ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​៣​ថ្ងៃ​ពេល​ម៉ូតូ​បែក​កង់ ក៏​បបួល​​ទៅ​រក​ស្រី​នៅ​ម្ដុំ​វត្ត​ភ្នំ បែរជា​ធ្វើ​ស៊ី​ម៉ា​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ទើបនឹង​ស្គាល់​មិត្តភក្តិ​បាន​៣​ថ្ងៃ ក៏​ស្រាប់តែ​មិត្តភក្តិ​បបួល​ទៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​វាយ​យក​ម៉ូតូ និង​ទូរស័ព្ទ ព្រម​ទាំង​លុយ​អស់​មួយ​ចំនួន​យក​ទៅ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ទើបនឹង​ស្គាល់​មិត្តភក្តិ​បាន​៣​ថ្ងៃ ក៏​ស្រាប់តែ​មិត្តភក្តិ​បបួល​ទៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​វាយ​យក​ម៉ូតូ និង​ទូរស័ព្ទ ព្រម​ទាំង​លុយ​អស់​មួយ​ចំនួន​យក​ទៅ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវឌឿងហែម កែង​ផ្លូវ​២១៧ ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ យឹ​ម យ៉ឺ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ឥ​វ៉ា​ន់ ស្នាក់​នៅ​ម្តុំ​អូរ​ឫស្សី ខណ្ឌ​៧​មក​រា ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​ម៉ាក​ស្កុប​ពី​កូន​ទា មិន​ចាំ​ស្លាក​លេខ ព្រមទាំង​កាបូបស្ពាយ​មួយ​ដែល​មាន​លុយ​៥០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក Oppo មួយ​គ្រឿង​។

តាម​សម្តី​បុរស​ជា​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា រូបគេ​បាន​ស្គាល់គ្នា​ជាមួយនឹង​ជនសង្ស័យ​បាន​ចំនួន​៣​ថ្ងៃ​នៅ​ពេល​ដែល​ម៉ូតូ​បែក​កង់ ហើយ​ក៏​ជួយ​សាង​ឥ​វ៉ា​ន់​គ្នា​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ លុះ​មក​ដល់​យប់​ថ្ងៃ​កើតហេតុ រូបគេ​ត្រូវ​បុរស​ជា​ជនសង្ស័យ​ទូរស័ព្ទ​ណាត់ជួប​គ្នា​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ម្តុំ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដើម្បី​នាំ​គ្នា​ទៅ​យក​ស្រី​នៅ​ម្ដុំ​វត្ត​ភ្នំ ។

បុរស​រង​គ្រោះ​បាន​បន្ត​ថា ហើយ​ពេល​នោះ​ដែរ រូបគេ​ជា​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​កូន​ទា​របស់​ថៅកែ​មក​ដល់​ម្តុំ​ផ្ទះសំណាក់​ខាងលើ ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​បាន​ដឹក​រូបគេ​ចុះ​ឡើង​ៗ រួច​ចូល​ទៅ​ច្រក​ឌឿ​ន​ហែម​នៅ​កន្លែង​ស្ងាត់ ក៏​បាន​ជួបនឹង​បក្សពួក​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ចាំទី​នោះ​ស្រាប់ ។ ហើយ​ពេល​នោះ​បុរស​ជា​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​គេ​ជិះ​មួយ​ភ្លែត តែ​ពេល​នោះ​រូប​គាត់​ជា​ជន​រង​គ្រោះ​មានការ​សង្ស័យ និង​មើលទៅ​សភាពការណ៍​មិន​ស្រួល ក៏​មិន​ចង់អោយ​ម៉ូតូ​ខ្ចី​ជិះ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​រូប​គាត់​ជា​ច្រើន​ដៃ ហើយ​ជិះ​ម៉ូតូឌុប​បក្សពួក​ម្នាក់​ទៀត​ចេញ​ទៅ​ដោយ​យក​ទាំង​កាបូប​ដែល​មាន​លុយ​ចំនួន​៥០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក Oppo មួយ​គ្រឿង​នាំ​គ្នា​ជិះ​គេច​បាត់​តែ​ម្តង ។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ម៉ូតូ​ត្រូវ​ជនសង្ស័យ​យក​ទៅ​បាត់ រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ពឹង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ជូន​ទៅ​រក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

បន្ទាប់​ពី​ទៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ហើយ រូប​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​មក​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ដើម្បី​កំណត់​មុខសញ្ញា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ