគរបាល​ស្នងការដ្ឋាន រួម​ជាមួយ​អាវុធហត្ថ​ខេត្ត​ និង​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ បាន​ជួយ​អន្តរាគមន៍​ពន្លត់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​១០​រថយន្ត ដោយបង្ការ​បាន​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​នៅក្បែរ​​នោះ​ទៀត ។

ទោះជា​យ៉ាងណា អគ្គិភ័យ​នេះ​បាន​លេប​ត្របាក់​តូប​ផ្សារ​និង​ផ្ទះ​១​ខ្នង​នោះ​ស្ទើរ​ទាំងស្រុង ព្រម​ទាំង​​សម្ភារ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ