កូរ៉េ​ខាងត្បូង​ចាប់ខ្លួន​ប្រមុខ​ព្រះ​វិហារ​គ្រឹស្ត​​ប្រភព​ចម្លង​វីរុស


ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រមុខ​ព្រះ​វិហារ​គ្រឺ​ស្ត SHINCHEEONJI DE JESUS ជា​ប្រភពផ្ទុះ​​ការ​ចម្លង​វីរុស COVID-19 នៅ​កូរ៉េ​ខាងត្បូង កាលពី​ខែកុម្ភៈ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១ សីហា ពី​បទ​សង្ស័យ​ធ្វើ​ឲ្យ​ស្ទះ​ដល់​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ។

លោក LEE MAN HEE អាយុ​៨៨​ឆ្នាំ បានត្រូវ​ចាប់​ឃុំឃាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១​សីហា ក្រោយពី​​តុលាការ​ស្រុក​ស៊ូ​វុន​ចេញ​ដីកាចាប់ខ្លួន​គាត់ ។

ប្រមុខ​ព្រះ​វិហារ​នោះ​រង​ការ​ចោទប្រកាន់​ថា បានផ្ដល់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​នូវ​បញ្ជី​មិន​ពិត​ប្រាកដ​នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​ក្នុង​ព្រះ​វិហារ​លោក និង​ផ្ដល់​បញ្ជី​ខុស​នៃ​សមាជិក​សាសនា​របស់
ខ្លួន ។ លោក​ត្រូវ​គេ​សង្ស័យ​ថា​ប៉ុនប៉ង​ជាប់​ជា​និច្ចបំផ្លាញ​បណ្ដា​ភស្ដុ​តាង ។

ប​ណ្ដា​មនុស្ស​ដែល​ទាក់ទិន​នឹង​ព្រះ​វិហារ​នោះតំណាង​ឲ្យ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ជាង​៤.០០០​នាក់ នៅ​កូរ៉េ​ខាងត្បូង​កាលពី​ខែកុម្ភៈ ពេល​ដែល​ប្រទេស​នោះ​ជា​ប្រទេស​មួយ ក្នុង
ចំណោម​ប្រទេស​ដំបូង​ៗ ដែល​ជួប​ប្រទះ​ការ​ឆ្លង​ដ៏​អាក្រក់​លើ​ពិភពលោក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ