ការ​ប្រកួត​ប្រដាល់​នារី​ដែល​​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ


សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​រវាង​កីឡាការិនី Seniesa Estrada នឹង​កីឡាការិនី Miranda Adkins បាន​បង្កើត​កំណត់​ត្រា​ដោយ​ក្លាយជា​ការ​ប្រកួត​ប្រដាល់សកល​ផ្នែក​នារី ដែល​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

កីឡាការិនី Seniesa Estrada

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា​កន្លង​ទៅ ដែល​ជា​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​ស្រាល WBC Silver Female Light Flyweight ខណៈ​ដែល​កីឡាការិនី​ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​អា​មេ​រិ​ក Seniesa Estrada វ័យ​២៨​ឆ្នាំ​បាន​ប្រើ​ពេល​ត្រឹមតែ ៧​វិនាទី​ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡាការិនី​រួម​សញ្ជាតិ Miranda Adkins វ័យ​៤៣​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ដណ្តើម​។

កីឡាការិនី Miranda Adkins

បើ​យោង​តាម​កំណត់​ត្រា​ពិភពលោក (Guinness World Records) បាន​បង្ហាញ​ថា ការ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ប្រដាល់សកល គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៧ នៅ​ពេល​ដែល​កីឡាករ Mike Collins បាន​ផ្តួល​កីឡាករ Pat Brownson ដោយ​ប្រើ​ពេល​ត្រឹមតែ ៤​វិនាទី​ប៉ុណ្ណោះ​។ ដូចនេះ​មាន​ន័យ​ថា​ជំនួប​រវាង Estrada នឹង Adkins ស្ថិត​នៅ​តំណែង​លេខ​២ ៕ (​ដកស្រង់​ចេញពី DAZN)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ